ana-air canadia-bank Silk-air nissan acleda cab-bank

អគារ​ ​៧​ ​ជាន់​មួយទៀត​ ​បាន​បាក់​សង្កត់​កម្មករ​នៅ​ក្រុងកែប​

​តាំង​ ​វី​ដា / Khmer Times No Comments Share:
collapsed building
អគារ​កម្ពស់​ ​៧​ ​ជាន់​បាន​ដួល​រលំ​នៅ​ខេត្ត​កែប​។ រូបភាព​ សហការី

​អភិបាលរងខេត្ត​កែប​លោក​ ​អ៊ុង​ ​ឆាយ​ ​បាន​មានប្រសាសន៍​ថា​ ​អគារ​កម្ពស់​ ​៧​ ​ជាន់​ដែល​កំពុង​សាងសង់​ស្ថិតនៅ​ជិត​វត្ត​សាមគ្គី​រង្សី​ ​ក្រុងកែប​ ​បាន​ដួល​រលំ​កាលពី​ប៉ុន្មាន​ម៉ោង​មុន​នេះ​។​

​លោក​ ​អ៊ុង​ ​ឆាយ​ ​បាន​ប្រាប់​កាសែត​ខ្មែ​រថា​មស៍​ថា​ ​លោក​ត្រូវ​បាន​គេ​រាយការណ៍​អំពី​ការ​បាក់​រលំ​នៅ​ម៉ោង​ប្រហែល​ ​៤​ ​រសៀល​ ​ប៉ុន្តែ​មិនទាន់​បាន​ដំណឹង​ជាក់លាក់​ពី​ចំនួន​មនុស្ស​ប៉ុន្មាន​នាក់​ ​ដែល​កប់​ជាប់​នៅក្នុង​សំណង់​នោះ​នៅឡើយ​ទេ​។​

លោក​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​មិន​ច្បាស់​ពី​មូលហេតុ​ដែល​វា​ដួល​រលំ​ ​ហើយ​តើ​កម្មករ​សំណង់​ ​ឬ​មនុស្ស​ប៉ុន្មាន​នាក់​នៅ​ខាងក្រោម​ខណៈ​ក្រុម​ជួយសង្គ្រោះ​របស់​យើង​ ​កំពុងធ្វើការ​ដើម្បី​ជួយសង្គ្រោះ​ពួកគេ​”​ ​។​ ​វា​ជា​អគារ​ ​៧​ ​ជាន់​ប៉ុន្តែ​កំពុង​ស្ថិត​ក្នុង​ដំណើរការ​សាងសង់​នៅឡើយ​។​

សាក្សី​នៅកន្លែង​កើតហេតុ​ឈ្មោះ​ ​ហៃ​ ​ដា​នី​ ​ដែល​បាន​ផ្សាយ​លើ​ហ្វេ​សប៊ុ​ក​ផ្ទាល់​របស់​លោក​ ​បាន​និយាយ​ថា​ ​នាង​បានឃើញ​កម្មករ​សំណង់​ប្រហែល​ ​៣​ ​នាក់​ ​រួម​ទាំង​ស្ត្រី​ ​និង​កុមារ​ ​ត្រូវ​បាន​គេ​មើលឃើញ​ថា​កំពុងធ្វើការ​ ​និង​ស្នាក់នៅ​ក្រោម​ការដ្ឋាន​សំណង់​មុន​ពេល​វា​ដួល​រលំ​។​

អ្នកស្រី​បាន​បន្ត​ថា​ ​“​រថយន្ត​សង្គ្រោះ​បន្ទាន់​បាន​មក​ជួយសង្គ្រោះ​កម្មករ​សំណង់​ ​ពីរ​ឬ​បី​នាក់​ ​រួច​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ ​ប៉ុន្តែ​នៅ​មាន​មនុស្សជា​ច្រើន​ទៀត​នៅតែ​ជាប់​នៅ​ខាងក្នុង​អគារ​បាក់បែក​នៅឡើយ​”​។​

អនុប្រធាន​ទី​ ​១​ ​នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ ​លោក​ ​គន់​ ​គីម​ ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ ​កំពុង​ធ្វើដំណើរ​ទៅ​ក្រុងកែប​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​ ​ខណៈ​អគ្គស្នងការ​នគរបាល​ជាតិ​ ​នាយ​ឧត្តមសេនីយ៍​ ​នេត​ ​សាវឿ​ន​ ​បាន​បញ្ជា​ឲ្យ​មន្ត្រី​នគរបាល​ចុះទៅ​ដល់កន្លែង​កើតហេតុ​ ​និង​ជួយសង្គ្រោះ​ជនរងគ្រោះ​៕​

Related Posts

Previous Article

កម្មករ​ប្រមាណ​ ៣០ នាក់​ជាប់​ក្នុង​អគារ​ខណៈ ​៩នាក់​ ​ត្រូវ​បាន​ទាញ​ចេញ

Next Article

ស្ត្រីសម្លាប់​មិត្តភក្តិ លាក់ក្នុងទូក្លាសេ ​ត្រូវ​កាត់ទោស​ដាក់​ពន្ធ​ធនាគារ​មួយ​ជីវិត