ana-air canadia-bank Silk-air nissan acleda cab-bank

កម្មករ​ប្រមាណ​ ៣០ នាក់​ជាប់​ក្នុង​អគារ​ខណៈ ​៩នាក់​ ​ត្រូវ​បាន​ទាញ​ចេញ

តាំង វីដា / Khmer Times No Comments Share:
អ្នកភូមិ​និងព្រះសង្ឃ កំពុងរក​មធ្យោបាយ​ជួយ​សង្គ្រោះកម្មករ​ដែល​បាន​កប់ជាប់​នៅ​ក្នុង​អគារ​ដួល​រលំនៅក្រុង​កែប។ រូបភាព​ សហការី

​អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧត្តមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​ក្រុងកែប​ស្រាវជ្រាវ​រក​ម្ចាស់​សំណង់​ ​ហើយនិង​អ្នកម៉ៅការ​សាងសង់​អគារ​ ​ដែល​បាក់​រលំ​ដើម្បី​ធ្វើការ​សាកសួរ​។​

​លោក​ឧត្តមសេនីយ៍​ ​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​ថា​ ​យ៉ាងហោចណាស់​មានកម្ម​ករ​ចំនួន​ ​៣០​ ​នាក់​ ​បាន​ជាប់​នៅក្នុង​គំនរ​បាក់បែក​នៃ​អគារ​ដែល​បាក់​រលំ​នោះ​ ​ដោយ​កត់សំគាល់​ថា​មាន​មនុស្ស​ ​៥​ ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​និង​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ ​នៅ​ម៉ោង​ប្រហែល​ ​៥​ ​និង​ ​៣០​ ​នាទី​ល្ងាច​ ​ខណៈ​ក្រុម​ជួយសង្គ្រោះ​កំពុង​រក​ជនរងគ្រោះ​នៅ​ទីតាំង​ផ្សេងទៀត​។​

លោក​បាន​មានប្រសាសន៍​ថា​ ​“​កិច្ចការ​ដំបូង​ដែល​យើង​កំពុង​ធ្វើ​នៅពេល​នេះ​ ​គឺ​ជួយ​ជនរងគ្រោះ​។​ ​លោក​បន្ត​ថា​៖​ ​«​បន្ទាប់ពី​នោះ​យើង​នឹង​ពិនិត្យមើល​ថា​តើ​ ​មូលហេតុ​អ្វី​បណ្ដាល​ឱ្យ​មានការ​ដួល​រលំ​ ​និង​តើន​រណា​ហើយ​អ្នកណា​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ​។​ ​

ព័ត៌មាន​ក្នុង​ស្រុក​មួយ​បាន​ដកស្រង់​សំដី​លោក​ឧត្តមសេនីយ៍​ទោ​ ​ប៉ែន​ ​តារា​ ​ស្នងការ​នគរបាល​ក្រុង​ ​ដែល​បាន​អោយ​ដឹង​ថា​កម្មករ​ ​៩​ ​នាក់​ ​ត្រូវ​បាន​ជួយសង្គ្រោះ​នៅ​ម៉ោង​ប្រហែល​ ​៦​ ​ល្ងាច​ ​ប៉ុន្តែ​មិនទាន់​មាន​របាយការណ៍​អំពី​ការ​ស្លាប់​និង​របួស​នោះ​ទេ​៕

Related Posts

Previous Article

លោក ​ហ៊ុន​ ​សែន​ ​នឹងចូលរួម​ជួយសង្គ្រោះ​ខណៈ​ ​២នាក់ស្លាប់និង ១៥នាក់នៅមានជីវិត

Next Article

អគារ​ ​៧​ ​ជាន់​មួយទៀត​ ​បាន​បាក់​សង្កត់​កម្មករ​នៅ​ក្រុងកែប​