ana-air canadia-bank Silk-air nissan acleda cab-bank

យន្តហោះ​គ្មាន​មនុស្ស​បើក​ ធ្លាក់​នៅ​គីរីសាគរ​ក្បែរ​ក្រុមហ៊ុន​ចិនUDG​

Khmer Times No Comments Share:

លោក​ សំ​ ឃិ​តវៀន​ ស្នងការ​នគរបាល​ខេត្តកោះកុង​បាន​មានប្រសាសន៍​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​ដ៏​ធំ​មួយ​គ្រឿង​បាន​ធ្លាក់​កាលពីយប់មិញ​នៅក្នុង​ភូមិ​ស្មាច់​ ឃុំ​កោះ​ស្តេច​ ស្រុក​គីរីសាគរ​ ខេត្តកោះកុង​។

លោក​ សំ​ ឃិ​តវៀន​ បាន​បញ្ជាក់​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ធុន​ធំ​ មាន​លេខ​សម្គាល់​ ១៧០១០០២​ បាន​បើក​ធ្លាក់​នៅ​ទីវាល​ឆ្ងាយ​ពី​ផ្ទះ​អ្នកភូមិ​។

លោក​បាន​មានប្រសាសន៍​ថា​ “ឥឡូវនេះ​អាជ្ញាធរ​កំពុង​ស៊ើបអង្កេត​បន្ថែម​អំពី​ប្រភព​ និង​ម្ចាស់​ ប៉ុន្តែ​បាន​គិតថា​វា​អាចម​កពី​ក្រុមហ៊ុន​ឯកជន​ដែល​កំពុងធ្វើការ​ស្រាវជ្រាវ​អ្វីមួយ​ ហើយ​យើង​កំពុងធ្វើការ​លើ​ករណីនេះ​” ។

លោក​ឧត្តមសេនីយ៍​ សំ​ ឃិ​តវៀន​ បាន​កត់សម្គាល់​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​បាន​ធ្លាក់​នៅ​ជិត​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន​ Union​ Development​ Group​ ដែល​វិនិយោគ​ដោយ​ជនជាតិ​ចិ​ន៕

Related Posts

Previous Article

សិស្ស​អនុវិទ្យាល័យ​ ​និង​វិទ្យាល័យ​ក្រូចឆ្មារ ​៤១នាក់ដួលសន្លប់កាល​ពីចុងសប្ដាហ៍​

Next Article

​មេធាវី​លោក​ ​កឹម​ ​សុខា៖ បទ​ក្បត់ជាតិ​ ​មិនគួរ​ផ្អែក​តែ​លើ​វីដេអូកាត់​ខ្លីៗតែមួយនោះទេ