ana-air canadia-bank Silk-air nissan acleda cab-bank

នគរបាល​ចាប់​ខ្លួន​បុរស​ពីរ​នាក់​ជា​មួយ​ថ្នាំ​ញៀន​ជិត ៥០ កញ្ចប់​

​ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
​បុរស​ជន​សង្ស័យ​ទាំង ២ ដែលកម្លាំង​នគរបាល​ស្រុក​បាទី​ខេត្ត​តាកែវឃាត់​ខ្លួន។ CEN

​ខេត្ត​តាកែវ​៖ កម្លាំង​នគរបាល​ស្រុក​បាទី​ខេត្ត​តាកែវ​បាន​ធ្វើ​ការ​ចាប់​ខ្លួន​បុរស​ពីរ​នាក់ និង​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទឹកកក​ជិត ៥០ កញ្ចប់​កាលពី​ថ្ងៃ​អង្គារ​។​

«​ខណៈ​ពេល​ដែល​មន្ត្រី​ប៉ូលីស​របស់​យើង​បាន​ព្យាយាម​ឃាត់​ម៉ូតូ​របស់​ពួក​គេ ពួក​គេ​ទាំង​ពីរ​នាក់​បាន​រត់​គេច​ខ្លួន​។ ប៉ុន្តែសមត្ថកិច្ច​របស់​យើង​បាន​ដេញ​តាម និង​ចាប់​ខ្លួន​ពួក​គេ​បាន​មក​វិញ​។ សមត្ថកិច្ច​បាន​ធ្វើ​ការ​ឆែកឆេរ ​និង​ដក​ហូត​បាន​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ចំនួន ៤៥ កញ្ចប់​តូច ទូរស័ព្ទ ២ គ្រឿង និង​ម៉ូតូ​ហុងដា​សេ ១២៥ មួយ​គ្រឿង​»​។ នេះ​បើ​តាម​វរៈសេនីយ៍ត្រី សុខ មុនី​រ័ត្ន អធិការ​រង​នគរបាល​ស្រុក​បាទី​។

​លោក សុខ មុនី​រ័ត្ន បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ទាំង ២ នាក់​មាន​ឈ្មោះ ម៉ៅ សុខទួស អាយុ ២៥ ឆ្នាំ និង​ឈ្មោះ ធូ ស្រស់ អាយុ ២៥ ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​តូច ឃុំ​សុភី​។ លោក​បាន​បន្ត​ឲ្យ​ដឹង​ថា បុរស​ទាំង ២ នាក់​បាន​ជាប់​ពាក់ព័ន្ធ​ក្នុង​ការ​ចែកចាយ និង​ដឹក​ជញ្ជូន​គ្រឿង​ញៀន​ពី​ភ្នំពេញ​ទៅ​ឲ្យ​អ្នក​ប្រើប្រាស់​ក្នុង​ខេត្ត​តាកែវ​អស់​រយៈពេល​ប្រមាណ​ជា ៣ ឆ្នាំ មក​ហើយ​។

​លោក​បាន​បន្ថែម​ទៀត​ថា នៅ​ម៉ោង​ប្រហែល​ជា ៤:៣០ នាទី​រសៀល​ថ្ងៃ​អង្គារ បុរស​ទាំង​ពីរ​នាក់​បាន​ធ្វើ​ដំណើរ​តាម​ម៉ូតូ​ក្នុង​ទិស​ដៅ​ឆ្ពោះ​ទៅ​កាន់​រាជធានី​ភ្នំពេញ ខណៈ​ដែល​ពួក​គេ​ជិះ​មក​ដល់​ទីតាំង​ប៉ុស្តិ៍​នគរបាល​មូលដ្ឋាន​ក្នុង​ឃុំ​សូភី ស្រុក​បាទី សមត្ថកិច្ច​បាន​ឃាត់​ម៉ូតូ​ពួក​គេ​ឲ្យ​ឈប់​ដើម្បី​ធ្វើ​ការ​ឆែកឆេរ​។​

​លោក​វរៈសេនីយ៍ត្រី​រូប​នេះ បាន​និយាយ ថា ជន​សង្ស័យ​ទាំង​ពីរ​នាក់​ត្រូវ​បាន​ជាប់​ចោទ​ពី​បទ​ប្រើប្រាស់ និង​ជួញ​ដូរ​គ្រឿង​ញៀន ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​សាកសួរ​បន្ត​កាលពី​ម្សិល​មិញ​។​

​សមត្ថកិច្ច​គ្រោង​នឹង​បញ្ជូន​ជន​ជាប់​ចោទ​ទាំង​ពីរ​ខាង​លើ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត​តាកែវ​នៅ​ថ្ងៃ​នេះ​ផង​ដែរ​៕ ប្រែ​សម្រួល​៖ ភុន ច័ន្ទ​ឧសភា

Related Posts

Previous Article

​ក្រសួង​សុខាភិបាល៖ សមត្ថកិច្ចគួរ​ចាត់​វិធានការ​លើ​អ្នក​ផ្សាយ​ព័ត៌មាន​បំផ្លើស​ពី វីរ៉ុសកូរូណា

Next Article

តើ​កម្ពុជា​គួរតែ​ឆ្លើយតប​នឹង​វីរុស​កូរ៉ូណា​ដោយ​របៀប​ណា​?