cellcard cellcard

បទ​វិភាគ​៖ ការ​បាក់​រំលំ​អគារ​ចោទ​ជា​សំណួរ​ទៅលើ​សមត្ថភាព​របស់​អាជ្ញាធរ​សំណង់​

Share:
កងកម្លាំងជួយសង្គ្រោះ​រកឃើញ​សាកសព​ជន​រងគ្រោះ​ក្នុង​គំនរ​ផ្ទាំងថ្មនៃបំណែកអគារ​កំពុង​សាងសង់​កំពស់​៧ជាន់​នៅ​ក្នុង​ខេត្ត​កែប ​ក្រុង​កែប ​កាលពី​សប្ដាហ៍​មុន។ KT/ ជរ សុគន្ធា

ការ​កើតមាន​ជាបន្តបន្ទាប់​នៃ​ការ​ដួល​រលំ​នៃ​អគារ​និង​ការ​ស្លាប់​ទាក់ទង​នឹង​សំណង់​ក្នុងរយៈពេល​ប្រាំមួយ​ខែ​ចុងក្រោយ​នេះ​ រួម​ជាមួយ​សេចក្តី​ប្រកាស​ថា​មាន​រហូតដល់​ ២៣​ អគារ​ដែល​បាន​សាងសង់​រួច​ ដែល​ក្នុងចំណោម​នោះ​មាន​មាន​មនុស្ស​កំពុង​រស់​រួច​ទៅ​ហើយ​ នៅក្នុង​ក្រុង​ព្រះសីហនុ​ត្រឹម​ តែមួយ​ប៉ុណ្ណោះ​នឹង​ត្រូវ​បាន​កម្ទេច​ បាន​ទាក់ទាញ​ការ​យកចិត្ត​ទុកដាក់​យ៉ាង​ខ្លាំង​ចំពោះ​ការ​រីក​ដុះដាល​នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។

Rescuers carrying our a victim found in the rubble of the collapsed building at Kep City. KT/Chor Sokunthea

ក្រៅពី​ការចូលរួម​ចំណែក​ដល់​ផលិតផល​ក្នុង​ស្រុក​សរុប​របស់​ប្រទេស​ ឧស្សាហកម្ម​សំណង់​ដែល​កំពុង​រីកចម្រើន​កំពុង​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​ទាក់ទង​នឹង​គុណភាព​និង​សុវត្ថិភាព​។ មាន​សំណួរ​ជាច្រើន​ទៀត​ទាក់ទង​នឹងថា​ តើ​អគារ​ដែល​កំពុង​ត្រូវ​បាន​សាងសង់​នៅ​ទូទាំង​ប្រទេស​កម្ពុជា​មាន​សុវត្ថិភាព​ប៉ុណ្ណា​ ហើយ​នរណា​ជា​អ្នក​ដែល​បាន​ផ្តល់​សិទ្ធិ​អំណាច​ចុងក្រោយ​លើ​ភាព​ត្រឹមត្រូវ​នៃ​រចនា​សម្ព័ន្ធ​នៃ​អគារ​ណាមួយ​ជាពិសេស​បញ្ហា​បច្ចេកទេស​ដូចជា​ទំ​ងន់​ដែល​អាច​ទប់ទល់​បាន​ គុណភាព​នៃ​វត្ថុធាតុដើម​ដែល​ត្រូវ​បាន​ប្រើប្រាស់​ ពេលវេលា​ចាក់​បេតុង​ និង​គ្រោង​អគារ​ដែល​ត្រូវ​បាន​ប្រើជា​ដើម​។ល។

building collapse

ជាទូទៅ​ការ​ដួល​រលំ​នៃ​អគារ​ណាមួយ​ត្រូវ​បាន​គេ​សន្មត​ថា​ទាក់ទង​នឹង​បាតុភូត​ដែល​ត្រូវ​បាន​កំណត់​ដោយ​ការ​ស៊ីសង​នៅក្នុង​ភាព​ត្រឹមត្រូវ​នៃ​រចនាសម្ព័ន្ធ​នៃ​ធាតុផ្សំ​នៃ​អគារ​ដែល​បណ្តាល​ឲ្យ​មានការ​បរាជ័យ​ជាយថាហេតុ​។ ការ​បរាជ័យ​ក្នុង​រចនា​សម្ព័ន​សំដៅ​ទៅលើ​ការបាត់បង់​សមត្ថភាព​ផ្ទុក​បន្ទុក​នៃ​ធាតុផ្សំ​នៃ​រចនាសម្ព័ន្ធ​ឬរចនាសម្ព័ន្ធ​ដែល​ជា​ការ​បរាជ័យ​នៃ​ធាតុផ្សំ​នៃ​រចនាសម្ព័ន្ធ​ដើម្បី​អនុវត្ត​ដូចដែល​បាន​រចនា​ឡើង​ឬការ​កែប្រែ​ខុសច្បាប់​ចំពោះ​ការរចនា​ដែល​បាន​អនុម័ត​ដែល​រួមបញ្ចូល​ទាំង​ការ​បន្ថែម​ជាន់​ជាច្រើន​បន្ថែម​ទៀត​។
collapsed building
A seven-storey building collapsed in Kep province.

ការ​បាក់​រលំ​អគារ​កាលពី​ថ្ងៃសុក្រ​សប្តាហ៍​មុន​នៅ​ទីក្រុង​ឆ្នេរសមុទ្រ​កែប​គឺជា​ការ​ដួល​រលំ​ធំ​ទី​ ៣ ក្នុងរយៈពេល​ ៦ ខែ​ដែល​យ៉ាងហោចណាស់​មាន​មនុស្ស​ ៣៦​ នាក់​បាន​ស្លាប់​និង​ ២៣​ នាក់​រង​របួស​។ គ្រោះថ្នាក់​ដ៏​ធ្ងន់ធ្ងរ​បំផុត​មុន​នេះ​គឺ​ការ​បាក់​រលំ​អគារ​នៅ​ក្រុង​ព្រះសីហនុ​កាលពី​ខែមិថុនា​ឆ្នាំ​ ២០១៩​ ដែល​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ២៨​ នាក់​រួម​ជាមួយ​អ្នករបួស​ ២៦​ នាក់​។ កាលពី​ខែធ្នូ​ការ​បាក់​រលំ​អគារ​មួយទៀត​នៅ​ខេត្តសៀមរាប​បាន​សម្លាប់​មនុស្ស​ ៣ នាក់​និង​រង​របួស​ ១៣​ នាក់​។

ក្រុមអ្នក​ជួយ​សង្រោះព្យាយាម​កាយ​កម្ទេចអគារបាក់​បែកចេញ​ដើម្បី​ស្វែង​រក​ជន​រងគ្រោះ​នៃ​ការ​បាក់ស្រុតអគារកម្ពស់​ ៧​ជាន់​ ក្នុង​ខេត្ត ព្រះសីហនុ។

ទោះបីជា​មានការ​ព្រមាន​ជាច្រើន​ក៏ដោយ​ ប្រសិនជា​គេ​បើក​ឆ្លងកាត់​ការដ្ឋាន​សំណង់​ណាមួយ​ក្នុង​ប្រទេស​ គេ​អាច​ឃើញ​កម្មករ​សំណង់​ធ្វើការ​និង​រស់នៅ​ក្នុង​បរិវេណ​នោះ​ដោយ​មិន​មាន​វិធានការ​សុវត្ថិភាព​គ្រប់គ្រាន់​។ ពួកគេ​ភាគច្រើន​មិន​មាន​ជំរើស​ទេពី​ព្រោះ​ការដ្ឋាន​សំណង់​ជាច្រើន​មិន​មាន​កន្លែង​ស្នាក់នៅ​សំរាប់​កម្មករ​របស់​ពួកគេ​លើកលែងតែ​ក្រុមហ៊ុន​សំណង់​ធំ​ ៗ នៅ​គំរោង​ដ៏​មាន​កិត្យានុភាព​ដែល​ផ្តល់​នូវ​ផ្ទះ​ដ៏​វែង​ពី​ឬបី​ជាន់​។

ការ​ដួល​រលំ​អគារ​ទាំងនេះ​អាច​បង្ក​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​អ្នកប្រើ​ប្រាស់​អគារ​ អ្នក​វិនិយោគ​ អ្នក​ពាក់ព័ន្ធ​និង​សាធារណជន​ទូទៅ​។ ឧស្សាហកម្ម​សំណង់​ទាំងមូល​នឹង​រង​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​។

សេ​ណា​រី​យ៉ូ​ខាងលើ​នេះ​បង្ហាញ​ពី​កម្សោយ​សមត្ថភាព​នៃ​ឧស្សាហកម្ម​សំណង់​ក្នុង​ការ​បំពេញ​តួនាទី​របស់​ខ្លួន​ជាផ្នែក​មួយ​នៃ​ការចូលរួម​ចំណែក​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​ប្រទេសជាតិ​។ ការ​ដួល​រលំ​អគារ​ដែល​ជា​រឿយ​ៗកើតឡើង​គួរឲ្យ​ភ័យខ្លាច​ដល់​វិនិយោគិន​នា​ពេល​អនាគត​ដោយហេតុ​ វា​រារាំង​និង​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​វិនិយោគិន​។

Rescue workers clear debris following the building collapse. KT/Chor Sokunthea

មូលហេតុ​ចម្បង​នៃ​ការ​ដួល​រលំ​នៃ​អគារ​គឺ​ភាព​ត្រឹមត្រូវ​នៃ​រចនាសម្ព័ន្ធ​បន្ថែម​លើ​ការងារ​មុន​ការសាងសង់​ ដូចជា​ការ​បុក​គ្រឹះ​។ ភាព​ត្រឹមត្រូវ​នៃ​រចនាសម្ព័ន្ធ​គឺជា​សមត្ថភាព​របស់​ធាតុ​មួយ​ អាច​ជា​ធាតុផ្សំ​នៃ​រចនាសម្ព័ន្ធ​ឬរចនាសម្ព័ន្ធ​ដែល​មាន​សមាសធាតុ​ជាច្រើន​ ​; ដើម្បី​ទ្រទ្រង់​បន្ទុក​រួម​ទាំង​ទំ​ងន់​របស់​វា​ផ្ទាល់​ដោយ​មិន​បែកបាក់​ឬខូច​ទ្រង់ទ្រាយ​លើសប្រមាណ​។

ការ​បរាជ័យ​រចនាសម្ព័ន្ធ​សំដៅ​ទៅលើ​ការបាត់បង់​ភាព​ត្រឹមត្រូវ​នៃ​រចនាសម្ព័ន្ធ​ឬការបាត់បង់​សមត្ថភាព​ផ្ទុក​ទាំង​ផ្នែក​រចនាសម្ព័ន្ធ​ឬរចនាសម្ព័ន្ធ​។ ការ​បរាជ័យ​រចនាសម្ព័ន្ធ​ត្រូវ​បាន​ផ្តួចផ្តើម​នៅពេល​ដែល​សម្ភារ​ត្រូវ​បាន​សង្កត់ធ្ងន់​លើស​ពី​ដែន​កំណត់​កម្លាំង​របស់​វា​បណ្តាល​ឱ្យ​បាក់ឆ្អឹង​ឬខូច​ទ្រង់ទ្រាយ​ហួសប្រមាណ​; ដែន​កំណត់​មួយ​ដែល​ត្រូវតែ​រាប់បញ្ចូល​ក្នុង​ការរចនា​រចនាសម្ព័ន្ធ​គឺជា​កម្លាំង​បរាជ័យ​ចុងក្រោយ​។

នៅក្នុង​ប្រព័ន្ធ​ដែល​បាន​រចនា​យ៉ាង​ល្អ​ ការ​បរាជ័យ​ដែល​បាន​ធ្វើ​មូលដ្ឋានីយកម្ម​មិន​គួរ​បង្ក​ឲ្យ​មានការ​ដួល​រលំ​ភ្លាម​ៗឬសូម្បីតែ​ការ​បែក​បា​ក់​បណ្តើរ​ៗនៃ​រចនាសម្ព័ន្ធ​ទាំងមូល​នោះ​ទេ​។ ទោះ​យ៉ាងណា​នៅ​ប្រទេស​កម្ពុជា​ មានការ​សង្ស័យ​ថា​ការពិចារណា​បែប​វិទ្យាសាស្ត្រ​បែបនេះ​មិន​ត្រូវ​បាន​គេ​យក​មក​ពិចារណា​ជា​ ពិសេស​នៅ​តំបន់​ដាច់ស្រយាល​និង​ទីក្រុង​ដែល​មានការ​រីក​ចំ​រើ​នភ្លាមៗ​ដូចជា​នៅ​ក្រុង​ព្រះសីហនុ​ដែល​មាន​អគារ​ពហុ​ជាន់​កំពុង​លេចចេញ​ដូចជា​ផ្កាអ័រគីដេ​។
Prime Minister Hun Sen inspects the site of a building collapse that killed at least 28 people in Sihanoukville. KT/Chor Sokunthea

ទាក់ទង​នឹង​បញ្ហា​អភិបាលកិច្ច​ក្រសួង​រៀបចំ​ដែនដី​ នគរូបនីយកម្ម​ និង​សំណង់​នៅ​ថ្នាក់​កណ្តាល​និង​អនុ​ការិយាល័យ​នៅ​ថ្នាក់​ខេត្ត​ត្រូវ​ទទួលខុសត្រូវ​ទាំងស្រុង​។ មាន​ករណី​ពុករលួយ​ទាក់ទង​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សាងសង់​។

Rescue team pulled out workers who were trapped in the debris of the collapsed building in Kep province. Fresh News

ទោះបី​មាន​គោលការណ៍​ណែនាំ​តឹង​រឹង​លើ​សំណង់​និង​អនុក្រឹត្យ​ពាក់ព័ន្ធ​ក៏ដោយ​ក៏​គេ​នៅតែ​ឆ្ងល់​ដែរ​ថា​ តើ​សេចក្តី​ណែនាំ​ទាំងនេះ​ត្រូវ​បាន​គោរព​និង​អនុវត្តយ៉ាង​ពិតប្រាកដ​នៅ​ការដ្ឋាន​សំណង់​ភាគច្រើន​ដែរ​ឬទេ​ ហើយ​ ថា​តើ​អាជ្ញាធរ​មានសមត្ថកិច្ច​ឬអ្នកជំនាញ​ពិតជា​ចុះទៅ​ពិនិត្យ​ទីតាំង​និង​ធ្វើ​តេ​ស្តិ៍​សុចរិត​ភាព​នៅ​លើ​សំណង់​ដែរ​ឬអត់​?

ភាគច្រើន​ ថ្នាក់​រដ្ឋបាល​នៅក្នុង​មន្រ្តី​គ្រប់គ្រង​ដីធ្លី​ថ្នាក់ក្រោម​ជាតិ​ជាច្រើន​នឹង​រៀបចំ​ឯកសារ​ទាំងអស់​សម្រាប់​ការ​ដាក់ស្នើ​សុំ​ការអនុញ្ញាត​ដោយខ្លួនឯង​ ដោយ​ផ្អែកលើ​គោលការណ៍​ណែនាំ​ដែល​ផ្តល់​ដោយ​ម្ចាស់ដី​ឬម្ចាស់​អគារ​និង​រចនា​ស្ថាបត្យករ​។ មិន​មានការ​ស៊ើបអង្កេត​ទៅលើ​ដី​ឲ្យបាន​ត្រឹមត្រូវ​ត្រូវ​បាន​ធ្វើឡើង​នោះ​ទេ​ ហើយក៏​គ្មាន​ការ​ធ្វើតេស្ត​លើ​ភាព​ត្រឹមត្រូវ​នៃ​បេតុង​និង​ការ​ធ្វើតេស្ត​បន្ទុក​ត្រូវ​បាន​អនុវត្ត​ដែរ​ ស្រប​ពេល​ដែល​ការ​ផ្តល់​ការអនុញ្ញាត​ទាំងអស់​សម្រាប់​ការសាងសង់​អាគារ​ផ្អែក​ទៅ​គោលការណ៍​ណែនាំ​ជា​មូលដ្ឋាន​ដូចជា​ការ​ថយក្រោយ​ពី​ផ្លូវថ្នល់​ឬ ការ​ថយ​ចំ​នី​ផ្លូវ​ជាដើម​ត្រូវ​បាន​

អនុវត្ត​។

នេះ​ជា​កន្លែង​ដែល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ (ACU​) ក្រោម​ការដឹកនាំ​របស់​លោក​ឱម​ យ៉ិន​ទៀង​ត្រូវ​ស៊ើបអង្កេត​យ៉ាង​ម៉ឺងម៉ាត់​ករណី​អំពើពុករលួយ​ពាក់ព័ន្ធ​នឹង​ការ​ផ្តល់​អាជ្ញាប័ណ្ណ​សាងសង់​និង​កង្វះ​សុ​ច្ច​រិត​ភាព​និង​វិជ្ជាជីវៈ​ក្នុង​ការ​ត្រួតពិនិត្យ​ការដ្ឋាន​សំណង់​។

រដ្ឋាភិបាល​ថ្នាក់​ជាតិ​ និង​ថ្នាក់ក្រោម​ជាតិ​ត្រូវ​ចាត់វិធានការ​បង្ការ​យ៉ាង​ម៉ឺងម៉ាត់​។ ប្រសិនបើ​អគារ​ដួល​រលំ​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​បន្ត​នោះ​ភា​ពស្រប​ច្បាប់​នៃ​របប​នេះ​នឹង​ត្រូវ​ប្រឈម​។ វា​មិន​ត្រឹមតែ​ជា​បញ្ហា​សេដ្ឋកិច្ច​និង​សង្គម​ប៉ុណ្ណោះទេ​ ប៉ុន្តែ​វា​ក៏​ជា​បញ្ហា​នយោបាយ​ផង​ដែរ​ពីព្រោះ​វា​ឆ្លុះបញ្ចាំង​ពី​សមត្ថភាព​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​សន្តិសុខ​និង​សុវត្ថិភាព​ដល់​ប្រជាជន​របស់​ខ្លួន​។ មន្ត្រី​រដ្ឋាភិបាល​ដែល​ទទួលបន្ទុក​ទាំងនោះ​ត្រូវ​ទទួលខុសត្រូវ​និង​រង​ការ​ដាក់​វិន័យ​។

Temple building collapse
The temple building which collapsed in Siem Reap. KT/Pech Sotheary

ទោះបីជា​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​ប្រកាស​ថា​ លោក​នឹង​មិន​បណ្តេញ​ចេញ​ឬស្នើសុំ​ការលាលែង​ពី​តំណែង​របស់​លោក​ កែន​ ស៊ី​ថា​ អភិបាលខេត្ត​កែប​ក៏ដោយ​សា​រតែវ​វា​ជា​សិទ្ធិអាទិភាព​របស់​លោក​ ប៉ុន្តែ​គណនេយ្យ​ត្រូវ​នៅតែ​ត្រូវ​បាន​បង្កើត​ឡើង​ខណៈ​ការ​ចាប់ខ្លួន​ម្ចាស់​អគារ​តែម្នាក់ឯង​គឺ​មិន​គ្រប់គ្រាន់​នោះ​ទេ​។

ជាអកុសល​ អ្នកម៉ៅការ​ ដែល​គួរតែ​ត្រូវ​បាន​គេ​ចាប់​បញ្ជូន​ទៅ​សាកសួរ​និង​ត្រូវ​បាន​ចោទប្រកាន់​ បាន​ស្លាប់​នៅក្នុង​ការ​ដួល​រលំ​នោះ​ អាច​និយាយ​ថា​ជា​ផល​នៃ​អំពី​បាប​។ ប៉ុន្តែ​ច្បាស់​ណាស់​ថា​ គេ​មិន​ចាំបាច់​ចំណាយពេល​យូរ​នោះ​ទេ​ដើម្បី​កំណត់​ថាន​រណា​ជា​ស្ថាបត្យករ​ វិស្វករ​បរិមាណ​ និង​អ្នក​វាស់​ស្ទង់​គុណភាព​ ដើម្បី​នាំ​ខ្លួន​ពួកគេ​មក​ស្វែងរក​យុត្តិធម៌​។

អភិបាល​ប្រហែលជា​មិន​ទទួលខុសត្រូវ​ចំពោះ​ការ​ដួល​រលំ​នេះ​ទេ​ប៉ុន្តែ​មន្ត្រី​គ្រប់គ្រង​ដីធ្លី​ខេត្ត​កែប​ច្បាស់ជា​ទទួលខុសត្រូវ ​ព្រោះ​វា​ជា​កាតព្វកិច្ច​របស់​ពួកគេ​ក្នុង​ការ​ត្រួតពិនិត្យ​ភាព​ត្រឹមត្រូវ​នៃ​រចនាសម្ព័ន្ធ​ពី​ការស៊ើបអង្កេត​ដី​រហូតដល់​គ្រឹះ​និង​ការ​កសាង​នៃ​រចនាសម្ព័ន្ធ​។

hun-sen
Prime Minister Hun Sen delivers a speech at the site of a deadly building collapse in Sihanoukville. KT/Chor Sokunthea

ពួកគេ​ត្រូវតែ​ទទួលខុសត្រូវ​និង​ដាក់ទណ្ឌកម្ម​។ មាន​សំណួរ​ជាច្រើន​ចោទ​ថា​ ហេតុអ្វីបានជា​លោក​អភិបាលខេត្ត​កែប​មិន​ត្រូវ​ទទូល​ខុសត្រូវ​នៅពេល​ចំនួន​អ្នក​ស្លាប់​នៅ​ក្រោម​ឃ្លាំមើល​របស់​លោក​ខ្ពស់​ជាង​អ្នក​នៅ​ឯខេត្ត​ព្រះសីហនុ​ជា​ករណី​មួយ​ដែល​អភិបាលខេត្ត​ព្រះសីហនុ​បាន​លាឈប់​ពី​តំណែង​ជា​អភិបាល​ ប៉ុន្តែ​ត្រូវ​បាន​តំឡើង​ឋានៈ​ជំនួស​ឲ្យ​ការ​ដាក់ទណ្ឌកម្ម​។ នេះ​មិន​មានផល​ល្អ​ទេ​សម្រាប់​ការជំរុញ​ឱ្យ​មាន​តម្លាភាព​និង​គណនេយ្យ​ភាព​កាន់តែ​ប្រសើរ​ឡើង​ដែល​រដ្ឋាភិបាល​កំពុង​ព្យាយាម​តស៊ូ​មតិ​និង​អនុវត្ត​៕ ​

ប្រែ​សម្រួល​ដោយ​ តាំង​ រី​និត្យ​ ​

Previous Article

បទ​វិភាគ​៖​ ​មេរៀន​ដែល​យើង​ទទួល​បាន​ពីឆ្នាំ​ ​២០១៩​

Next Article

ប្រទេស​ឡាវ​អភិវឌ្ឍ​ខ្លួន​ចេញពី​ប្រទេស​ដែល​មាន​ស្ថានភាព​អភិវឌ្ឍន៍​តិច​តួច​