​មាន​ជនរងគ្រោះ​ ​៣នាក់​បាន​ស្លាប់​ ​និង​របួស​ជាង​ ​២០នាក់​ ​ដោយ​ការ​បាក់​សាលាឆាន់​កំពុង​សាងសង់​

ប៊ិន​ ​សុខ​ហ៊ាន / Khmer Times No Comments Share:
Temple building collapse
អគារសាលាឆាន់ ដែលបានដួលរលំនៅខេត្តសៀមរាប។ KT/ប៉ិច សុធារី

អគារ​សាលាឆាន់​ ​ដែល​កំពុង​សាងសង់​នៅក្នុង​ក្រុង​សៀមរាប​ ​ខេត្តសៀមរាប​ ​បាន​ដួល​រលំ​កាលពី​រសៀល​នេះ​ ​បា​នប​ង្ករ​ឲ្យ​កម្មករ​ ​៣នាក់​បាន​ស្លាប់​ ​និង​ជាង​ ​២០នាក់​ផ្សេង​រង​របួស​ក្នុង​នោះ​ក៏​មាន​ព្រះសង្ឃ​ផង​ដែរ​។​

​លោក​ ​នួន​ ​ពុទ្ធា​រ៉ា​ ​អភិបាលក្រុង​សៀមរាប​បាន​មានប្រសាសន៍​ថា​ ​អគារ​នេះ​បាន​បាក់​ស្រុត​នៅ​ក្នុង​បរិ​វេន​វត្ត​ប្រាសាទគោក​ចក​ ​ក្នុង​សង្កាត់​គោកចក​ ​នៅ​ម៉ោង​ប្រហែល​ ​២​ ​រសៀល​ថ្ងៃនេះ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​«​កម្លាំង​រួម​របស់​យើង​កំពុងធ្វើការ​យ៉ាង​ខ្លាំង​ ​ដើម្បី​ជួយសង្គ្រោះ​ជនរងគ្រោះ​ដែល​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​”​ ​។​

​លោក​ ​ទិត​ ​ឌី​រ៉ា​ ​មេឃុំ​គោកចក​ ​ដែល​បាន​ចុះទៅ​កន្លែង​កើតហេតុ​បាន​និយាយ​ថា​ ​បេតុង​ ​និង​រន្ទា​បាន​ដួល​រលំ​ដោយមាន​ជនរងគ្រោះ​ប្រហែលជា​ ​២០​ ​ឬ​ ​៣០​ ​នាក់​កំពុងធ្វើការ​នៅក្នុង​ការដ្ឋាន​នោះ​។​

​លោក​បន្ត​ថា​ ​កម្មករ​ភាគច្រើន​ជា​សន្តិសុខ​ភូមិ​ដែល​ស្ម័គ្រចិត្ត​ជួយ​សាងសង់​សាលាឆាន់​នេះ​។​

​លោក​បាន​និយាយ​ថា​ ​លោក​មិន​ច្បាស់​ទេ​ថា​តើមាន​មនុស្ស​ប៉ុន្មាន​នាក់​បាន​រង​របួស​។​

​អ្នកភូមិ​ឈ្មោះ​ ​យឹម​ ​ផល្លី​ ​បាន​និយាយ​ថា​ ​អគារ​សាលាឆាន់​បាន​សាងសង់​កាលពី​ប៉ុន្មាន​ឆ្នាំមុន​ ​ប៉ុន្តែ​មិនទាន់​បាន​បញ្ចប់​ជាស្ថាពរ​ទេ​ ​ដោយសារតែ​ខ្វះ​ថវិកា​។​

​លោកស្រី​ ​ផល្លី​ ​បាន​និយាយ​ថា​ ​រថយន្ត​សង្គ្រោះ​បន្ទាន់​ចំនួន​ ​៤​ ​គ្រឿង​កំពុង​មមាញឹក​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។​

​«​មនុស្ស​ប្រហែលជា​ ​២០នាក់​កំពុង​ជាប់​នៅ​ក្រោម​គំនរ​បាក់បែក​។​ ​ខ្ញុំ​បានឃើញ​មនុស្ស​ប្រហែល​ ​១០​ ​នាក់​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​គំនរ​បាក់បែក​។​ ​យើង​បារម្ភ​ថា​ពួកគេ​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​”​៕​

Share and Like this post

Related Posts

Previous Article

អាកាសធាតុ​ចុះត្រជាក់ខ្លាំងរហូតដល់ថ្ងៃសៅរ៍​

Next Article

ជីវិត​ផ្សា​ភ្ជាប់នឹង​របាំ​ព្រះ​រាជ្យទ្រព្យ​នៃ​សម្តេច​ព្រះរៀម​ ​បុប្ផា​ទេវី​