ana-air canadia-bank Silk-air nissan acleda cab-bank

សំរាម​ស្អុយ​គរ​ដូច​ភ្នំ​ចាប់ផ្ដើម​ប្រមូល​ ក្រោយពីកម្មករ​បញ្ចប់​​កូដកម្ម​

សែន ដាវីត / Khmer Times No Comments Share:
rubbish
គំនរសំរាមដែលគេបោះចោលនៅ​តាម​ដង​ផ្លូវ។ KT/ ជរ សុគន្ធា

កម្មករ​ប្រមូល​សំរាម​ប្រមាណ​ ២,០០០​ នាក់​ដែល​ធ្វើការ​ក្នុង​ក្រុមហ៊ុន​ ស៊ីន​ទ្រី​ បាន​វិលត្រឡប់​មក​ធ្វើការ​វិញ​កាលពី​ថ្ងៃសៅរ៍​ បន្ទាប់ពី​ក្រុមហ៊ុន​បាន​ផ្តល់​ប្រាក់សំណង​ដល់​ពួកគេ​ចំពោះ​ការបាត់បង់​អត្ថ​ប្រយោជន៍​។

លោក​ កៅ​ សុ​វ៉ា​ត តំណាង​សហជីព​បាន​ថ្លែង​ថា​ កម្មករ​ទទួល​បានការ​ឈប់សម្រាក​ប្រចាំឆ្នាំ​ចំនួន​ ១៨​ ថ្ងៃ​ ហើយ​ក្រុមហ៊ុន​ត្រូវ​ទូទាត់​សំណង​ឲ្យ​ពួកគេ​ ប្រសិនបើ​ពួកគេ​មិនបាន​ឈប់សម្រាក​ថ្ងៃ​ទាំងអស់​នោះ​។

លោក​បាន​និយាយ​ថា​ កម្មករ​បាន​ធ្វើកូដកម្ម​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃសុក្រ​បន្ទាប់ពី​ក្រុមហ៊ុន​មិនបាន​ផ្តល់​សំណង​ដល់​ពួកគេ​សម្រាប់​ថ្ងៃសម្រាក​ប្រចាំឆ្នាំ​ដែល​នៅសល់​។

លោក​ សុខ​វ៉ា​ត បាន​បន្ត​ទៀត​ថា​ ឧទាហរណ៍​កម្មករ​ដែល​ឈប់សម្រាក​បាន​ ៨ ថ្ងៃ​ ហើយ​នៅសល់​ ៨ ថ្ងៃ​ទៀត​។ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ផ្តល់​សំណង​ដល់​ពួកគេ​សម្រាប់​ថ្ងៃ​ដែល​ពួកគេ​មិនបាន​ឈប់​”។ តែ​ក្រុមហ៊ុន​មិនបាន​បង់​សំណង​ទេ​ នោះ​ហើយ​ជា​មូលហេតុ​ដែល​ពួក​យើង​ធ្វើកូដកម្ម​” ។

លោក​បាន​បន្ថែម​ថា​ “បន្ទាប់មក​ក្រុមហ៊ុន​ព្រម​សង​សំណង​ឱ្យ​ពួក​យើង​ ​ពួក​យើង​ក៏​យល់ព្រម​វិលត្រឡប់​ទៅ​ធ្វើការ​ជា​ធម្មតា​វិញ​”។

លោក​ សុខ​វ៉ា​ត បាន​កត់សម្គាល់​ថា​កម្មករ​មិន​ចង់​ធ្វើកូដកម្ម​ទេ​ ប៉ុន្តែ​កម្មករ​ត្រូវការ​សំណង​ពី​ក្រុមហ៊ុន។

កម្មករ​ម្នាក់​ឈ្មោះ​ ចាន់​ ណា​ បាន​និយាយ​ថា​ចំនួន​សំណង​មិន​ច្រើន​ទេ​ ប៉ុន្តែ​កម្មករ​ចង់​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សិទ្ធិ​ដល់​ពួក​យើង​។

អ្នកស្រី​ ចាន់​ ណា​ បាន​និយាយ​ថា​ “ឥឡូវនេះ​ខ្ញុំ​បាន​ទទួល​សំណង​ថ្ងៃឈប់​សម្រាក​ប្រចាំឆ្នាំ​របស់ខ្ញុំ​ហើយ​។ កម្មករ​បាន​យល់ព្រម​វិលត្រឡប់​ទៅ​ប្រមូល​សំរាម​វិញ​ និង​ធ្វើឲ្យ​ផ្លូវថ្នល់​ស្អាត​”។

លោក​ សេង​ សូលី​ដា​ អនុប្រធាន​ក្រុមហ៊ុន​ ស៊ីន​ទ្រី​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​ទេ​កាលពី​ម្សិលមិញ​។

ទោះ​យ៉ាងណា​ក្រុមហ៊ុន​ ស៊ីន​ទ្រី​ កាលពី​ម្សិលមិញ​បាន​បង្ហោះ​សារ​នៅ​លើ​ហ្វេ​សប៊ុ​កថា​ ខ្លួន​មិន​អាច​ទូទាត់​សំណង​ប្រាក់ឈ្នួល​ឈប់សម្រាក​ប្រចាំឆ្នាំ​ឱ្យ​ទាន់ពេល​វេលា​ទេ​ ពីព្រោះ​ក្រុមហ៊ុន​រវល់​រៀបចំ​បើកប្រាក់​ឈ្នួល​ដល់​កម្មករ​សម្រាប់​ខែធ្នូ​។

សារ​នោះ​បាន​និយាយ​ថា​ “សូមអភ័យទោស​ដល់​ម្ចាស់​លំនៅ​ដ្ឋាន​ ម្ចាស់​អាជីវកម្ម​ និង​បងប្អូន​ប្រជាពលរដ្ឋ​ចំពោះ​ការ​ខកខាន​ប្រមូល​សំរាម​ [នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ថ្ងៃសុក្រ​] ពីព្រោះ​កម្មករ​បាន​ធ្វើកូដកម្ម​” ប៉ុន្តែ​ពេលនេះ​ក្រុមហ៊ុន​បាន​ដោះស្រាយ​បញ្ហា​ជាមួយ​កម្មករ​រួចរាល់​ហើយ​”។

លោក​ ធូ​ សាមឿ​ន ជា​អ្នក​រស់នៅ​ក្នុង​ខណ្ឌ​ឬស្សី​កែវ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ នៅពេល​ដែល​កម្មករ​បាន​ធ្វើកូដកម្ម​នោះ​ ការរស់នៅ​ពិតជា​លំបាក​ណាស់​សម្រាប់​គាត់​។

លោក​ សាមឿ​ន បាន​មានប្រសាសន៍​ថា​ “គំនរសំរាម​នឹង​គរ​ធំ​ទៅៗ​ ប្រសិនបើ​ក្រុមហ៊ុន​ស៊ីន​ទ្រី​មិនបាន​មក​ប្រមូល​យក​ទៅ​ចោល​”៕

Related Posts

Previous Article

បទ​វិភាគ​៖ ការទទួលខុសត្រូវ​មាន​សារៈសំខាន់​សម្រាប់​ឲ្យ​សាធារណជន​ទុកចិត្ត​លើ​ការងារ​រដ្ឋាភិបាល​

Next Article

​ក្រសួងកំពុង​ទប់ស្កាត់​ការ​មក​ដល់​តាម​ផ្លូវអាកាស ​នៃ​​ជំងឺ​រលាក​សួតថ្មីរាតត្បាតនៅប្រទេស​ចិន