បទពិសោធន៍​ដែល​ត្រូវ​ធ្វើការ​ស្វែងយល់​ពី​ចលនា​បដិវត្ត​ពណ៌​ និង​សន្តិភាព​នៅ​កម្ពុជា​

ម៉េ​ងដា​វីដ​ ថុង / No Comments Share:
ក្មេងប្រុស​ ស៊ីរី ម្នាក់​កំពង់ឈរ​សម្លឹង​មើល​អាគារបាក់បែក​ក្រោយត្រូវរង​ការ​ទំលាក់​គ្រាប់​បែក។ រូបថត​ សហការី

វិភាគ​៖ បដិវត្ត​ពណ៌​គឺជា​ពាក្យ​ដែល​ត្រូវ​បាន​ប្រើប្រាស់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដើម្បី​ធ្វើ​ ការ​ពិពណ៌នា​អំពី​ចលនា​បដិ​វត្ត​ផ្សេង​ៗ ដែល​កើតមានឡើង​ក្នុង​ទសវត្ស​ឆ្នាំ​ ២០០០​។

ក្រោយមក​ ពាក្យ​នេះ​ត្រូវ​បាន​ចាប់ផ្ដើម​ប្រើប្រាស់​ដោយ​ចលនា​ជាច្រើន​នៅ​ឯតំបន់​មជ្ឈឹ​ម បូព៌ា​ ដោយ​សំដៅ​ទៅលើ​ចលនា​ប្រជា​ធិប​តេយ្យ​ផ្សេង​ៗឬស្ថាន​កា​រណ៍​ថ្មី​ៗ។

បដិវត្ត​ពណ៌​ជាច្រើន​បាន​កើតឡើង​កាលពី​ពេល​កន្លងទៅ​ ដែល​រួមមាន​បដិវត្ត​ Georgia​ Rose​ Revolution​ ក្នុង​ឆ្នាំ២០១២​ បដិវត្តន៍​ពណ៌​ទឹកក្រូច​ Ukraine​ Orange​ Revolution​ ឆ្នាំ២០០៤​ និង​បដិវត្ត​ Kyrgyzstan​ Tulip​ Revolution​ នៅ​ឆ្នាំ​ ២០០៥​។

រាល់​ចលនា​បដិវត្ត​ទាំងនេះ​បាន​បណ្តាល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​របបនយោបាយ​។ ចលនា​មួយ​ក្នុងចំណោម​ចលនា​ដ៏​គួរ​ឱ្យ​កត់សំគាល់​ដែលគេ​ហៅថា​ បដិវត្តន៍​រដូវ​ផ្ការីក​អារ៉ាប់​ “The​ Arab​ Spring​”​; កើតឡើង​ក្នុង​ឆ្នាំ​ ២០១១​ បណ្តាល​ឱ្យ​មាន​ឥទ្ធិពល​ដ៏​អាក្រក់​នៅក្នុង​ការ​ផ្លាស់​ប្តូរ​របប​នៅ​ទូទាំង​តំបន់​អារ៉ាប់​ទាំងមូល​។

កាលពីដើម​ឆ្នាំ​ ២០១១​ កន្លងទៅ​ មាន​មនុស្ស​រាប់ពាន់​នាក់​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ទូទាំង​តំបន់​ដោយ​អំពាវនាវ​អោយ​មេដឹកនាំ​ផ្តាច់​ការ​ចុះចេញ​ពី​តំណែង​ ដែល​ជា​ការ​គំរាមកំហែង​ដល់​សន្តិភាព​និង​ស្ថេរ​ភាព​ក្នុង​តំបន់​។ លទ្ធផល​កើត​ចេញពី​ចលនា​ទាំងឡាយ​ដែល​បាន​លើកឡើង​ខាងលើ​នេះ​បាន​ធ្វើ​ឱ្យ​មានការ​បាត់បង់​សន្តិភាព​និង​សន្តិសុខ​ក្នុង​តំបន់​។

បដិវត្តន៍​រដូវ​ផ្ការីក​អារ៉ាប់​ “The​ Arab​ Spring​” បាន​បង្ក​ជា​ជំនឿ​ថា​ របប​ផ្តាច់​ការ​រយៈពេល​វែង​អាច​ត្រូវ​បាន​ដកចេញ​តាមរយៈ​ការ​តវ៉ា​ដោយសន្តិវិធី​។

ទោះ​យ៉ាងណាក៏ដោយ​ ចលនា​បែបនេះ​ក៏​បណ្តាល​ឱ្យ​មាន​ចំនួន​កើនឡើង​នៃ​គណបក្ស​នយោបាយ​ដែល​គ្មាន​បទពិសោធន៍​ ជម្លោះ​រយៈពេល​វែង​ សង្គ្រាមស៊ីវិល​ និង​ភាព​មិន​ប្រាកដប្រជា​ផ្នែក​សេដ្ឋកិច្ច​នៅ​ទូទាំង​តំបន់​។

ជាឧទាហរណ៍​ បដិវត្តន៍​រដូវ​ផ្ការីក​អារ៉ាប់​ “The​ Arab​ Spring​” បាន​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​នយោបាយ​នៅក្នុង​តំបន់​។

នៅក្នុង​ប្រទេស​លីប៊ី​ បន្ទាប់ពី​ការបះបោរ​ប្រឆាំង​នឹង​របប​របស់​លោក​វរសេនីយ៍ឯក​ Muammar​ al​-Qadafi​-led​ ដែល​គាំទ្រ​ដោយ​សហរដ្ឋអាមេរិក​និង​សហ​គម​ន៍​អ៊ឺ​រ៉ុប​ ប្រព័ន្ធ​ប្រជាធិបតេយ្យ​ថ្មី​របស់​ប្រទេស​នេះ​បាន​ក្លាយទៅជា​ចំនុច​ដែល​ងាយ​បែកបាក់​។

នៅ​ឯប្រទេស​អេហ្ស៊ីប​និង​ទុយ​នី​ស៊ី​ បដិវត្ត​បាន​បង្ក​ជា​ការបែងចែក​រវាង​ក្រុម​ដែល​ គ្មាន​សាសនា​និង​ក្រុម​អ៊ី​ស្លាម​ដែល​នាំ​ឱ្យ​មានការ​ប្រយុទ្ធ​គ្នា​ជា​បន្ត​រវាង​ក្រុម​ពួកគេ​។

ប្រទេស​កម្ពុជា​ប្រកាន់យក​គណបក្ស​នយោបាយ​ពហុ​និយម​និង​របប​រាជា​និយម​អាស្រ័យ​ រដ្ឋធម្មនុញ្ញ​ដែល​ព្រះមហាក្សត្រ​ជា​និមិត្តរូប​នៃ​ការ​រួបរួម​របស់​ប្រជាជន​និង​គណបក្ស​នយោបាយ​។ នាយក​រដ្ឋមន្រ្តី​ត្រូវ​បាន​ជ្រើសរើស​ដោយ​ប្រជាជន​តាមរយៈ​ការបោះឆ្នោត​ដោយ​ប្រជាធិបតេយ្យ​។ ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្ស​ចុងក្រោយ​នេះ​ សេដ្ឋកិច្ច​កម្ពុជា​នៅតែ​ រក្សា​បាន​ភាពរឹងមាំ​ជាមួយនឹង​អត្រាកំណើន​ផលិតផល​ក្នុង​ស្រុក​សរុប​ជាមធ្យម​ចំនួន​ ៧ ភាគរយ​ តាមរយៈ​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​ដ៏​មាន​ប្រសិទ្ធិ​ភាព​។

ជាមួយគ្នា​នេះ​ផង​ដែរ​ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ប្រកាស​ពី​ជំហរ​របស់​ខ្លួន​ថា​ប្រទេសជាតិ​នឹង​ក្លាយជា​ប្រទេស​ដែល​មានកម្រិត​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​ ២០៥០​ ខាងមុខ​។

នៅក្នុង​ការបោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៨​ កន្លងទៅ​ គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​ អាសនៈ​ភាគច្រើន​នៅក្នុង​រដ្ឋសភា​ដោយមាន​អ្នកចូលរួម​មក​ពី​គណបក្ស​នយោបាយ​ ផ្សេង​ៗ។ អតីតប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក​ សម​ រង្ស៊ី​ ដែល​កំពុងតែ​និរទេស​ខ្លួន​នៅ​ក្រៅប្រទេស​ បាន​ប្រកាស​សារ​ចុងក្រោយ​ថា​លោក​នឹង​វិលត្រឡប់​មកកាន់​ប្រទេស​ កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ៩ ខែវិច្ឆិកា​ឆ្នាំ​ ២០១៩​ ដោយមាន​ការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​ សហគមន៍​អន្តរជាតិ​ អ្នកគាំទ្រ​ក្នុង​ស្រុក​និង​ក្រៅ​ស្រុក​ជាច្រើន​។

លោក​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​មាន​បដិវត្ត​ទូទាំង​ប្រទេស​ដើម្បី​ធ្វើ​រដ្ឋប្រហារ​ប្រឆាំង​នឹង​រដ្ឋាភិបាល​ស្របច្បាប់​ ដែល​គ្រប់គ្រង​ដោយ​លោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​។

ក្នុង​ន័យ​នយោបាយ​ សកម្មភាព​នានា​របស់​លោក​ សម​ រង្ស៊ី​ ត្រូវ​បាន​មនុស្ស​មួយចំនួន​ចាត់ទុកថា​ជា​ដំណាក់កាល​ដំបូង​នៃ​បដិវត្ត​ពណ៌​ ខណៈ​ដែល​សកម្មភាព​ទាំងនោះ​ផ្តោត​លើ​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ​ដែល​មិន​ពេញចិត្ត​នឹង​ការគ្រប់គ្រង​របស់​រាជរដ្ឋាភិបាល​។

សកម្មភាព​នេះ​ប្រឆាំង​នឹង​រដ្ឋធម្មនុញ្ញ​ជាតិ​របស់​កម្ពុជា​ដែល​ប្រកបដោយ​តម្លៃ​ប្រជា​ធិប​ តេយ្យ​ដ៏​ថ្លៃថ្លា​។

គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ បណ្តា​ប្រទេស​លោកខាងលិច​មិន​មានអំណាច​ឬយុត្តាធិការ​ក្នុង​ការត្រួតត្រា​លើ​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា​ទេ​ បើ​ទោះបីជា​មានការ​ទាមទារ​ឲ្យ​មានការ​គាំទ្រ​ពីសំណាក់​លោក​ សម​ រង្ស៊ី​ ដល់​ដំណើរ​វិលត្រឡប់​របស់​លោក​មកកាន់​ប្រទេស​កម្ពុជា​ក៏​ ដោយ​។ រាជរដ្ឋាភិបាល​កម្ពុជា​មាន​យុត្តាធិការ​ក្នុង​ការ​ចាប់ខ្លួន​រូបលោក​។

ទាក់ទិន​នឹង​ផ្នែក​សេដ្ឋកិច្ច​វិញ​ ការ​អំពាវនាវ​ឱ្យ​មាន​បដិវត្ត​ពណ៌​ប្រឆាំង​នឹង​នាយក​រដ្ឋមន្រ្តី​ដែល​ត្រូវ​បាន​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សន្តិភាព​ ស្ថិរភាព​ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​ដែល​ទទួល​បាន​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

រាល់​ការ​រំខាន​ណាមួយ​នៅក្នុង​សន្តិភាព​សង្គម​នឹង​រារាំង​ដល់​ការ​វិនិយោគ​បរទេស​ ក៏ដូចជា​រំខាន​ដល់​សកម្មភាព​ធុរកិច្ច​នៅក្នុង​ប្រទេស​ ដែល​នាំ​ឱ្យ​មាន​វិបត្តិសេដ្ឋកិច្ច​រយៈពេល​វែង​។

កត្តា​ទាំងនេះ​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ឥស្សរជន​និង​ប្រជាជន​ដែល​មាន​វណ្ណៈ​កណ្តាល​ប៉ុណ្ណោះទេ​ វា​ក៏​ធ្វើឲ្យ​ប៉ះពាល់​ផង​ដែរ​ដល់​ប្រជាជន​ក្រីក្រ​នៅ​តាម​ជនបទ​ដែល​ប្រាក់ចំណូល​របស់​ពួកគេ​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ការ​វិនិយោគ​បរទេស​។

សរុប​សេចក្តី​មក​ បដិវត្ត​ជោគជ័យ​នឹង​មិន​ផ្តល់​ជា​លទ្ធផល​ដ៏​ល្អ​សម្រាប់​ប្រជាជន​កម្ពុជា​នោះ​ទេ​។ ដូច្នេះហើយ​ រាជរដ្ឋាភិបាល​កម្ពុជា​ត្រូវតែ​បញ្ឈប់​រាល់​សកម្មភាព​ញុះញង់​របស់​លោក​ សម​ រង្ស៊ី​ ដែល​អាច​ធ្វើ​ឱ្យ​បាត់បង់​ស្ថិរភាព​និង​ស្មារតី​ឯកភាពជាតិ​។

បើ​គ្មាន​ការបែងចែក​ច្បាស់លាស់​រវាង​បដិវត្ត​និង​ការ​តវ៉ា​ដោយសន្តិវិធី​ ប្រជាជន​កម្ពុជា​ភាគច្រើន​អាច​នឹង​ធ្លាក់​ចូល​ទៅ​ក្នុង​មនោគមវិជ្ជា​ដែល​គាំទ្រ​ការផ្លាស់ប្ដូរ​ បង្កើត​ការ​បែកបាក់​ក្នុងចំណោម​ប្រជាជន​កម្ពុជា​ ហើយ​ចុងក្រោយ​បន្សល់ទុក​ជា​ការ​ប្រឈមមុខនឹង​ការ​កើតឡើង​ជាថ្មី​នៃ​សង្គ្រាមស៊ីវិល​។

រាជរដ្ឋាភិបាល​កម្ពុជា​គួរតែ​ផ្តល់​ជា​ការ​ពន្យល់​យ៉ាង​ច្បាស់លាស់​មួយ​ដល់​សាធារណៈ​ជន​ទាក់ទង​នឹង​ផល​ប៉ះពាល់​នៃ​បដិវត្ត​ពណ៌​ ហើយ​ដាក់ចេញ​នូវ​យុទ្ធសាស្ត្រ​ដ៏​ត្រឹមត្រូវ​មួយ​ដើម្បី​ចាប់ខ្លួន​មេដឹកនាំ​បដិវត្ត​ស្របតាម​ច្បាប់​ជាតិ​និង​អន្តរជាតិ​នានា​៕

លោក​ ម៉េ​ងដា​វីដ​ ថុង​ គឺជា​សមាជិក​អ្នកស្រាវជ្រាវ​មួយ​រូប​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី​ (AVI​) ។

ប្រែ​សម្រួល​ដោយ​ ភុន​ ច័ន្ទ​ឧសភា​

Share and Like this post

Related Posts

Previous Article

​អតីត​អង្គរក្ស​របស់​លោក ​សម​ ​រង្ស៊ី​ ​៥នាក់ត្រូវចោទ​​ពី​បទ​​រួមគំនិតក្បត់​ជាតិ

Next Article

អនុវត្ត​ និង​ធ្វើ​សកម្មភាព​ជាក់ស្ដែង​ ​វា​ប្រសើរ​ជាង​គ្រាន់តែ​និយាយ​ចោល​