ana-air canadia-bank Silk-air nissan acleda cab-bank

វីរុស​កូរ៉ូណា​សម្លាប់​មនុស្ស ១០៦​នាក់ ក្នុង​ប្រទេស​ចិន ខណៈ​កម្ពុជា​បង្កើន​ការ​ត្រួត​ពិនិត្យ​

Khmer Times No Comments Share:

​វីរុស​កូរ៉ូណា​ដែល​ផ្ទុះឡើង​ក្រុង​វ៉ូហាន ប្រទេស​ចិន កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ពេល​នេះ​បាន​ឆក់​យក​ជីវិត​មនុស្ស​ចំនួន ១០៦ នាក់​ហើយ​។ ចំនួន​អ្នក​ស្លាប់​បាន​កើន​ឡើង​យ៉ាង​ខ្លាំង​ចាប់​តាំង​ពី​យប់​ម៉ិញ​។​

​លើស​ពី​នេះ​ទៅ​ទៀត មាន​ជាង ៤៥៧៧ ករណី​ហើយ ដែល​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ទូទាំង​ពិភពលោក​ថា ភាគ​ច្រើន​នៃ​ករណី​ទាំង​នោះ គឺ​នៅ​ក្រុង​វ៉ូហាន ក្នុង​ខេត្ត​ហូប៉ី​។

​នៅ​សហរដ្ឋ​អាមេរិក ច្រើន​ជាង ១១០ ករណី​នៅ​ក្នុង​រដ្ឋ​ចំនួន ២៦ កំពុង​ត្រូវ​បាន​គេ​យក​ទៅ​វិភាគ​រក​វីរុស​នេះ​។ បន្ថែម​ពីនេះ​ប្រទេស​ថៃ និង​ហុងកុង​បាន​រាយការណ៍​ករណី​ឆ្លង​ចំនួន ៨ ករណី​។ តៃវ៉ាន់ អូស្ត្រាលី និង​ម៉ាកាវ​មាន ៥ ករណី​។ ប្រទេស​សឹង្ហ​បូរី ជប៉ុន កូរ៉េ​ខាង​ត្បូង និង​ម៉ាឡេស៊ី​បាន​រាយការណ៍ ៤ ករណី​, បារាំង​មាន ៣ ករណី​។ ប្រទេស​កាណាដា និង​វៀតណាម​មាន ២​ករណី​។ ប្រទេស​នេប៉ាល់ កម្ពុជា និង​អាឡឺម៉ង់​មាន​មួយ​ករណី​ដូច​គ្នា​។ គ្មាន​ការ​ស្លាប់​ដោយ​សារ​វីរុស​ត្រូវ​បាន​រាយការណ៍​នៅ​ក្រៅ​ប្រទេស​ចិន​ទេ​។​

​យោង​តាម​មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ (CDC) សម្រាប់​ការ​ឆ្លង​រោគ​ឆ្នាំ 2019-nCoV បាន​រាយការណ៍​ថា​ជំងឺ​បាន​កើត​ឡើង​រាប់​ចាប់​ពី​អ្នក​ដែល​មាន​ផ្ទុក​មេរោគ​តិចតួច​ព្រម​ទាំង​អ្នក​មិន​មាន​រោគ​សញ្ញា​រហូត​ដល់​អ្នក​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ធ្ងរ និង​ស្លាប់​។​

​រោគ​សញ្ញា​អាច​រួម​មាន​៖ ក្តៅ​ខ្លួន ក្អក និង​ថប់​ដង្ហើម​។ មជ្ឈមណ្ឌល​ត្រួត​ពិនិត្យ និង​បង្ការ​ជំងឺ បាន​ជឿជាក់​ថា នៅ​ពេល​នេះ​ថា​រោគ​សញ្ញា​នៃ 2019-nCoV អាច​លេច​ឡើង​ក្នុង​រយៈពេល ២​ថ្ងៃ ឬ​១៤ ថ្លៃ​បន្ទាប់​ពី​ឆ្លង​វីរុស​៕

Related Posts

Previous Article

ម៉ាស់​មុខ និង​ទឹក​អាល់កុល មាន​តម្រូវ​ការ​ខ្ពស់ ស្រប​ពេល​មាន​ការ​ផ្ទុះ​វីរុស​កូរ៉ូណា

Next Article

សិស្ស​ប្រុស ៤ នាក់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​វាយតប់​ទៅ​លើ​សិស្ស​ស្រី​ជា​មិត្ត​រួម​ថ្នាក់​