ana-air canadia-bank Silk-air nissan acleda cab-bank

​ក្រសួងកំពុង​ទប់ស្កាត់​ការ​មក​ដល់​តាម​ផ្លូវអាកាស ​នៃ​​ជំងឺ​រលាក​សួតថ្មីរាតត្បាតនៅប្រទេស​ចិន

Khmer Times No Comments Share:
អ្នកធ្វើដំណើរ​កំពុង​ឆ្លងកាត់​មាស៊ី​វាស់​កំដៅ​ដែល​គេ​បំពាក់សម្រាប់​រក​អ្នក​ជំងឺ​រលាកសួត​ប្រភេទ​ថ្មី។ រូបថត សហការី

រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​ ឯកឧត្តម​ ម៉ម​ ប៊ុ​នហេង​ បាន​បញ្ជាក់​កាលពី​ថ្ងៃម្សិលមិញ​ថា​ ក្រសួង​ បាន​កំពុង​សហការ​ជាមួយ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​ចំនួន៣​ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ដែល​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​ ខណៈ​ដែល​កម្ពុជា​នៅ​ពុំ​ទាន់​មាន​ករណី​ឆ្លង​ជំងឺ​នេះ​នៅឡើយ​។

កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទូរទស្សន៍​របស់​រដ្ឋ​ក្នុង​ប្រទេស​ចិន​ បាន​រាយការណ៍​ថា​ អ្នក​វិទ្យាសាស្ត្រ​ចិន​ បាន​រក​ឃើញ​ជំងឺ​រលាក​សួត​ដ៏​អាថ៌កំបាំង​នៅ​ប្រទេស​ចិន​ ដែល​បណ្តាល​ឲ្យ​មនុស្ស​រាប់​សិប​នាក់​ធ្លាក់ខ្លួន​ឈឺ​ កើត​ចេញពី​វីរុស​ថ្មី​នៃ​អម្បូរ​វីរុស​ដែល​ធ្វើឲ្យ​កើតជំងឺ​ SARS​។ វីរុស​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​នោះ​ ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​ជាបឋម​ថា​ជា​ ភ្នាក់ងារ​បង្ក​រោគ​សម្រាប់​ការ​ផ្ទុះឡើង​នៃ​វីរុស​ផ្លូវដង្ហើម​ ដោយ​ឆ្លង​រាលដាល​តាមរយៈ​ការ​ក្អក​ ឬកណ្តាស​ ឬតាម​ការ​ប៉ះពាល់​ដោយ​ផ្ទាល់​ជាមួយ​អ្នក​ដែល​ឆ្លង​វីរុស​នេះ​។

ឯកឧត្តម​រដ្ឋមន្រ្តី​ ម៉ម​ ប៊ុ​នហេង​ មានប្រសាសន៍​ប្រាប់​ខ្មែ​រថា​មស៏​ថា​ បច្ចុប្បន្ន​ កម្ពុជា​ នៅ​ពុំ​ទាន់​មានការ​ឆ្លង​ជំងឺ​ផ្លូវដង្ហើម​ប្រភេទ​ថ្មី​ ឬផ្តាសាយ​ប្រភេទ​ធ្ងន់ធ្ងរ​ ដែល​បាន​ និង​កំពុង​ផ្ទុះឡើង​នៅ​ប្រទេស​ចិន​នោះ​នៅឡើយ​ ប៉ុន្តែ​ក្រសួង​ បាន​និង​កំពុងធ្វើការ​ងារ​នេះ​ជាមួយ​អង្គការសុខភាព​ពិភពលោក​ ដើម្បី​ការពារ​ និង​ទប់ស្កាត់​ការ​ឆ្លង​នៃ​វីរុស​នេះ​នៅ​កម្ពុជា​។

លោក​បាន​បន្ត​ថា​៖ «យើង​មិនទាន់​បាន​ទទួល​ព័ត៌មាន​ជាក់លាក់​ពី​អង្គការសុខភាព​ពិភពលោក​ជុំវិញ​ស្ថានភាព​ជំងឺ​នេះ​នៅឡើយ​ ប៉ុន្តែ​យើង​បាន​ដាក់​វិធានការ​ការពារ​ ដោយ​ដាក់​ម៉ា​ស៊ីន​ហ្គេ​នវី​រុ​សផ្លូវដង្ហើម​ នៅ​តាម​ច្រក​ព្រលា​នយន្តហោះ​អន្តរជាតិ​ទាំង៣​ ទាំង​នៅ​ព្រលា​នយន្តហោះ​អន្តរជាតិ​ពោធិ៍​ចិន​តុង​ដែល​នៅ​រាជធានី​ភ្នំពេញ​ ព្រលា​នយន្តហោះ​ខេត្តសៀមរាប​ និង​ព្រះសីហនុ​»។

លោក​ ខែក​ ណូរិ​នដា​ ប្រធាន​ផ្នែក​ទំនាក់ទំនង​នៅ​ក្រុមហ៊ុន​ អាកាសយាន​ដ្ឋាន​កម្ពុជា​ បាន​ឲ្យដឹង​ថា​ ឧបករណ៍​សម្រាប់​ត្រួតពិនិត្យ​ជម្ងឺ​គ្រុនក្តៅ​ និង​ការពិនិត្យ​សុខភាព​ត្រូវ​បាន​ដាក់​ប្រើប្រាស់​ នៅ​គ្រប់​ច្រក​ព្រលា​នយន្តហោះ​អន្តរជាតិ​ ដែល​ដំណើរការ​ដោយ​សេវាកម្ម​ហាត់​ឃាត់​។

លោក​ថា​ ក្នុងនាម​ជា​ប្រតិបត្តិ​ករ​អាកាសយាន​ដ្ឋាន​ គឺ​លោក​ មិនទាន់​បាន​ទទួល​ព័ត៌មាន​ ដែល​ថា​ ឧបករណ៍​នោះ​ ត្រូវ​បើក​ដំណើរការ​ជាថ្មី​ ដើម្បី​ទប់ស្កាត់​បញ្ហា​នេះ​នៅឡើយ​ទេ​។ បែបនេះ​ក្តី​ លោក​ថា​ បញ្ហា​នេះ​ ស្ថិត​ក្នុង​ការគ្រប់គ្រង​របស់​អាជ្ញាធរ​ទទួលបន្ទុក​សុខភាព​ ហើយ​អាកាសយាន​ដ្ឋាន​ នឹង​អនុវត្ត​តាម​ការណែនាំ​ ព្រមទាំង​សហការ​ជាមួយ​អ្នក​ពាក់ព័ន្ធ​ផង​ដែរ​៕

Related Posts

Previous Article

សំរាម​ស្អុយ​គរ​ដូច​ភ្នំ​ចាប់ផ្ដើម​ប្រមូល​ ក្រោយពីកម្មករ​បញ្ចប់​​កូដកម្ម​

Next Article

ការ​ឆ្លុះ​បញ្ចាំង​ពី​សន្និសីទ​លើក​ទី២៥​ ​ស្តី​ពី​ការ​ប្រែប្រួល​អាកាសធាតុ​