ana-air canadia-bank Silk-air nissan acleda cab-bank

Scarlett​ ​អ្នក​និទាន​រឿង​ខ្មោច​ក្នុង​យុគសម័យ​ថ្មី​

វ៉ា សុនីកា / Khmer Times No Comments Share:
កញ្ញា Scarlett ជា​​តារា​​បណ្តាញ​​សង្គម និង​​ជា​អ្នក​​និទាន​រឿង​ខ្មោច​ដ៏​ពេញ​និយម​ម្នាក់​ក្នុង​ប្រទេស​។

​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ ​ប្រហែល​មិន​មាន​មនុស្ស​ច្រើន​នាក់​ប៉ុន្មាន​ទេ​ដែល​ជឿជាក់​ថា​វិញ្ញាណ​ ​ឬ​ព្រលឹង​របស់​អ្នក​ដែល​លែង​រស់នៅ​លើ​លោក​នេះ​ទៅ​ហើយ​នៅ​មាន​ពិតមែន​។​ ​រី​ឯ​អ្នក​ដែល​ជឿជាក់​លើ​រឿង​នេះ​ ​គឺ​ប្រហែលជា​អ្នក​ដែល​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធ​ផ្ទាល់​ ​តួយ៉ាងដូចជា​ ​កញ្ញា​ ​សម្ផស្ស​កុលធីតា​ ​ដែល​មានឈ្មោះ​លើ​បណ្ដាញ​សង្គម​ថា​ ​Scarlett​។​

​អង្គុយ​នៅ​ទល់មុខ​ម៉ាស៊ីន​ថត​នៅក្នុង​បន្ទប់​ងងឹត​បន្តិច​ ​សុខ​ ​សម្ផស្ស​កុលធីតា​ ​កំពុង​រៀបចំខ្លួន​និយាយ​រៀបរាប់​ពី​បទ​ពិសោធ​របស់​ខ្លួន​ទាក់ទង​នឹង​រឿង​ខ្មោច​ដែល​នាង​ធ្លាប់​ជួបប្រទះ​។​ ​ស្ថិតនៅ​ក្នុង​វ័យ​ត្រឹមតែ​ ​២៣​ ​ឆ្នាំ​ ​Scarlett​ ​ធ្លាប់​ជួបប្រទះ​រឿង​មិន​គួរ​ឱ្យ​ជឿ​រាប់​ករណី​ទាក់ទង​នឹង​ខ្មោច​ ​ដែល​ពេលនេះ​តារា​បណ្តាញ​សង្គម​រូប​នេះ​កំពុងតែ​ចែករំលែក​រឿងរ៉ាវ​របស់​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ជា​រៀងរាល់​សប្តាហ៍​។​

​វា​ចាប់ផ្តើម​តាំងពី​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ ​នៅពេល​ដែល​គ្រួសារ​របស់​កញ្ញា​ ​Scarlett​ ​បាន​រស់នៅ​ក្នុង​ផ្ទះ​ឈើ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ​Scarlett​ ​និយាយ​ថា​ ​វា​ហាក់ដូចជា​មានព្រលឹង​មួយ​ដែល​តែងតែ​ដើរតាម​នាង​និង​គ្រួសារ​របស់​នាង​ជានិច្ច​។​

​និយាយ​ផង​សើច​ផង​ ​Scarlett​ ​ប្រាប់​ថា​៖​ ​«​ខ្ញុំ​ខ្លាច​ដែរ​ ​ប៉ុន្តែ​ពេលនេះ​មិន​អី​ទេ​»​ ​។​

​អ្នក​តាមដាន​រឿងរ៉ាវ​សិល្បៈ​នៅ​លើ​បណ្ដាញ​សង្គម​ប្រហែលជា​ធ្លាប់ស្គាល់​ ​Scarlett​ ​រួច​ខ្លះមក​ហើយ​។​ ​ការងារ​របស់​ ​Scarlett​ ​ភាគច្រើន​ទាក់ទង​នឹង​ការសម្ដែង​។​ ​សិល្បករ​រូប​នេះ​ ​ធ្លាប់​ចូលរួម​សម្ដែង​នៅក្នុង​ភាពយន្ត​ ​និង​ជាពិធី​ការ​នី​ជាដើម​។​ ​ដោយសារ​តែម​មារ​ញឹក​ជាមួយ​ការងារ​ពេលថ្ងៃ​ ​Scarlett​ ​មាន​ពេល​ខ្លី​នៅពេល​យប់​ប៉ុណ្ណោះ​ដើម្បី​ចែករំលែក​រឿង​រន្ធត់​របស់​នាង​។​ ​មួយ​សប្តាហ៍​ម្ដង​ក្រោយពី​បាយល្ងាច​ ​ពេល​ដែល​មនុស្ស​ទូទៅ​ចូល​សម្រាក​អស់​ ​គឺជា​ពេល​ ​Scarlett​ ​និង​ប្អូនប្រុស​រៀបចំ​ម៉ាស៊ីន​ថត​ដើម្បី​ថត​វីដេអូ​ថ្មី​និយាយ​ពី​រឿង​ខ្មោច​។​

​មកទល់​ពេលនេះ​ ​មាន​រយៈពេល១០ឆ្នាំ​ហើយ​ ​ដែលScarlett​ ​កត់សម្គាល់​ថា​ ​មានរឿង​ចម្លែក​កើតឡើង​លើ​ជីវិត​នាង​ ​ប៉ុន្តែ​ទើបតែ​នៅ​អំឡុង​ខែកញ្ញា​ឆ្នាំមុន​ប៉ុណ្ណោះ​ដែល​កញ្ញា​សម្រេចចិត្ត​បង្ហាញ​រឿង​រន្ធត់​ដែល​នាង​ធ្លាប់​ជួប​ជា​សាធារណៈ​។​ ​Scarlett​ ​និយាយ​ថា​ ​ទោះបី​មកទល់​ពេលនេះ​ ​គ្រួសារ​របស់​នាង​រើម​ក​នៅផ្ទះ​ហើយក៏​ដោយ​ ​ក៏​នាង​និង​គ្រួសារ​តែង​សង្កេតឃើញ​សកម្ម​ភា​ពប្លែ​កៗ​កើតឡើង​ដដែល​។​ ​ទោះ​យ៉ាងនេះ​ក្ដី​ ​;​អ្នកនិទាន​រឿង​ខ្មោច​រូប​នេះ​និយាយ​ថា​ ​នាង​និង​គ្រួសារ​មិនដែល​ត្រូវ​បាន​ធ្វើបាប​ដោយ​វិញ្ញាណ​នោះ​ឡើយ​។​

​«​ខ្ញុំ​ក៏​មិនដឹង​ថាម៉េច​ដែរ​ ​តែ​ខ្ញុំ​តែង​មាន​អារម្មណ៍​ថា​មាន​គេ​មើល​មក​ខ្ញុំ​ ​និង​មាន​រឿង​ប្លែក​ៗ​កើតឡើង​នៅពេល​ដែល​ខ្ញុំ​ទៅ​នេះ​ទៅ​នោះ​នៅ​កន្លែង​ថ្មី​ៗ​»​

​ដោយមាន​តួនាទី​ជា​ ​Content​ ​creator​ ​ម្នាក់​ផង​ ​Scarlett​ ​និយាយ​ថា​ដំបូង​ឡើយ​ ​កញ្ញា​គ្រាន់តែ​ចង់​នាំ​យក​អ្វី​ដែល​ថ្មី​និង​មាន​ភាព​ច្នៃ​ប្រតិដ្ឋ​សម្រាប់​ទស្សនិកជន​របស់​នាង​តែប៉ុណ្ណោះ​។​ ​កញ្ញា​និយាយ​ថា​ ​នាង​ក៏​ធ្លាប់​បង្កើត​វីដេអូ​ពី​វិធី​ផាត់មុខ​ដែរ​ ​ប៉ុន្តែ​ក្រោយមក​នាង​ក៏​សង្កេតឃើញ​ថា​វីដេអូ​បែបនេះ​ហាក់ដូចជា​មិនសូវ​មាន​ភាព​លេចធ្លោ​ ​ហើយ​វា​ជា​អ្វី​ដែល​អ្នកណា​ក៏អាច​ធ្វើ​បាន​។​ ​ក្រៅពី​ធ្វើអ្វី​ដែល​ធម្ម​តាៗ​ ​ដូចជា​ការ​ថត​ពី​វិធី​ផាត់មុខ​ ​កញ្ញា​ ​Scarlett​ ​ក៏​មានគំនិត​ចែករំលែក​បទ​ពិសោធ​ផ្ទាល់ខ្លួន​វិញ​ម្ដង​។​

​«​កាលពីមុន​យើង​មានកម្ម​វិធី​វិទ្យុ​និយាយ​ពី​រឿង​ខ្មោច​ ​តែ​ឥឡូវ​យើង​មិនសូវ​ឃើញ​មានកម្ម​វិធី​នេះ​ទេ​។​ ​អ៊ីចឹង​ខ្ញុំ​ក៏​ចង់​ធ្វើ​កម្មវិធី​បែបនេះ​ ​ឡើងវិញ​ ​ដោយ​ប្រើប្រាស់​ទម្រង់​ឌីជីថល​វិញ​ម្ដង​»​

​«​កាលនោះ​ ​ពេល​ខ្ញុំ​កំពុង​ញ៉ាំ​អី​ជាមួយ​បងប្អូន​ ​និង​ជជែកគ្នា​ពី​រឿង​រន្ធត់​ដែល​យើង​ធ្លាប់​ជួប​ ​ខ្ញុំ​ក៏​នឹកឃើញ​ថា​ ​អេ​!​ខ្ញុំ​ដូចជា​មានរឿង​រន្ធត់​ច្រើន​តើហ៍​»​ ​នឹកឃើញ​ដូចនេះ​ហើយ​ ​Scarlett​ ​ក៏​ចាប់ផ្តើម​ការ​ថត​វីដេអូ​របស់​ខ្លួន​ ​ដោយមាន​ប្អូនប្រុស​ជា​ជំនួយការ​។​

​ពេលនេះ​ ​Scarlett​ ​នៅតែ​បន្ត​ចែករំលែក​វីដេអូ​ ​និទានរឿង​ខ្មោច​ ​របស់​ខ្លួន​រៀងរាល់១សប្តាហ៍​ម្ដង​នៅ​លើ​ ​Facebook​ ​Page​ ​របស់​ខ្លួន​។​ ​វីដេអូ​នី​មួយ​ៗ​មាន​រយៈពេល​ប្រមាណ​ ​២០នាទី​។​ ​នៅក្នុង​ពេល​ថ្មី​ៗ​នេះ​ ​Scarlett​ ​មិន​ត្រឹមតែ​ចែករំលែក​ពី​រឿង​ផ្ទាល់ខ្លួន​របស់​នាង​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ថែមទាំង​ចែករំលែក​រឿងរ៉ាវ​ដែល​ប្រិយមិត្ត​របស់​នាង​បាន​ផ្ញើ​សារ​មក​ក្នុង​ប្រអប់​សារ​របស់​នាង​ផង​ដែរ​។​

​«​ខ្ញុំ​ក៏​មិន​ចង់​ជឿ​ដែរ​ថា​ ​មាន​មនុស្ស​ច្រើន​ដែល​ធ្លាប់​ជួបប្រទះ​រឿង​រន្ធត់​ ​ឬ​រឿង​ខ្មោច​ដូចជា​ខ្ញុំ​ ​រហូតដល់​ពេល​ដែល​ខ្ញុំ​បាន​ទទួល​សារ​យ៉ាងច្រើន​រាប់មិនអស់​ពី​ប្រិយមិត្ត​ទើប​ខ្ញុំ​ជឿ​»​

​Scarlett​ ​និយាយ​ថា​កម្មវិធី​វីដេអូ​នេះ​គ្រាន់តែ​បង្កើត​ឡើង​ដើម្បី​ចែករំលែក​បទ​ពិសោធ​ធម្មតា​ ​ហើយក៏​មិន​នឹកស្មាន​ថា​វា​មានការ​គាំទ្រ​យ៉ាងច្រើន​ដូច​បច្ចុប្បន្ន​។​ ​មកទល់​ពេលនេះ​ ​អ្នកនិទាន​រឿង​ខ្មោច​ ​សម័យថ្មី​រូប​នេះ​បាន​ចេញផ្សាយ​វីដេអូ​របស់​ខ្លួន​បាន​ចំនួន១៤វីដេអូ​ហើយ​។​ ​បើ​អ្នក​ចូល​ទស្សនា​វីដេអូ​របស់​ ​Scarlett​ ​យើង​នឹង​ឃើញថា​ ​អ្នកនិទាន​រឿង​ខ្មោច​ ​និង​ជាពិធី​ការ​នី​រូប​ស្រស់​នេះ​តែងតែ​ប្រើពាក្យ​ពេជ​ន៍​ពន្យល់​ប្រិយមិត្ត​របស់​ខ្លួន​ពី​រឿង​ខ្មោច​ដែល​បាន​កើតឡើង​នៅក្នុង​ជីវិត​នាង​បាន​យ៉ាង​ល្អ​ ​ហើយក៏​ដូចគ្នានឹង​ការ​រៀបរាប់​ពី​រឿងរ៉ាវ​របស់​ប្រិយមិត្ត​។

​​Scarlett​ ​និយាយ​ថា​ ​«​ខ្ញុំ​និយាយ​រឿង​របស់​ប្រិយមិត្ត​បាន​ល្អ​ ​ប្រហែលជា​ដោយសារតែ​ខ្ញុំ​ធ្លាប់​ជួប​បទ​ពិសោធ​ដូចគ្នា​ ​ហើយក៏​មាន​អារម្មណ៍​ដូចគ្នា​»​។​ ​ក្រៅពី​នេះ​ ​អ្នកនិទាន​រឿង​ខ្មោច​រូប​នេះ​ ​ក៏​មាន​បន្ថែម​សិល្ប៍​វិធី​ក្នុង​ការ​និទាន​បែប​ក្រមិចក្រមើម​ ​លាយឡំ​នឹង​ការ​បញ្ចូល​សំឡេង​ភ្លេង​បន្តិចបន្តួច​ដើម្បី​ធ្វើ​ឱ្យ​វីដេអូ​និទានរឿង​នេះ​កាន់តែ​គួរ​ឱ្យ​ចង់​តាមដាន​។​ ​ដើម្បី​ទស្សនា​កម្មវិធី​និទានរឿង​ខ្មោច​របស់​កញ្ញា​ ​Scarlett​ ​សូម​ចូល​ទៅកាន់​ ​Facebook​ ​Page​:​ ​@​ScarlettBii​ ​៕​

Related Posts

Previous Article

Telling eerie tales in the modern day

Next Article

Scholarships