cellcard cellcard

ក្ដី​សង្ឃឹម​ចុង​ក្រោយ​របស់​លោក​ ​សម​ ​រង្ស៊ី​

Share:

​ស្ថិត​នៅ​ក្នុង​អាជីព​នយោបាយ​រយៈពេល​ ​២៦​ ​ឆ្នាំ​ ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​គិត​ចាប់តាំងពី​ការ​ចាប់​ផ្តើម​អាណត្តិ​ទី១​ ​ក្នុង​ឆ្នាំ​​១៩៩៣​ ​យុទ្ធសាស្ត្រ​របស់​លោក​ ​មិន​មាន​ការ​ផ្លាស់​ប្តូរ​នោះ​ទេ​។​ ​គាត់​តែង​តែ​ជា​មនុស្ស​ម្នាក់​ដែល​ចង​គំនុំ​។​

​បំណង ​និង​មាគ៌ា​របស់​លោក​គឺ​អាច​ធ្វើ​ការ​ទស្សទាយ​បាន​។​ ​អ្នក​គាំទ្រ​របស់​លោក​ត្រូវ​បាន​បោកបញ្ឆោត​ ​ប្រើប្រាស់​ដើម្បី​ផលប្រយោជន៍​ ​ហើយ​គ្មាន​អ្វី​ក្រៅពី​ការ​លះបង់​នូវ​ធនធាន​ផ្ទាល់​ខ្លួន​សម្រាប់​មហិច្ឆតា​នយោបាយ​របស់​លោក​ដើម្បី​សម្រេច​សេចក្ដី​បំណង​ក្នុង​ការ​ទទួល​បាន​អំណាច​ និង​ការ​សងសឹក​ប្រឆាំង​នឹង​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​នោះ​ទេ​។​

​ក្នុង​រយៈពេល​ ​២៦​ ​ឆ្នាំ​កន្លង​មក​នេះ​ ​លោក​ ​សម​ ​រង្ស៊ី ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ​ប្រកាន់​ខ្ជាប់​នូវ​ការ​ប្រើ​ប្រាស់​ពាក្យ​សម្ដី​គ្រប់​ទម្រង់​រួម​ទាំង​ការ​ញុះញង់​ឲ្យ​មានការ​ផ្លាស់ប្ដូរ​ ​និង​គោលនយោបាយ​នា​ពេល​បច្ចុប្បន្ន​ដើម្បី​ផ្តួល​រំលំ​រាជរដ្ឋាភិបាល​កម្ពុជា​ស្រប​ច្បាប់​មួយ​ ​ដែល​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សហគមន៍​អន្តរជាតិ​។​ ​កិច្ច​ព្រមព្រៀង​ទ្វេភាគី​និង​ពហុភាគី​ជាច្រើន​ត្រូវ​បាន​ចុះ​ហត្ថលេខា​ ​ដែល​ជា​ការ​ទទួល​ស្គាល់​ពិតប្រាកដ​នៃ​ភាព​ស្របច្បាប់​របស់​រដ្ឋាភិបាល​ដែល​បាន​បង្កើត​ឡើង​បន្ទាប់ពី​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​២០១៨​ ​។​

​ដោយ​ដឹង​ថា​អំណាច​នយោបាយ​របស់​លោក​ដែល​មាន​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​នៅ​ក្រៅ​ប្រទេស​ ​ដូចជា​នៅ​អឺរ៉ុប​ ​អូស្រ្តាលី​ ​និង​អាមេរិក​ខាង​ជើង​ ​កំពុងតែ​មានការ​ធ្លាក់ចុះ​ ​វិធី​សាស្រ្ត​របស់​លោក​ ​សម​ ​រង្ស៊ី​ជា​បន្ត​បន្ទាប់​ ​គឺ​ការ​បង្កើត​ព្រឹត្តិ​ការណ៍​នយោបាយ​នានា​ដើម្បី​ធ្វើ​ឱ្យ​គាត់​កាន់តែ​មាន​ភាព​ពាក់ព័ន្ធ​។​

​ការបង្កើត​ឲ្យ​មាន​ភាព​ហ្វឹក​វរ​និង​ភាព​ចម្រូងចម្រាស​ ​ដែល​នឹង​ឈាន​ដល់​អំពើ​ហិង្សា​ជាយថាហេតុ​ ​គឺជា​វិធី​សាស្រ្ត​ដែល​នៅសល់​តែ​មួយ​គត់​សម្រាប់​លោក​ក្នុង​ការ​អនុវត្ត​ក្នុង​ការ​ព្យាយាម​ដើម្បី​ទទួល​បាន​នូវ​ការ​ចាប់អារម្មណ៍​ពី​សំណាក់​សាធារណជន​ទាំង​ក្នុង និង​ក្រៅ​ប្រទេស​។​ ​បំណង​វិលត្រឡប់​របស់​លោក​មកកាន់​កម្ពុជា​វិញ​នៅដើម​ខែវិច្ឆិកា​នេះ​នឹង​បង្ហាញ​ពី​វិធី​សាស្រ្ត​ចុងក្រោយ​របស់​លោក​។​

​លោក​បាន​ធ្វើ​អ្វី​ៗ​ផ្សេង​ៗ​ជាច្រើន​ដែល​មាន​ដូចជា​ ​ការប្រមាថ​ដល់​ព្រះមហាក្សត្រ​ ​នរោត្តម​ ​សីហ​មុនី​ ​ថា​ជា​អាយ៉ង​ ​និង​ជម្រុញ​ការ​ដាក់​រាជ្យ​របស់​ព្រះអង្គ​ ​ដូច​អ្វី​ដែល​លោក​បាន​ធ្វើ​កាលពី​ជាង​ ​១០​ ​ឆ្នាំមុន​ ​ការ​ចាត់ទុក​សញ្ញាប័ត្រ​ដែល​អគ្គ​មេបញ្ជាការ​រង​កងយោធពល​ខេមរភូមិន្ទ​ ​និង​ជា​មេបញ្ជាការ​កងទ័ព​ជើងគោក​ ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​ទទួល​បាន​ពី​សាលា​យោធា​ ​West​ ​Point​ ​របស់​អាមេរិក​ថា​ជា​សញ្ញាប័ត្រ​ការទូត​ ​ឬ​ជា​សញ្ញាប័ត្រ​ក្លែងក្លាយ​ ​ដែល​ការ​ថ្លែង​នេះ​ត្រូវ​បាន​ស្ថានទូត​អាមេរិក​ច្រាន​ចោល​ភ្លាម​ៗ​។​ ​លើស​ពីនេះ​ទៅទៀត​ ​លោក​ក៏បាន​ជ​ម្រុ​ញ​ដល់​កងកម្លាំង​ប្រដាប់​អាវុធ​ដើម្បី​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ​ ​និង​ព្យាយាម​ប្រើប្រាស់​កេរ្តិ៍​ដំណែល​របស់​ព្រះករុណា​ព្រះបាទ​នរោត្តម​ ​សីហនុ​ ​ដែល​ជា​បិតា​ស្ថាបនិក​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​ព្យាយាម​បោកប្រាស់​មនុស្ស​រាប់​លាន​នាក់​ដែល​នឹង​មក​កាន់​រាជធានី​ដើម្បី​ចូលរួម​ពិធីបុណ្យ​អុំទូក​។​

​លោក​ ​សម​ ​រង្ស៊ី​ ​បាន​រីករាយ​នឹង​របៀប​រស់នៅ​បែប​អភិជន​របស់​លោក​នៅ​ទីក្រុង​ប៉ារីស​ ​ខណៈ​ដែល​អះអាង​ថា​ប្រជាជន​កម្ពុជា​កំពុង​រងទុក្ខ​។​ ​លោក​មិនធ្លាប់​មាន​បទ​ពិសោធ​ឆ្លងកាត់​ការ​លំបាក​ក្នុង​សង្គ្រាម​នោះ​ទេ​ ​ហើយ​លោក​ក៏​មិន​យល់​ពី​តម្លៃ​នៃ​សន្តិភាព​ដែល​រកបាន​ដោយ​លំបាក​ដែរ​។​ ​លោក​កំពុងតែ​ធ្វើ​ឱ្យ​ជីវិត​របស់​អ្នកគាំទ្រ​ដែល​គ្មាន​កំហុស​របស់​លោក​ប្រឈម​នឹង​ហានិភ័យ​។​

​លោក​ព្រងើយកន្តើយ​នឹង​ភាព​ជាក់ស្តែង​ ​ដោយ​មើល​ឃើញ​តែ​ប្រទេស​កម្ពុជា​ពី​ទស្សនៈ​វិស័យ​របស់​លោក​តែប៉ុណ្ណោះ​។​ ​ការ​ថ្លែង​របស់​លោក​គឺ​ចាត់ទុក​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​គ្មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ ​និង​មានដំណើរ​ការ​សេដ្ឋកិច្ច​យឺត​។​ ​ប្រជាជន​រងទុក្ខ​វេទនា​ដែល​ស្រដៀង​ទៅ​នឹង​របប​ប្រល័យ​ពូជសាសន៍​របស់​ខ្មែរក្រហម​។​ ​ជា​ការពិត​គឺថា​ប្រទេស​កម្ពុជា​គឺជា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​លឿន​បំផុត​ទី២​ ​នៅក្នុង​តំបន់​។​ ​អត្រា​ភាព​ក្រីក្រ​បាន​ធ្លាក់ចុះ​មក​ប្រហែលជា​ ​១០​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០១៨​ ​បើ​ប្រៀបធៀប​ទៅ​នឹង​តួរ​លេខ​ចំនួន​ ​៤៧,៨​ ​ភាគរយ​ក្នុង​ឆ្នាំ​ ​២០០៧​ ​។​

​ក្នុង​រយៈពេល​ដប់ប្រាំ​ឆ្នាំ​ចុងក្រោយ​នេះ​ ​សេដ្ឋកិច្ច​នៅក្នុង​ប្រទេស​កម្ពុជា​ត្រូវ​បាន​មើលឃើញ​ថា​មាន​ចំនួន​ច្រើនជាង​បីដង​ ​ហើយ​កម្រិត​នៃ​ភាព​ក្រីក្រ​ទៀតសោត​បាន​ថយ​ចុះ​ជាង​ពាក់កណ្តាល​។​ ​ទាក់ទង​នឹង​ភាព​អត់​ការងារ​ ​តួលេខ​ផ្លូវការ​មាន​តិច​ជាង​ ​១​ ​ភាគរយ​។​ ​ផលិតផល​ក្នុង​ស្រុក​សរុប​សម្រាប់​មនុស្សម្នាក់​បាន​ឈាន​ដល់​ចំនួន​ ​១.៥៣៨​ ​ដុល្លារ​សហរដ្ឋអាមេរិក​គិត​ត្រឹម​ខែធ្នូ​ឆ្នាំ​ ​២០១៨​ ​ធៀប​នឹង​ចំនួន​ ​២២៩​ ​ដុល្លារ​កាលពី​ខែធ្នូ​ឆ្នាំ​ ​១៩៩៣​ ​។​

​តើ​ចលនា​របស់​លោក​ ​សម​ ​រង្ស៊ី​ ​គឺជា​អ្វី​?​

​ការ​អំពាវនាវ​ឱ្យ​សហគមន៍​អ៊ឺរ៉ុប​ដក​អត្ថ​ប្រយោជន៍​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​«​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ‍​»​(​EBA​)​ ​ដ៏​មានតម្លៃ​ពី​ប្រទេស​កម្ពុជា​ដែល​នឹង​ជះឥទ្ធិពល​ដល់​កម្លាំង​ពលកម្ម​របស់​ប្រទេស​កម្ពុជា​រាប់​សែន​នាក់​ ​ខណៈ​ដែល​សកម្មភាព​នេះ​គឺជា​គោលបំណង​ដើម្បី​បង្កើត​ភាព​ចលាចល​តាម​ដងផ្លូវ​ទូទាំង​ប្រទេស​។​

​ទាក់ទិន​នឹង​បញ្ហា​នេះ​ ​សួរ​ថា​តើ​លោក​ ​សម​ ​រង្ស៊ី​ ឬ​ក្រុម​បក្សពួក​របស់​លោក​យកចិត្ត​ទុកដាក់​ឬទេ​?​ ​

ប្រហែលជា​មិន​មាន​នោះ​ទេ​ ​ដោយ​ផ្ដល់​មកវិញ​នូវ​អំពើ​ភេរវកម្ម​នៅ​តាម​ដងផ្លូវ​ ​ជាពិសេស​រាជធានី​ភ្នំពេញ​ ​ការ​ទទួល​បានការ​អាណិតអាសូរ​ពី​អន្តរជាតិ​ចំពោះ​អំពើ​ហឹង្សា​ដែល​បាន​បង្កឡើង​ ​និង​ទទួល​បាន​អំណាច​តាមរយៈ​អ្វី​ដែល​ពួកគេ​ហៅថា​ ​“​បដិវត្ត​ប្រជាជន​”​ ​ជា​កត្តា​ដែល​ធ្វើឲ្យ​ពួកគេ​នឹង​ចាប់​យក​ឱកាស​។​

​ស្រដៀង​ទៅ​នឹង​ទីក្រុង​ហុងកុង​ខណៈ​ដែល​អំពើ​ហឹង្សា​កំពុងតែ​កើន​ឡើង​ ​ផែនការ​របស់​លោក​ ​សម​ ​រង្ស៊ី​ ​កំពុង​បង្ក​ឱ្យ​មាន​អំពើ​ហឹង្សា​នៅ​តាម​ដងផ្លូវ​និង​បង្កើត​បរិយាកាស​ចលាចល​ដើម្បី​ប្រឆាំង​នឹង​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​។​ ​គម្រោងការ​របស់​លោក​គឺ​ដើម្បី​ក្នុង​គោល​បំណង​ដើម្បី​ទទួល​បាន​ជោគជ័យ​លើ​ការ​ផ្លាស់​ប្តូរ​របប​នៅ​​កម្ពុជា​ ​ដែល​ត្រូវការ​វិធី​សាស្រ្ត​បី​យ៉ាង​។​ ​ទី១​ ​គឺជា​ការ​វាយប្រហារ​លើ​មូលដ្ឋាន​គ្រឹះ​សេដ្ឋកិច្ច​ដែល​រួមមាន​ការ​ដកហូត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ ​EBA​ ​និង​ ​GSP​ ​ពី​ប្រទេស​កម្ពុជា​។​ ​ទី​ ​២​ ​ការ​បង្ក​ឲ្យ​មាន​អំពើ​មិន​ពេញចិត្ត​ពីសាធារណៈ​ និង​ការ​ប្រឆាំង​ពី​ប្រជាជន​។​ ​ទី៣​ ​ការ​ទទួល​បាន​ការ​យក​ចិត្ត​ទុកដាក់​និង​ការ​អាណិត​អាសូរ​ពី​អន្តរជាតិ​។​

​ចំពោះ​សមាជិក​សភា​ ​សមាជិក​ព្រឹទ្ធសភា​បរទេស​និង​ពលរដ្ឋ​ខ្មែរ​ដែល​រស់នៅ​ក្រៅ​ប្រទេស​ទាំងឡាយ​ដែល​កំពុងតែ​ផ្ដល់​ការ​គាំទ្រ​ដល់​លោក​ ​សម​ ​រង្ស៊ី​និង​បក្សពួក​របស់​លោក​ ​គួរតែ​ដើរ​ថយក្រោយ​ ​ហើយ​ធ្វើការ​ឆ្លុះបញ្ចាំង​និង​ក្រឡេក​មើល​ភាព​ជាក់ស្ដែង​នៃ​ប្រទេស​កម្ពុជា​វិញ​។​

​សូម​មេត្តា​កុំ​ជ្រៀតជ្រែក​ក្នុង​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា​ ​ហើយ​បញ្ឈប់​ការ​ធ្វើ​ឱ្យ​បញ្ហា​កាន់តែ​ពិ​បា​ក​ឡើង​ៗ​ជាមួយនឹង​សេចក្តី​ថ្លែង​ការ​នានា​ដែល​គ្មាន​ការ​ទទួល​ខុសត្រូវ​ ​ដែល​វា​អាច​ធ្វើ​ឱ្យ​ប្រជាជន​កម្ពុជា​ដទៃទៀត​មាន​កំហឹង​។​ ​សូម​មេត្តា​ធ្វើសកម្មភាព​ដោយ​ប្រយ័ត្ន​ប្រយែង​និង​កុំ​យល់ស្រប​ជាមួយ​នឹង​ការ​ផ្លាស់​ប្តូរ​របប​។​

​ការ​ផ្លាស់​ប្តូរ​របប​ដ៏​ឃោរឃៅ​តាមរយៈ​មធ្យោបាយ​ដែល​គ្មាន​លក្ខណៈ​ប្រជាធិបតេយ្យ​បាន​បង្ហាញ​ឱ្យ​ឃើញ​នូវ​ភាព​គួរ​ឱ្យ​ព្រួយបារម្ភ​ដែល​មិន​អាច​កើត​មាន​ឡើង​បាន​។​ ​មាន​ឧទាហរណ៍​ជាច្រើន​ ​ដែល​មាន​ដូចជា​ប្រទេស​ទុយនីស៊ី​ ​លីប៊ី​ ​និង​យេម៉ែន​។​ ​ចេតនា​របស់​លោក​ ​សម​ ​រង្ស៊ី​ក្នុង​ការ​ស្វែងរក​ការ​ផ្លាស់​ប្តូរ​របប​ពិតជា​នឹង​បង្ក​អន្តរាយ​ដល់​ប្រទេស​ជាតិ​ទាំង​មូល​។​

​វា​គឺជា​ការ​ចាំបាច់​ដើម្បី​បញ្ឈប់​លោក​ ​សម​ ​រង្ស៊ី​ពី​ការអនុវត្ត​ផែនការ​របស់​លោក​។​ ​សន្តិភាព​ និង​ស្ថេរភាព​គឺជា​កត្តា​ចម្បង​៕​

Previous Article

សត្វ​ប្រើស​ដែល​ត្រូវ​បាន​បាញ់​សម្លាប់​នឹង​រៀបចំ​ធ្វើ​ជា​រូប​សំណាក

Next Article

ឈុន ម៉ារីណែត៖ ពី​និស្សិត​ច្បាប់ ចាប់​យក​អាជីព​បញ្ចូល​សំឡេង