ana-air canadia-bank Silk-air nissan acleda cab-bank

ការ​វិនិយោគ​លើ​ សំរាម​ទៅជា​ថាមពល​ត្រូវ​បាន​ជំរុញ​ បើ​ទោះជា​មានតម្លៃ​ថ្លៃ​

ជា វណ្ណៈ / Khmer Times No Comments Share:
trash
ព្រះសង្ឃមួយអង្គនិមន្ដ​ឆ្លងកាត់ក្បែរ​គំនរ​សំរាម​ស្អុយរលួយ​នៅលើ​ដងផ្លូវ​ក្នុង​ទីក្រុង​ភ្នំពេញ។ រូបភាព​ សហការី

ការ​វិនិយោគ​លើ​កា​របំ​លែង​កាកសំណល់​ទៅជា​ថាមពល​អគ្គិសនី​នៅ​កម្ពុជា​ត្រូវ​បាន​ជំរុញ​ដែល​ជាផ្នែក​មួយ​នៃ​ការគ្រប់គ្រង​សំរាម​ទីក្រុង​ គឺ​ជា​អ្វី​ដែល​មន្ត្រី​បាន​និយាយ​ថា​នឹង​ជួយ​ធ្វើ​ឱ្យ​ប្រទេស​ស្អាត​ និង​បង្កើត​ថាមពល​សម្រាប់​ប្រព័ន្ធ​បណ្តាញ​អគ្គិសនី​។

ការ​វិនិយោគ​ក្នុង​ការបង្កើត​ថាមពល​ពី​ការ​ដុត​សំរាម​ត្រូវ​បាន​លើកឡើង​នៅក្នុង​សេចក្តី​ព្រាង​គោលនយោបាយ​ស្តី​ពី​ការគ្រប់គ្រង​សំរាម​ទីក្រុង​ ដែល​កំពុង​ពិភាក្សា​ដោយ​អន្តរក្រសួង​ ដឹកនាំ​ដោយ​ក្រសួងសេដ្ឋកិច្ច​ និង​ក្រសួងបរិស្ថាន​។

គោលនយោបាយ​នេះ​ត្រូវ​បាន​ពិភាក្សា​កាលពី​ម្សិលមិញ​ជាមួយ​អ្នកចូលរួម​មួយចំនួន​ រួមមាន​ប្រធាន​អន្តរក្រសួង​នៃ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ ក្រសួងបរិស្ថាន​ និង​សាលា​រាជធានី​ភ្នំពេញ​។

យោង​តាម​របាយការណ៍​របស់ក្រ​សួង​បរិស្ថាន​កាកសំណល់​រឹង​ ១,៧ លាន​តោន​ត្រូវ​បាន​ប្រមូល​ និង​បញ្ជូន​ទៅ​កន្លែង​ចាក់សំរាម​ដែល​ជា​ការ​កើនឡើង​ ១៥​ ភាគរយ​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​។ កាកសំណល់​រឹង​មាន​ចំនួន​ ៥១​ ភាគរយ​នៃ​សំរាម​សរុប​ក្នុង​ឆ្នាំ​ ២០១៨​ ។

គោលនយោបាយ​ស្តី​ពី​ការគ្រប់គ្រង​សំណល់រឹង​ក្នុង​ទីក្រុង​មាន​រយៈពេល​ពីឆ្នាំ​ ២០១៩​ ដល់​ឆ្នាំ​ ២០២៨​ ជា​គម្រោង​អាទិភាព​មួយ​ដែល​បាន​ចែង​នៅក្នុង​នោះ​ថា​ គួរតែ​មានការ​វិនិយោគ​ក្នុង​កា​របំ​លែង​ថាមពល​អគ្គិសនី​ពី​កាកសំណល់​រឹង​ក្នុង​ទីក្រុង​ ដែល​ជា​ការ​អភិវឌ្ឍ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា​។

រដ្ឋាភិបាល​បាន​លើកទឹកចិត្ត​ដល់​វិស័យ​ឯកជន​ បង្កើន​ការ​វិនិយោគ​ក្នុង​កា​របំ​លែង​កាកសំណល់​ទៅជា​ថាមពល​ នៅក្នុង​ការ​ជជែក​ពិភាក្សា​គ្នា​រវាង​ក្រុមហ៊ុន​ពាណិជ្ជកម្ម​ និង​ក្រសួង​ស្ថាប័ន​របស់​រដ្ឋាភិបាល​។

លោក​ វិច​ទ័រ​ ចូ​ណា​ អគ្គនាយក​ថាមពល​នៅ​ក្រសួង​រ៉ែ​ និង​ថាមពល​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ការ​ចំណាយ​ខ្ពស់​នៃ​ការ​វិនិយោគ​ និង​តម្លៃ​ថាមពល​ដែល​បាន​មក​ពី​រោងចក្រ​ថាមពល​ដុត​សំរាម​គឺ​ថ្លៃជាង​គេ​បើ​ប្រៀបធៀប​ទៅ​នឹង​ប្រភព​ថាមពល​ផ្សេង​ដ៏​ទៃៗ​ទៀត​។

លោក​ ចូ​ណា​ បាន​និយាយ​ថា​ “តម្លៃ​ពី​ការ​ដុត​ដើម្បី​បង្កើត​ថាមពល​គឺ​ខ្ពស់​ជាង​គេ​ ប៉ុន្តែ​វា​សំខាន់ណាស់​ពីព្រោះ​វា​អាច​ធ្វើ​ឱ្យ​ទីក្រុង​របស់​យើង​ស្អាត​ ​;;ហើយ​យើង​អាច​ទទួល​បាន​ថាមពល​បន្ថែម​សម្រាប់​បណ្តាញ​អគ្គិសនី​ទៀតផង​” ។

យើង​បាន​ចេញ​វិញ្ញា​បន​ប័ត្រ​សម្រាប់​ក្រុមហ៊ុន​មួយចំនួន​ដើម្បី​ធ្វើការ​សិក្សា​លើ​ការកែច្នៃ​ កាកសំណល់​ទៅជា​ថាមពល​ប៉ុន្តែ​តម្លៃ​ផលិតផល​ធ្វើ​ឱ្យ​ថ្លៃ​ថាមពល​ដែល​បាន​លក់​ទៅ​ឱ្យ​អគ្គិសនី​កម្ពុជា​ (អគ្គិសនី​កម្ពុជា​) ខ្ពស់​ជាង​មុន​ ដូច្នេះ​វា​មិន​ត្រូវគ្នា​នឹង​គោលនយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការកាត់បន្ថយ​ថ្លៃ​ថាមពល​ សំរាប់​ប្រជាជន​ទេ​” ។

តារាងតម្លៃ​ថាមពល​ពី​រោងចក្រ​ថាមពល​កែច្នៃ​សំរាម​ប្រហែល​ ០,១៤​ ដុល្លារ​ទៅ​ ០,១៥​ ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ ដែល​លក់​ទៅ​អគ្គិសនី​កម្ពុជា​ ហើយ​តម្លៃ​អគ្គិសនី​ពី​ទំនប់​វារីអគ្គិសនី​មានតម្លៃ​ ០,០៦​ ដុល្លារ​ទៅ​ ០,០៧​ ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​តែប៉ុណ្ណោះ​។ និង​ដោយឡែក​តម្លៃ​ ០.០៨​ ដុល្លារ​ក្នុង​មួយ​គីឡូវ៉ាត់​ម៉ោង​ពី​រោងចក្រ​ថាមពល​ធ្យូងថ្ម​។

លោក​ ចូ​ណា​ មានប្រសាសន៍​ថា​ “តាមរយៈ​ការពិភាក្សា​យើង​សង្ឃឹមថា​ រដ្ឋាភិបាល​តាមរយៈ​ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នឹង​ស្វែងរក​ដំណោះស្រាយ​សមស្រប​ដូចជា​គោលនយោបាយ​ឧបត្ថម្ភធន​ដើម្បី​លើកទឹកចិត្ត​ដល់​ការ​វិនិយោគ​ថាមពល​ពី​សំរាម​”៕

Related Posts

Previous Article

គន្លឹះ​សាមញ្ញ​ និង​ចាំបាច់​សម្រាប់​ការ​ថតរូប​តាម​កាមេរ៉ា​ទូរសព្ទ​

Next Article

ក្រុមហ៊ុន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ការ​កែច្នៃ​ទឹក​កខ្វក់​ និង​ទេសចរណ៍​ធម្មជាតិ​