ana-air canadia-bank Silk-air nissan acleda cab-bank

គន្លឹះ​សាមញ្ញ​ និង​ចាំបាច់​សម្រាប់​ការ​ថតរូប​តាម​កាមេរ៉ា​ទូរសព្ទ​

ស្រី គំនិត / Khmer Times No Comments Share:

សិល្បៈ​នៃ​ការ​ថតរូប​មាន​អានុភាព​ខ្លាំង​ក្នុង​ការ​ប្រាប់​អ្នក​អំពី​រឿងរ៉ាវ​ដែល​នៅ​ពីក្រោយ​ ​ព្រឹត្តិ​ការណ៍​ ​ដ៏​ស្រស់​ស្អាត​នី​មួយ​ៗ​។​ ​សព្វថ្ងៃ​នេះ​ការ​ថតរូប​បាន​ក្លាយជា​ឧបករណ៍​កត់ត្រា​ការ​ចងចាំ​ដ៏​ពេញនិយម​របស់​ប្រជាជន​សម័យ​ទំនើប​សឹង​តែ​គ្រប់​ៗ​គ្នា​។​

​យើង​នឹង​សង្កេតឃើញ​ថា​ ​ម៉ាស៊ីន​ថត​ឌីជីថល​ច្រើន​ប្រភេទ​កំពុង​ចរាចរណ៍​នៅ​លើ​ទីផ្សារ​ ​មាន​តាំងពី​កា​មេ​រ៉ា​តូច​ៗ​រហូតដល់​កាមេរ៉ា​ ​DSLR​ ​ទំ​ហំ​ធំៗ​ ​សម្រាប់​ផ្តល់​ជូន​អ្នកប្រើ​ប្រាស់​នូវ​ភាព​ងាយស្រួល​ក្នុង​ការ​ផ្តិត​យក​រូបភាព​។​

​ដោយសារ​បច្ចេកវិទ្យា​និ​ងន​វានុ​វត​ន៍​ថ្មី​ ​ឥឡូវនេះ​មនុស្ស​គ្រប់គ្នា​អាច​ក្លាយជា​អ្នក​ថត​រូប​ភ្លាម​ៗ​ត្រឹមតែ​មួយ​ប៉ប្រិចភ្នែក​។​ ​ជាមួយនឹង​ស្មា​ត​ហ្វូ​ននៅ​ក្នុង​ដៃ​ ​អ្នក​អាច​ចាប់​យក​ព្រឹត្តិ​ការណ៍​ដែល​កើតឡើង​នៅក្នុង​ ​ជីវិត​របស់​អ្នក​ ​ដូចជា​សកម្មភាព​ប្រចាំថ្ងៃ​ ​ដំណើរ​កម្សាន្ត​ ​ការ​ជួបជុំគ្នា​ ​និង​ពេលវេលា​សោកសៅ​នានា​ ​ដោយ​ងាយស្រួល​ជាង​មុន​ ​លឿន​ជាង​មុន​ ​មិន​ចំណាយ​ថវិកា​ច្រើន​ ​ហើយ​មក​ទាំងព្រម​ជាមួយ​គុណភាព​រូបថត​ដ៏​ល្អ​ទៀតផង​ ​។​

​កញ្ញា​ ​រ៉េ​ត​ច័ន្ទ​បុប្ផា​ ​ដែល​ធ្វើការ​ក្នុង​វិស័យ​ ​ថតរូប​ ​អស់​រយៈពេល​ ​៤​ ​ឆ្នាំ​មក​ហើយ​ ​បាន​និយាយ​ថា​នៅពេល​មនុស្ស​ចូលចិត្ត​ថតរូប​វា​មិន​មាន​បញ្ហា​ថា​ពួកគេ​មាន​កាមេរ៉ា​ល្អ​ឬ​អត់​នោះ​ទេ​ ​ធ្វើ​យ៉ាងណា​ឱ្យ​តែ​ពួកគេ​អាច​ចាប់​យក​រូបថត​ពី​អ្វី​ដែល​អ្នក​ចង់បាន​។​ ​កញ្ញា​បាន​បន្ត​ទៀត​ថា​មនុស្ស​មួយចំនួន​គិតថា​ពួកគេ​គួរតែ​មាន​កាមេរ៉ា​ល្អ​ឬ​ធំ​ដូច្នេះ​ពួកគេ​អាច​ចាប់​យក​រូបភាព​បាន​ល្អ​ប៉ុន្តែ​តាមពិត​វា​មិន​ដំណើរការ​ដូចនោះ​ទេ​។​

​កញ្ញា​បាន​និយាយ​ថា​៖​ ​«​ ​កាមេរ៉ា​ស្មា​ត​ហ្វូ​នក៏​ជា​ឧបករណ៍​ល្អ​ប្រសើរ​ក្នុង​ការ​ចាប់​យក​រូបថត​ដែរ​ហើយ​សូមឈប់​គិតថា​អ្នក​ត្រូវការ​អ្នកជំនាញ​ឬ​កាមេរ៉ា​ដែល​មានគុណ​ភាពល្អ​បំផុត​»​។​

​នៅ​ថ្ងៃនេះ​ ​កញ្ញា​ ​ស្រី​ ​គំនិត​ ​ពី​ ​Youth​ ​Today​ ​បាន​ពិភាក្សា​ជាមួយ​កញ្ញា​ ​បុប្ផា​ ​ដែល​ជា​អ្នក​ថត​វ័យក្មេង​ ​ដើម្បី​សាកសួរ​ពី​ព័ត៌មាន​ជំនួយ​ខ្លះ​សម្រាប់​ការ​ថតរូប​ល្អ​ដោយ​ប្រើ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​។​

​មុខងារ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​

​មានមុខ​ងារ​ច្រើន​ក្នុង​ការកំណត់​នៅ​លើ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​នដែល​អ្នក​ត្រូវ​ដឹង​។​ ​សព្វថ្ងៃ​នេះ​ ​ទូរសព្ទ​ស្មា​ត​ហ្វូ​ន​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ចំនួន​ពីរ​ ​គឺ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ ​Android​ ​និង​ ​iOS​ ​។​ ​ប្រព័ន្ធ​ប្រតិបត្តិ​ការ​ទាំងពីរ​ផ្តល់​មុខងារ​ខុសគ្នា​បន្តិចបន្តួច​នៅ​លើ​កាមេរ៉ា​របស់​វា​។​

​នៅក្នុង​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​នភា​គ​ច្រើន​អ្នក​នឹង​រក​ឃើញ​ ​មុខងារ​មួយចំនួន​ដូចជា​ ​មុខងារ​ថត​ពេលយប់​ ​ទេសភាព​ ​live​ ​photo​ ​វីដេអូ​ ​និង​ច្រើន​ទៀត​។​ ​អ្នក​ក៏អាច​កែសម្រួល​ក្នុង​ការកំណត់​ថា​តើ​អ្នក​អាច​ប្រើ ​“​​Flash​” ​“​ ​Night​ ​Mode​”​ ​និង ​“​ ​Focal​ ​Length​”​ ​(​រឺ​ហៅថា ​“​​F​”​ ​នៅក្នុង​កាមេរ៉ា​)​ ​ដើម្បី​ធ្វើ​ឱ្យ​រូបថត​របស់​អ្នក​កាន់តែ​ប្រសើរ​ជាង​មុន​។​

​ស្មា​ត​ហ្វូ​ន​ជំនាន់​ចុងក្រោយ​មួយចំនួន​ក្នុង​ពេល​សព្វថ្ងៃ​នេះ​ ​មាន​កាមេរ៉ា​ឌីជីថល​ច្រើនជាង​មួយ​គ្រាប់​ភ្ជាប់​ជាមួយ​ទូរសព្ទ​។​ ​កាមេរ៉ា​នី​មួយ​ៗ​មានមុខ​ងារ​ខុស​ៗ​គ្នា​ដូច្នេះ​អ្នក​មិន​ចាំបាច់​ទិញ​ ​Lens​ ​បន្ថែម​ទេ​។​

​ការគ្រប់គ្រង​លំនឹង​

​ទោះបីជា​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​ងាយស្រួល​សម្រាប់​មនុស្ស​ទូទៅ​ក្នុង​ការ​ថតរូប​ ​ប៉ុន្តែ​វា​មិន​មានមុខ​ងារ​គ្រប់គ្រង​លំនឹង​ខ្ពស់​នោះ​ទេ​។​ ​ប្រសិនបើ​មិន​មាន​ពន្លឺ​គ្រប់គ្រាន់​ទេវា​នឹង​ធ្វើ​ឱ្យ​រូបថត​របស់​អ្នកមើល​ទៅ​ព្រិល​ ​នៅពេល​អ្នក​មិន​អាច​គ្រប់គ្រង​លំនឹង​របស់​អ្នក​។​ ​

​កង្វះ​ពន្លឺ​អាច​ចំណាយពេល​យូរ​សម្រាប់​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​នដើម្បី​ចាប់​យក​រូបថត​ ​ហើយ​វា​អាច​ប្រែជា​រូបថត​ព្រាល​ ​ប្រសិនបើ​អ្នក​មិន​អាច​កាន់​ស្មា​ត​ហ្វូ​នរ​បស់​អ្នក​បាន​នឹងនរ​។​

​ដើម្បី​ឱ្យ​មាន​រូបថត​ច្បាស់​អ្នក​ត្រូវ​ប្រើ​មុខងារ​ ​“​Focus​”​ ​ដោយ​ចង្អុល​លើ​ចំណុច​ ​ដែល​អ្នក​ចង់​ថត​។​ ​លើស​ពីនេះ​ទៀត​ការប្រើ​ដៃ​ពីរ​កាន់​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​ត្រូវ​បាន​ណែនាំ​ឱ្យ​អនុវត្ត​ ​ដើម្បី​ឱ្យ​ប្រាកដ​ថា​អ្នក​អាច​ទទួល​បាន​រូបថត​ច្បាស់​។​ ​បើ​អាច​ ​អ្នក​អាច​ប្រើ​ជើង​កាមេរ៉ា​ដើម្បី​ជួយ​អ្នក​ពេល​ថតរូប​ក្នុង​ស្ថានភាព​មាន​ពន្លឺ​តិច​។​

​ភាព​បត់បែន​និង​ភាព​ច្នៃប្រឌិត​

​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​អ្នក​នឹង​ជួប​ព្រឹត្តិ​ការណ៍​ជាច្រើន​ដែល​អ្នក​ចង់​ផ្តិត​យក​រូបភាព​ ​រួម​ទាំង​រូបថត​ ​Selfie​ ​របស់​អ្នកផង​ដែរ​។​ ​ជំនាញ​ពិសេស​ដែល​ផលិត​នៅ​លើ​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​ន​គឺជា​មុខងារ​ដ៏​អស្ចារ្យ​សម្រាប់​ថតរូប​ទេសភាព​ ​រូប​មនុស្ស​ ​និង​រូប​ ​Selfie​ ​។​

​អ្នកប្រើ​ប្រាស់​ត្រូវ​ធ្វើ​បែងចែក​ប្រភេទ​រូបថត​ដែល​អ្នក​នឹង​ថត​ ​នោះ​អ្នក​នឹងអាច​ជ្រើសរើស​មុខងារ​នៅក្នុង​កាមេរ៉ា​របស់​ស្មា​ត​ហ្វូ​នរ​បស់​អ្នក​បាន​យ៉ាង​រហ័ស​។​

​រូបថត​ទេសភាព​អាច​ត្រូវ​បាន​ពន្យល់​ថា​ ​ជា​រូបថត​ទេសភាព​ធម្មជាតិ​ ​ដូចជា​ភ្នំទឹក​ជ្រោះ​ប្រាសាទ​ឆ្នេរខ្សាច់​ទីក្រុង​និង​ច្រើន​ទៀត​។​ ​រូបថត​ពី​មនុស្ស​បី​នាក់​ ​និង​ច្រើនជាង​នេះ​អាច​ត្រូវ​បាន​ចែក​ជា​រូបថត​ទេសភាព​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​រូបថត​មនុស្ស​ ​គឺជា​រូបថត​របស់​មនុស្ស​ដែល​ថត​ពី​ចម្ងាយ​ជិត​ ​ហើយ​មានតែ​មនុស្សម្នាក់​ឬ​ពីរ​នាក់​ប៉ុណ្ណោះ​នៅក្នុង​រូបថត​។​ ​ហើយ​ចុងក្រោយ​ ​គឺ​ ​Selfie​ ​គឺជា​រូបថត​ដែល​អ្នក​ច្រើន​ប្រើ​កាមេរ៉ា​ខាងមុខ​ដើម្បី​ថត​។​

​នៅពេល​ដែល​អ្នកដឹង​ថា​តើ​រូបថត​មួយ​ណា​ដែល​អ្នក​នឹង​ថត​ហើយ​ ​អ្នក​ត្រូវ​អនុវត្ត​ជំហាន​បន្ទាប់​គឺ​ត្រូវ​ប្រាកដ​ថា​ពន្លឺ​និង​ពន្លឺ​ល្អ​គ្រប់គ្រាន់​ដើម្បី​ថត​។​

​ពេលខ្លះ​នៅពេល​ដែល​មាន​ពន្លឺ​មិនល្អ​ ​វា​នឹង​ធ្វើ​ឱ្យ​ផ្នែក​ខ្លះ​នៃ​ផ្ទៃមុខ​របស់​អ្នក​ងងឹត​។​ ​ចំពោះ​បញ្ហា​នេះ​អ្នក​ថត​ ​រូប​ ​ត្រូវ​ប្រើ​គំនិត​ច្នៃប្រឌិត​របស់​ពួកគេ​ដោយ​ផ្លាស់​ប្តូរ​ទីតាំង​ថតរូប​ ​ឬ​ប្តូរ​កាយវិការ​រូបថត​របស់​អ្នក​ក៏បាន​។​

​ការ​កែ​រូបថត​

​ដោយមាន​អ្នក​កែសម្រួល​រូបថត​បែប​ច្នៃប្រឌិត​ ​ឥឡូវ​អ្នក​អាច​ធ្វើ​ឱ្យ​រូបថត​របស់​អ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ​ដោយ​មិន​ចាំបាច់​ចំណាយពេល​ច្រើនថ្ងៃ​រង់ចាំ​អ្នកជំនាញ​កែ​រូប​ឱ្យ​អ្នក​ទៀត​ទេ​។​ ​នៅក្នុង​ ​App​ ​Store​ ​ឬ​ ​Play​ ​Store​ ​អ្នក​នឹង​ឃើញ​កម្មវិធី​កែ​រូបភាព​ដែល​ភាគច្រើន​ដែល​ផ្តល់​ជូន​ឥតគិតថ្លៃ​។​

​អ្វី​ដែល​អ្នក​គួរតែ​អនុវត្ត​នៅពេល​កែសម្រួល​រូបថត​គឺ​ធ្វើ​ឱ្យ​វា​ស្រស់​និង​ភ្លឺ​។​ ​អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​គ្រាន់តែ​ព្យាយាម​កែ​ពណ៌​ឱ្យ​បាន​ច្រើន​ដើម្បី​ទាក់ទាញ​ភ្នែក​របស់​អ្នក​ ​និង​អ្នកមើល​។​

​មានកម្ម​វិធី​មួយចំនួន​ដែល​ងាយស្រួល​និង​ពេញនិយម​សម្រាប់​មុខងារ​កែ​រូបថត​ដូចជា​ ​Snapseed​,​ ​Lightroom​ ​និង​ ​Photoshopexpress​ ​។​ ​កម្មវិធី​ទាំងនេះ​អាច​រកបាន​នៅក្នុង​ ​Google​ ​Play​ ​និង​ ​App​ ​Store​ ​៕​

Related Posts

Previous Article

កម្ពុជា​ចាប់ផ្ដើម​នាំចូល​ ឧស្ម័ន​ធម្មជាតិ​រាវ​ពី​ប្រទេស​ចិន​

Next Article

A-Z of skateboarding in Phnom Penh