ana-air canadia-bank Silk-air nissan acleda cab-bank

កុមារី៦ឆ្នាំ​ ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ស្វាយរៀង​ ​បន្ទាប់ពី​ឪម៉ាល់​ទិច​

ប៉ិច សុធារី / Khmer Times No Comments Share:

ក្មេងស្រី​ដែល​ត្រូវ​ឪម៉ាល់ទិច​ កាលពីរូបនាង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីពេទ្យ​។​ រូបភាព សហការីឪម៉ាល់​មួយ​សំបុក​បាន​ទិច​ក្មេងស្រី​អាយុ​ ​៦​ ​ឆ្នាំ​ម្នាក់​នៅ​ស្រុក​ស្វាយទាប​ ​ខេត្តស្វាយរៀង​ ​ខណៈ​ដែល​នាង​កំពុង​ធ្វើដំណើរ​ចេញ​សាលារៀន​ទៅផ្ទះ​កាលពី​ថ្ងៃសៅរ៍​ ​បណ្តាល​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​។​

​លោក​ ​គឹម​ ​សុ​ជាតិ​ ​អធិការរង​នគរបាល​ស្រុក​ស្វាយទាប​បាន​និយាយ​ថា​ ​ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​ប្រហែល​ ​១១​ ​ព្រឹក​ថ្ងៃសៅរ៍​ ​នៅពេល​កុមារី​ ​រៀម​ ​លី​ណា​ ​កំពុង​ជិះកង់​ចេញពី​សាលា​ទៅផ្ទះ​។​

​លោក​បាន​និយាយ​ថា​ ​នាង​ត្រូវ​ឪម៉ាល់​មួយ​សំបុក​នៅ​ក្បែរ​ដើមត្នោត​នៅ​តាម​បណ្ដោយ​ផ្លូវ​ ​ក្នុង​ឃុំ​សំបួរ​ ​ទិច​បណ្តាល​ឲ្យ​របួសធ្ងន់។​

​លោក​ ​សុ​ជាតិ​ ​បាន​និយាយ​ទៀត​ថា​ ​ឪម៉ាល់​ទិច​នាង​ត្រង់​ក្បាល​ ​និង​ដងខ្លួន​ ​ហើយ​នាង​ត្រូវ​បាន​គេ​ផ្ដល់​ដំណឹង​ថា​ស្លាប់​នៅពេល​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​មួយថ្ងៃ​។​

​“​ក្មេងស្រី​បាន​ចេញពី​សាលារៀន​ហើយ​ជិះកង់​ត្រឡប់ទៅ​ផ្ទះ​វិញ​។​ ​នៅពេល​ដែល​នាង​ជិតដល់​ផ្ទះ​ ​ភ្លាម​ៗ​នោះ​នាង​ត្រូវ​បាន​ឪម៉ាល់​មួយ​វ៉ូង​ទិច​ចំនួន​ ​៣០​ ​ទ្រនិច​”​ ​។​ ​ហើយ​នាង​បាន​ស្លាប់​បន្ទាប់ពី​ទទួលការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​មួយថ្ងៃ​។​

​លោក​ ​សុ​ជាតិ​ ​បាន​និយាយ​ថា​ ​ជនរងគ្រោះ​ជា​កូនច្បង​ក្នុងចំណោម​បងប្អូន​បង្កើត​ ​២​ ​នាក់​នៅក្នុង​គ្រួសារ​។​

​ឪពុក​ជនរងគ្រោះ​ឈ្មោះ​ ​រៀម​ ​ណា​រិន​ ​បាន​និយាយ​ថា​ ​គាត់​និង​ប្រពន្ធ​ទៅ​ធ្វើការ​ដោយ​ទុក​កូនតូច​ពីរ​នាក់​នៅផ្ទះ​ជាមួយ​ម្តាយ​ ​និង​សាច់ញាតិ​។​

​លោក​ ​ណា​រិន​ ​បាន​និយាយ​ថា​ ​គាត់​បាន​បញ្ជូន​កូនស្រី​ ​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​ ​ប៉ុន្តែ​គ្រូពេទ្យ​ហាក់ដូចជា​មិនសូវ​យកចិត្ត​ទុកដាក់​ចំពោះ​នាង​ទេ​ ​ខណៈ​ដែល​នាង​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​នោះ​។​

​ ​លោក​បន្ត​ថា​បន្ទាប់មក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​ហើយក៏​បាន​ស្លាប់​តែម្ដង​។​

​លោក​បាន​និយាយ​ថា​ ​“​ពេល​ដែល​ខ្ញុំ​បញ្ជូន​កូនស្រី​របស់ខ្ញុំ​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ ​ខ្ញុំ​បាន​ប្រាប់​គ្រូពេទ្យ​ថា​ ​កូនស្រី​របស់ខ្ញុំ​មាន​អាការៈ​ហត់នឿយ​ ​និង​ឈឺក្បាល​វិលមុខ​”​ ​។​ ​

វេជ្ជបណ្ឌិត​បាន​ដាក់​អុក​ស៊ី​សែន​ ​និង​ដាក់​សេរ៉ូម​ ​ហើយ​ប្រាប់​ខ្ញុំ​ថា​មិន​អី​ទេ​ ​បន្ទាប់មក​ពួកគេ​ក៏​ចាកចេញ​ទៅ​។​បន្ទាប់មក​កូនស្រី​ខ្ញុំ​មាន​អាការៈ​រាគរូស​ ​ក្អួត​ ​និង​ដកដង្ហើម​ខ្សោយ​។​ ​ក្រោយមក​នាង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​។​ ​

ប៉ុន្តែ​វា​យឺត​ពេល​ទៅ​ហើយ​ ​នៅពេល​ដែល​នាង​ទៅដល់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​នាង​សង្គ្រោះ​លែង​បាន​ហើយ​”​។​

​តំណាង​មន្ទីរពេទ្យ​បង្អែក​ស្រុក​ស្វាយទាប​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បានទេ​កាលពី​ម្សិលមិញ​៕​

Related Posts

Previous Article

រដ្ឋមន្ត្រី​ក្រសួង​អប់រំ​៖​ ​ត្រូវ​ត្រួតពិនិត្យ​ជាប្រចាំ​នូវ​សុវត្ថិភាព​ចំណីអាហារ​ ​និង​អគារសិក្សា​ក្នុង​សាលារៀន​

Next Article

លោក ​ហ៊ុន​ ​សែន​ ​នឹងចូលរួម​ជួយសង្គ្រោះ​ខណៈ​ ​២នាក់ស្លាប់និង ១៥នាក់នៅមានជីវិត