ana-air canadia-bank Silk-air nissan acleda cab-bank

វៀតណាម​ទទួលផលសេដ្ឋកិច្ច​​លើស​ផែនការ​ ពី​សង្គ្រាម​ពាណិជ្ជកម្ម​អាមេរិក​-ចិន​

AFP / AFP No Comments Share:
made in vietnam
ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​ ២០១៩​ បាន​លើស​គោលដៅ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​បាន​កំណត់​ត្រឹមតែ​ ៦,៨ ភាគរយ។ រូបថត​ សហការី

សេដ្ឋកិច្ច​របស់​វៀតណាម​បាន​កើនឡើង​ ៧ ភាគរយ​នៅ​ឆ្នាំនេះ​ សម្រេច​បាន​នូវ​គោលដៅ​ដែល​បាន​កំណត់​ដោយ​រដ្ឋាភិបាល​ នៅ​អំឡុង​ពេល​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋអាមេរិក​ និង​ចិន​ ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ពិភពលោក​។

ជម្លោះ​រវាង​ទីក្រុង​វ៉ាស៊ីនតោន​ និង​ទីក្រុង​ប៉េកាំង​ បាន​អូស​បន្លាយ​អស់​រយៈពេល​ ១៨​ ខែ​មក​ហើយ​ ខណៈ​ប្រទេស​ទាំងពីរ​បាន​ដាក់​ទណ្ឌកម្ម​ពន្ធអាករ​លើ​គ្នា​ទៅវិញទៅមក​លើ​មុខ​ទំនិញ​នាំចេញ​នាំចូល​មួយចំនួន​មានតម្លៃ​រាប់ពាន់​លាន​ដុល្លារ​។

ប៉ុន្តែ​ប្រទេស​វៀតណាម​ បាន​មើលឃើញ​ពី​ការ​កើនឡើង​នៃ​ការនាំចេញ​ទំនិញ​ទៅកាន់​សហរដ្ឋអាមេរិក​ ខណៈ​ពេល​អាជីវកម្ម​កាន់តែ​ច្រើន​បាន​ផ្លាស់ទី​ពី​ប្រទេស​ចិន​ និង​នៅ​វៀតណាម​ត្រូវ​បាន​គេ​ចាត់ទុកថា​ជា​មជ្ឈមណ្ឌល​ផលិតកម្ម​ដែល​មាន​សុវត្ថិភាព​ និង​ចំណាយ​ថ្លៃដើម​ទាប​ជាងគេ​។

ដោយឡែក​ក្រុម​អ្នកវិភាគ​បាន​ព្រមាន​ថា​ ការ​កើនឡើង​ក្នុងរយៈពេល​ខ្លី​សម្រាប់​ប្រទេស​មួយចំនួន​ដូចជា​ វៀតណាម​អាច​នឹង​ធ្លាក់ចុះ​វិញ​ បើសិន​សង្គ្រាម​ពាណិជ្ជកម្ម​នៅតែ​បន្ដ​។

តាម​តួលេខ​ចេញផ្សាយ​នៅ​ថ្ងៃសុក្រ​ដោយ​ការិយាល័យ​ស្ថិតិ​ទូទៅ​ នៅ​ទីក្រុង​ហាណូយ​បានឱ្យ​ដឹង​ថា​ ផលិតផល​ក្នុង​ស្រុក​សរុប​ឆ្នាំ​ ២០១៩​ បាន​លើស​គោលដៅ​របស់​រដ្ឋាភិបាល​កុម្មុយនិស្ត​មួយ​នេះ​បាន​កំណត់​ត្រឹមតែ​ ៦,៨ ភាគរយ​ ប៉ុន្តែ​គេ​សម្រេច​បាន​ ៧,០២​ ភាគរយ​។

សេចក្តី​ថ្លែងការណ៍​តាម​អ៊ិ​នធឺ​ណេត​ ដែល​ចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​មួយ​បាន​និយាយ​ថា​ ការ​កើនឡើង​គួរ​ឱ្យ​ចាប់អារម្មណ៍​ដោយសារ​បរិបទ​ពិភពលោក​នៃ​កំណើន​យឺត​ និង​ភាព​តានតឹង​ពាណិជ្ជកម្ម​រវាង​អាមេរិក​-ចិន​កាន់តែ​អាក្រក់​ឡើង​ៗ។ ចំណូល​ពាណិជ្ជកម្ម​បាន​ឈាន​ដល់កំណត់​ត្រា​ ៥១៧​ ពាន់​លាន​ដុល្លារ​នៅក្នុង​ឆ្នាំនេះ​។

ប៉ុន្តែ​នៅតែ​មានការ​ធ្លាក់ចុះ​ជាលំដាប់​នៃ​កំណើន​ការនាំចេញ​ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ធនាគារពិភពលោក​ដែល​ថា​ ការ​ធ្លាក់ចុះ​ពី​ ២១​ ភាគរយ​ក្នុង​ឆ្នាំ​ ២០១៧​ មក​នៅ​ត្រឹម​ ៨ ភាគរយ​នៅ​ឆ្នាំ​ ២០១៩​។

សេដ្ឋវិទូ​និយាយ​ថា​ ការ​ធ្លាក់ចុះ​នេះ​បង្ហាញថា​ប្រទេស​វៀតណាម​ មិន​មាន​ភាពស៊ាំ​នឹង​ការ​ប៉ះទង្គិច​ពី​ខាងក្រៅ​នៅ​លើ​ផ្នែក​នៃ​ការអភិវឌ្ឍន៍​របស់​ខ្លួន​ ដែល​ត្រូវ​បាន​កំណត់​ចំពោះ​ការផលិត​ទំនិញ​។

លោក​ ទ្រុង​ ថាញ់​ សាស្រ្តា​ចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​សាកល​វិទ្យាល័យ​សេដ្ឋកិច្ច​ជាតិ​ហាណូយ​បាន​មានប្រសាសន៍​ថា​ “វា​មិន​មាន​ភាព​ប្រសើរ​ឡើង​ទាក់ទង​នឹង​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​ទេ​” ។

លោក​បាន​បន្ថែម​ទៀត​ថា​ ប្រទេស​ចាំបាច់​ត្រូវតែ​សម្រប​ខ្លួន​ទៅ​នឹង​យុគសម័យ​ឌីជីថល​ តាមរយៈ​ការ​បង្កើន​គុណភាព​នៃ​កម្លាំង​ពលកម្ម​របស់​ខ្លួន​ ដើម្បី​សម្រេច​បាន​នូវ​កំណើន​ប្រកបដោយ​ចីរភាព​៕

Related Posts

Previous Article

កម្ពុជា និងពិភពលោក​កំពុងតែ​ឃ្លាំមើល​ជម្លោះ​អាមេរិក​-អ៊ីរ៉ង់​

Next Article

បី​ថ្ងៃ​ទៀត​ស្រុក​មង្គលបុរី​នឹង​ខ្វះ​ទឹក​ប្រើប្រាស់​ ខណៈ​អាងស្តុកទឹក​រីងស្ងួត​