ana-air canadia-bank Silk-air nissan acleda cab-bank

ព្រលា​នយន្តហោះ​មួយ​នៅ​ខេត្តកោះកុង​កំពុង​សាងសង់​ ខណៈ​មួយទៀត​ទុក​ចាល​

ជា វណ្ណៈ / Khmer Times No Comments Share:
airport
យន្ដហោះកំពុងចុះ​ចត​នៅឯ​ប្រលាន​យន្ដហោះ​ អន្តរជាតិ​ភ្នំពេញ។ KT/ ជរ សុគន្ធា

គម្រោង​វិ​និ​យោ​គព្រលា​នយន្តហោះ​ថ្មី​ពីរ​នៅ​ខេត្តកោះកុង​ភាគ​និរតី​នៃ​រាជធានី​ភ្នំពេញ​ត្រូវ​បាន​បញ្ចេញ​។ បច្ចុប្បន្ន​ខេត្ត​នេះ​មាន​អាកាសយាន​ដ្ឋាន​ចំនួន​ពីរ​ គឺ​មួយ​កំពុង​សាងសង់​ និង​មួយទៀត​ត្រូវ​បាន​គេ​បោះបង់ចោល​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​។

យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​ចុះ​ថ្ងៃទី​ ២៧​ ខែធ្នូ​ និង​បាន​ចុះផ្សាយ​នៅ​ថ្ងៃទី​ ១៣​ ខែមករា​ ថា​រដ្ឋាភិបាល​បាន​យល់ព្រម​លើ​ការ​វិនិយោគ​លើ​អាកាសយាន​ដ្ឋាន​ថ្មី​នៅ​ឃុំ​បាក់ខ្លង​ ស្រុក​មណ្ឌលសីមា​។

ការ​វិនិយោគ​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ជា​ការ​បណ្តាក់​ទុន​រួមគ្នា​រវាង​ក្រុមហ៊ុន​ លីយ៉ុង​ផាត់​គ្រុប​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ Bangkok​ Airways​ ។

អាកាសយាន​ដ្ឋាន​ថ្មីនេះ​នឹង​ត្រូវ​សាងសង់​លើ​ផ្ទៃដី​ចន្លោះ​ពី​ ៤០០​ ហិ​កតា​ទៅ​ ៦០០​ ហិ​កតា​នៅក្នុង​ស្រុក​មណ្ឌលសីមា​ខេត្តកោះកុង​។

លោក​ ស៊ិន​ ច័ន្ទ​សិរី​វុត្ថា​ អ្នកនាំពាក្យ​រដ្ឋលេខាធិការ​អាកាសចរណ៍​ស៊ីវិល​បាន​មានប្រសាសន៍​ថា​ អាកាសយាន​ដ្ឋាន​ថ្មី​ស្ថិត​ក្នុង​ទីតាំង​មួយ​ដែល​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពី​ការ​វិនិយោគ​ពី​អាកាសយាន​ដ្ឋាន​ចាស់​ដែល​មាន​ទីតាំងនៅ​ក្រុង​ខេមរភូមិន្ទ​ ខេត្តកោះកុង​។

លោក​ ច័ន្ទ​សិរី​វុត្ថា​ មានប្រសាសន៍​ថា​ ដោយសារ​តម្លៃ​ដី​កើន​ខ្ពស់​ជុំវិញ​ទីតាំង​អាកាសយាន​ដ្ឋាន​ចាស់​ និង​ត្រូវ​ផ្ដល់​សំណង​ច្រើន​ទៅលើ​ផល​ប៉ះពាល់​ប្រជាពលរដ្ឋ​ គឺជា​កត្តា​ចម្បង​ដែល​ជំរុញ​ឱ្យ​មានការ​វិនិយោគ​អាកាសយាន​ដ្ឋាន​នៅ​ទីតាំង​ថ្មី​។

លោក​បាន​បន្ត​ថា​៖ «នៅ​ទីតាំង​ថ្មី​ក្រុមហ៊ុន​វិនិយោគ​ប្រហែលជា​ចង់​មាន​ទីធ្លា​ធំ​ទូលាយ​ជាង​ទីតាំង​អាកាសយាន​ដ្ឋាន​ចាស់​ មិន​ត្រឹមតែ​សម្រាប់​អាកាសយាន​ដ្ឋាន​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ថែមទាំង​ជា​មណ្ឌល​ពាណិជ្ជកម្ម​ និង​ឧស្សាហកម្ម​ផង​ដែរ​ ពីព្រោះ​វិនិយោគិន​ចង់​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ការ​ដឹកជញ្ជូន​។

លោក​បាន​និយាយ​ថា​ តាម​កិច្ច​ព្រមព្រៀង​របស់​រដ្ឋាភិបាល​គម្រោង​មេ​នឹង​ត្រូវ​បាន​អនុវត្ត​នៅ​ជំហាន​បន្ទាប់​ អាកាសយាន​ដ្ឋាន​ទីតាំង​ថ្មី​ស្ថិតនៅ​ចម្ងាយ​ប្រមាណ​ ២០​ គីឡូម៉ែត្រ​ពីទី​តាំង​អាកាសយាន​ដ្ឋាន​ចាស់​។

ការ​ចំណាយ​ជាក់លាក់​សម្រាប់​ទីតាំង​ថ្មី​មិន​ត្រូវ​បាន​បង្ហាញ​ទេ​។ ប៉ុន្តែ​បើ​តាម​ការ​វិនិយោគ​នៅ​អាកាសយាន​ដ្ឋាន​ចាស់​ ការ​បណ្តាក់​ទុន​រួមគ្នា​នេះ​នឹង​ត្រូវ​ចំណាយ​ថវិកា​ប្រមាណ​ ៤០​ លាន​ដុល្លារ​៕

Related Posts

Previous Article

ក្រុមហ៊ុន​ម៉ាឡេស៊ី​ចាប់អារម្មណ៍​ការ​កែច្នៃ​ទឹក​កខ្វក់​ និង​ទេសចរណ៍​ធម្មជាតិ​

Next Article

WWF ថាសត្វ​កម្រ​ច្រើនប្រភេទ​​ប្រឈម​​​កា​រគំរាម​កំហែងដោយ​ការ​​កាប់ឈើ​ និង​ការ​រុករាន​ដី​ដោយ​ខុសច្បាប់