ana-air canadia-bank Silk-air nissan acleda cab-bank

លោក ​ហ៊ុន​ ​សែន​ ​នឹងចូលរួម​ជួយសង្គ្រោះ​ខណៈ​ ​២នាក់ស្លាប់និង ១៥នាក់នៅមានជីវិត

តាំង វិដា / Khmer Times No Comments Share:
hun sen collapsed building
លោក ហ៊ុន សែន ចុះ​ពិនិត្យ​ទីតាំង​នៃ​ការ​បាក់រលំ​អគារ ៧ ជាន់​នៅ​ក្រុងព្រះសីហនុ​កាលពី​ខែ​ មិថុនា ឆ្នាំមុន​។ KT/ ជរ សុគន្ធា

​ត្រឹមតែ​ ​២​ ​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​អគារ​កម្ពស់​ ​៧​ ​ជាន់​មួយទៀត​បាន​ដួល​រលំ​នៅក្នុង​ក្រុងកែប​ ​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​បាន​សរសេរ​លើ​ទំព័រ​ហ្វេ​សប៊ុ​ក​របស់​លោក​ថា​ ​លោក​នឹង​ទៅ​កន្លែង​កើតហេតុ​ ​ព្រមទាំង​ដឹកនាំ​ប្រតិបត្តិ​ការ​ជួយសង្គ្រោះ​។​

លោកនាយក​រដ្ឋមន្រ្តី​បាន​មានប្រសាសន៍​ថា​ ​លោក​នឹង​ចាកចេញ​ទៅកាន់​ក្រុងកែប​ ​ហើយ​ចូលរួម​ក្នុង​ក្រុម​ជួយសង្គ្រោះ​ដើម្បី​ជួយ​កម្មករ​ដែល​កំពុង​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​នោះ​។​

អភិបាលរង​ក្រុងកែប​ ​លោក​ ​អ៊ុង​ ​ឆាយ​ ​មានប្រសាសន៍​ថា​ ​កម្មករ​សរុប​ ​១៣​ ​នាក់​ ​ត្រូវ​បាន​រក​ឃើញ​នៅ​ម៉ោង​ ​៦​ ​និង​ ​៣០​ ​នាទី​ល្ងាច​។​ ​

ស្នងការ​រង​នគរបាល​ខេត្ត​ ​លោក​ ​ងួន​ ​សា​ម៉េ​ត​ ​បាន​ថ្លែង​ថា​ ​មានកម្ម​ករ​ ​២​ ​នាក់​បាន​ស្លាប់​និង​កម្មករ​ ​១៧​ ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​។​

អភិបាលរងខេត្ត​កែប​ ​លោក​ ​អ៊ុង​ ​ឆាយ​ ​ដែល​ដឹកនាំ​ប្រតិ​បត្ដិ​ការ​នៅកន្លែង​កើតហេតុ​បាន​អោយ​ដឹង​ថា​ក្រុម​ជួយសង្គ្រោះ​ ​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ទាំងពីរ​ ​ជា​កម្មករ​សំណង់​មាន​បុរស​ម្នាក់​ ​និង​ស្ត្រី​ម្នាក់​ ​អាយុ​ប្រហែល​ ​២០​ ​ទៅ​ ​៣០​ ​ឆ្នាំ​ ​ដោយ​កត់សម្គាល់​ថា​ ​មានកម្ម​ករ​ចំនួន​ ​១៥​ ​នាក់​ផ្សេងទៀត​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​។​

អ្នកភូមិ​បាន​សង្ស័យ​ថា​អគារ​នេះ​មិនបាន​ទទួល​បាន​លិខិតអនុញ្ញាត​ឱ្យ​សាងសង់​នោះ​ទេ​។​ ​យើង​នឹង​តាមដានមើល​បន្ទាប់ពី​យើង​ជួយសង្គ្រោះ​កម្មករ​ទាំងអស់​ ​ដែល​បាន​ជាប់​នៅ​ខាងក្នុង​គំនរ​បាក់​សង្កត់​”​៕​

Related Posts

Previous Article

កុមារី៦ឆ្នាំ​ ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​ស្វាយរៀង​ ​បន្ទាប់ពី​ឪម៉ាល់​ទិច​

Next Article

កម្មករ​ប្រមាណ​ ៣០ នាក់​ជាប់​ក្នុង​អគារ​ខណៈ ​៩នាក់​ ​ត្រូវ​បាន​ទាញ​ចេញ