ana-air canadia-bank Silk-air nissan acleda cab-bank

កម្ពុជា​ចាប់ផ្ដើម​នាំចូល​ ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​ចិន​

ជា វណ្ណៈ / Khmer Times No Comments Share:
ធុង​ផ្ទុក​ឧស្ម័ន​ធម្មជាតិ​រាវ​ LNG​ ត្រូវ​បាន​ដឹក​ចេញពី​ប្រទេស​ចិន​ ហើយ​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​កាល​ពី​ថ្ងៃ​អង្គារ។ រូបថត​ សហការី

អាជីវកម្ម​ក្រុមហ៊ុន​ក្នុង​ស្រុក​ Cambodian​ Natural​ Gas​ និង​ក្រុមហ៊ុន​ចិន​ CNOOC​ Gas​ Power​ Group​ បាន​សហការ​គ្នា​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ (LNG​) ដើម្បី​ចែកចាយ​នៅ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​។

មន្រ្តី​ម្នាក់​របស់​ក្រុមហ៊ុន​បាន​និយាយ​ថា​ កិច្ច​សហប្រតិបត្តិ​ការ​នេះ​គឺ​ដើម្បី​នាំចូល​ឧស្ម័ន​ធម្មជាតិ​រាវ​ ផ្គត់ផ្គង់​តម្រូវការ​ក្នុង​ទីផ្សារ​ក្នុង​ស្រុក​អនុវត្ត​តាម​ផែនការ​ជំហាន​ដំបូង​ក្រុមហ៊ុន​ គឺ​ផ្តោត​លើ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន​។

លោក​ ផេង​ ស្រស់​ ចរណៃ​ បុគ្គលិក​រដ្ឋបាល​ក្រុមហ៊ុន​ Cambodia​ Natural​ Gas​ បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ធុង​ផ្ទុក​ឧស្ម័ន​ធម្មជាតិ​រាវ​ LNG​ ត្រូវ​បាន​ដឹក​ចេញពី​ប្រទេស​ចិន​ ហើយ​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃអង្គារ​។

លោក​ ចរណៃ​ មានប្រសាសន៍​ថា​“ តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ នៅស្របពេល​ដែល​យើង​ឃើញថា​ តម្រូវការ​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេង​ៗកំពុង​កើនឡើង​ដែរ​”។

ក្រុមហ៊ុន​គ្រោង​នឹង​ពង្រីក​ការចែកចាយ​ដល់​ ២៥​ រាជធានី​ខេត្ត​ក្រុង​។ បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ចាប់ផ្ដើម​ផ្តោត​លើ​រាជធានី​ភ្នំពេញ​ និង​ខេត្ត​ព្រះសីហនុ​។

យោង​តាម​ស្ថានទូត​ចិន​ប្រចាំ​នៅ​កម្ពុជា​ ក្រុមហ៊ុន​ CNOOC​ Gas​ &​; Power​ Group​ បាន​ចាប់ដៃ​គូ​ជាមួយ​ក្រុមហ៊ុន​ Cambodia​ Natural​ Gas​ Group​ ដើម្បី​សម្រេច​នូវ​ការនាំចេញ​ឧស្ម័ន​ធម្មជាតិ​របស់​ចិន​មក​កម្ពុជា​ជាលើកដំបូង​។

ស្ថានទូត​បាន​សរសេរ​នៅ​លើ​ទំព័រ​ហ្វេ​សប៊ុ​ករបស់​ខ្លួន​នៅ​ថ្ងៃអង្គារ​នេះ​ដោយ​បញ្ជាក់​ថា​ ទំនាក់ទំនង​ជិតស្និទ្ធ​របស់​ប្រទេស​ទាំងពីរ​បាន​បើក​ការ​វិនិយោគ​ថ្មី​រវាង​គ្នា​នឹងគ្នា​។

ស្ថានទូត​បាន​និយាយ​ថា​ “ក្រោម​ការដឹកនាំ​របស់​មេដឹកនាំ​នៃ​ប្រទេស​ទាំងពីរ​ ការសាងសង់​រួមគ្នា​នៃ​ខ្សែក្រវាត់​មួយ​ និង​ផ្លូវ​មួយ​” បាន​បន្ត​កាន់តែ​ស៊ីជម្រៅ​ និង​កាន់តែ​រីកចម្រើន​ទៅមុខ​។

​“ CNOOC​ បាន​ចាប់​យក​ឱកាស​ថ្មី​នៃ​ “ចេញទៅ​ក្រៅប្រទេស​” ហើយ​សំរេច​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​នៅ​អាស៊ី​អាគ្នេយ៍​ និង​ឧស្ម័ន​ធម្មជាតិ​កម្ពុជា​ដែល​ពឹងផ្អែក​លើ​សមត្ថភាព​ជំនាញ​របស់​ CNOOC​ ក្នុង​ការ​ផ្ទុក​និង​ដឹកជញ្ជូន​ ព្រម​ទាំ​ការ​លក់​ចែកចាយ​។ ភាគី​ទាំងពីរ​បាន​ធ្វើការ​រួមគ្នា​ដើម្បី​ប្រើប្រាស់​ឧស្ម័ន​ធម្មជាតិ​រាវ​ដំបូងបង្អស់​នៅ​កម្ពុជា​ និង​ផ្គត់ផ្គង់​ទីផ្សារ​ថាមពល​កម្ពុជា​មួយចំនួន​ ហើយ​វា​នឹង​បើក​ទំព័រ​ថ្មី​ក្នុង​ការប្រើ​ប្រាស់​ថាមពល​ស្អាត​នៅ​កម្ពុជា​។

ក្រុមហ៊ុន​ CNOOC​ Gas​ &​; Power​ Group​ គឺជា​សហគ្រាស​មួយ​នៅក្នុង​ប្រទេស​ចិន​ដែល​មាន​ការិយាល័យ​ធំ​នៅ​ទីក្រុង​ប៉េកាំង។ ក្រុមហ៊ុននេះ​ដំណើរការ​នៅក្នុង​ឧស្សាហកម្ម​ចែ​កចាយ​ហ្គាស​ធម្មជាតិ​៕

Related Posts

Previous Article

​មេធាវី​លោក​ ​កឹម​ ​សុខា៖ បទ​ក្បត់ជាតិ​ ​មិនគួរ​ផ្អែក​តែ​លើ​វីដេអូកាត់​ខ្លីៗតែមួយនោះទេ

Next Article

គន្លឹះ​សាមញ្ញ​ និង​ចាំបាច់​សម្រាប់​ការ​ថតរូប​តាម​កាមេរ៉ា​ទូរសព្ទ​