លឹម​ រាជ្ជត្តា​៖​ ​សម្រេច​ក្តី​ស្រមៃ​ជា​អាកាសយានិក​វ័យ​ក្មេង​ត្រឹម​អាយុ​ ​១៩ឆ្នាំ​

សំ កន្និកា / Khmer Times No Comments Share:

​មាន​វ័យ​ត្រឹមតែ​ ​១៩​ ​ឆ្នាំ​ប៉ុណ្ណោះ​ ​លឹម​ ​រាជ្ជត្តា​ ​ជា​យុវជន​វ័យក្មេង​មួយ​រូប​ដែល​បាន​ក្លាយ​ជា​អាកាសយានិក​ដ៏​ចំណាន​ម្នាក់​ ​មាន​សមត្ថភាព​ខ្ពស់​ក្នុង​ការ​បើក​យន្តហោះ​ ​Airbus​ ​A320​ ​ដែល​ជា​ប្រភេទ​យន្តហោះ​អាច​ផ្ទុក​អ្នកដំណើរ​រហូតដល់​ជិត ២០០នាក់​។​ ​សមត្ថភាព​របស់​ ​លឹម​ ​រាជ្ជត្តា​ ​ត្រូវ​បាន​ទទួលស្គាល់​ដោយសា​លា​អាកាសចរណ៍​ ​Epic​ ​Flight​ ​Academy​ ​នៅ​រដ្ឋ​ផ្លរីដា​ ​សហរដ្ឋអាមេរិក​។​ ​សមត្ថភាព​របស់​យុវជន​ ​រា​ជ្ជ​ត្តា​ ​បាន​ធ្វើឲ្យ​ប្រជាជាតិ​ទាំងមូល​មានការ​ស្ងប់​ស្ញែង​យ៉ាង​ខ្លាំង​ ​ធ្វើឲ្យ​មនុស្ស​មួយចំនួន​ធំ​មានការ​ងឿងឆ្ងល់​ ​និង​ចង់​ដឹងពី​ប្រវត្តិរូប​របស់​យុវជន​មួយ​រូប​នេះ​។​

​រា​ជ្ជ​ត្តា​ ​ជា​ក្មេង​ដែល​ធំធាត់​ឡើង​នៅក្នុង​ទីក្រុង​ភ្នំពេញ​។​ ​ក្នុង​វ័យ​កុមារភាព​ ​រា​ជ្ជ​ត្តា​ ​តែងតែ​ធ្វើដំណើរ​ដើម្បី​ទៅ​ជួបនឹង​ឪពុក​របស់​ខ្លួន​ដែល​ធ្វើការ​ជា​គ្រូពេទ្យ​នៅ​ឯ​ខេត្តសៀមរាប​។​ ​រា​ជ្ជ​ត្តា​ ​បាន​និយាយ​ថា​ ​ទឹកដី​សៀមរាប​មាន​កន្លែង​ជាច្រើន​ដែល​គួរ​ចាប់អារម្មណ៍​ ​ប៉ុន្តែ​មាន​កន្លែង​មួយ​ដែល​ដក់ជាប់​ក្នុងចិត្ត​របស់​រាជ​តាយ​ក​ចេញ​មិន​រួច​នោះ​គឺ​ ​«​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​»​។​ ​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​ជាទី​កន្លែង​មួយ​ដែល​ ​រា​ជ្ជ​ត្តា​ ​តែងតែ​ជិះ​ឆ្លងកាត់​នៅពេល​ដែល​ខ្លួន​មកលេង​លោក​ពុក​នៅ​លើ​ដែនដី​នេះ​។​ ​ទិដ្ឋភាព​យន្តហោះ​ ​ហោះ​នៅ​លើមេឃ​ពណ៌ខៀវ​ ​ធ្វើឲ្យ​ ​កុមារា​ ​រា​ជ្ជ​ត្តា​នៅ​គ្រានោះ​ ​មានកូន​ចិត្ត​ ​និង​ក្តី​បំណង​មួយ​គឺ​ចង់​ក្លាយជា​អាកាសយានិក​ដ៏​ពូកែ​ម្នាក់​ដែល​អាច​មាន​សមត្ថភាព​គ្រប់គ្រាន់​ដឹកនាំ​អ្នកដំណើរ​ខ្មែរ​ ​និង​អន្តរជាតិ​ឆ្លងកាត់​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​។​

​រា​ជ្ជ​ត្តា​ ​ក៏បាន​និយាយ​ដែរ​ថា​៖​ ​«​អាកាសយាន​ដ្ឋាន​អន្តរជាតិ​សៀមរាប​គឺជា​កន្លែង​មួយ​ដែល​ខ្ញុំ​បាន​ផ្តិត​យក​ទិដ្ឋភាព​នៃ​ ​ការហោះហើរ​របស់​យន្តហោះ​ជាច្រើន​។​ ​វា​ក៏​ជាទី​កន្លែង​ដែល​ធ្វើអោយ​ក្តី​ស្រមៃ​របស់ខ្ញុំ​ចេញ​ជារូបរាង​ផង​ដែរ​»​

​មុន​ពេល​ដែល​ ​រា​ជ្ជ​ត្តា​ ​ត្រូវ​បាន​គេ​ហៅថា​ជា​ ​អាកាសយានិក​វ័យក្មេង​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា​ ​ក្មេងប្រុស​រូប​នេះ​បាន​ឆ្លងកាត់​ឧបសគ្គ​ជាច្រើន​ដើម្បី​ជម្នះ​ដើរតាម​ក្ដី​សុ​បិន្​ត​របស់​ខ្លួន​ ​មុននឹង​បាន​ក្លាយជា​អ្នកបើកយន្តហោះ​រូប​។​ ​ត្បិតអី​ ​សិស្ស​ទើប​បញ្ចប់​ការសិក្សា​ជំនាញ​បើកបរ​យន្តហោះ​រូប​នេះ​ ​ជា​ក្មេងប្រុស​មួយ​រូប​ដែល​ធំធាត់​នៅក្នុង​គ្រួសារ​ជា​វេជ្ជបណ្ឌិត​ ​ហេតុនេះ​ ​រា​ជ្ជ​ត្តា​ ​ត្រូវ​បាន​គ្រួសារ​រំពឹង​ទុក​យ៉ាង​ខ្ពស់​ថា​នឹង​ក្លាយជា​វេជ្ជបណ្ឌិត​ដ៏​ពូកែ​ម្នាក់​។​ ​

​រា​ជ្ជ​ត្តា​បាន​និយាយ​ថា​៖​ ​«​នៅក្នុង​ជំនាន់​គ្រួសារ​របស់ខ្ញុំ​ ​ពុំ​មាន​នរណា​ម្នាក់​ ​មាន​ងារ​ជា​អាកាសយានិក​នោះ​ទេ​ ​មានតែ​ខ្ញុំ​ម្នាក់​គត់​ដែល​ជ្រើសរើស​ ​ចង់ថា​ជា​អ្នកបើកយន្តហោះ​។​ ​ប្រាកដ​ណាស់​វា​ពិតជា​មិន​ងាយស្រួល​ទេ​ ​ដោយសារតែ​ឪពុកម្ដាយ​របស់ខ្ញុំ​គឺជា​វេជ្ជបណ្ឌិត​ទាំងអស់​ ​ដូច្នេះហើយ​ពួកគាត់​រំពឹង​ខ្ពស់​ថា​កូនប្រុស​ម្នាក់​នេះ​ ​នឹង​ក្លាយជា​វេជ្ជបណ្ឌិត​ដូច​គាត់​ដែរ​ ​ឯក​ត្តា​ទីពីរ​នោះ​គឺ​ ​បញ្ហា​កង្វះ​ព័ត៌មាន​ ​មិន​មាន​ព័ត៌មាន​ច្រើន​នោះ​ទេ​ ​ដែល​បើកទូលាយ​សម្រាប់​យុវជន​យុវតី​ខ្មែរ​ ​ក្នុង​ការ​ដឹងពី​ព័ត៌មាន​នៃ​អាកាសយានិក​ ​ដូច្នេះហើយ​ខ្ញុំ​ត្រូវ​ស្វែងរក​ព័ត៌មាន​ទាំងអស់​គ្រប់ទិសទី​ ​និង​ដោយខ្លួនឯង​»​

​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ ​រា​ជ្ជ​ត្តា​ ​នៅតែ​មានចិត្ត​មោះមុត​ ​និង​មិន​បោះបង់ចោល​គោលដៅ​ ​និង​សេចក្ដីប្រាថ្នា​របស់​ខ្លួន​ឡើយ​ ​រហូត​ទាល់តែ​អាច​ស្វែងរក​ ​សាលា​នៅ​ក្រៅប្រទេស​បាន​គឺ​ ​Epic​ ​Flight​ ​Academy​។​

​សម្រាប់​ការសិក្សា​នៅ​ទីនោះ​ ​រា​ជ្ជ​ត្តា​ ​បាន​បញ្ជាក់​ថា​គោលដៅ​របស់​ខ្លួន​អាច​សម្រេច​ទៅ​បាន​ ​ក៏ដោយសារតែ​ការ​ទំនុកបម្រុង​យ៉ាង​ធំធេង​ពី​ឪពុកម្ដាយ​របស់​ខ្លួន​ ​ដូចជា​ក្ដី​ស្រឡាញ់​ដែល​ពួកគាត់​តែងតែ​ផ្ដល់ឲ្យ​រា​ជ្ជ​ត្តា​។​ ​

​រា​ជ្ជ​ត្តា​បាន​និយាយ​ថា​៖​ ​«​តាមពិត​ទៅ​គ្រួសារ​របស់ខ្ញុំ​មិនមែន​ជា​អ្នកមាន​ទេ​ ​ប៉ុន្តែ​ពួកគាត់​តែងតែ​ប្រឹង​យ៉ាង​អស់ពី​លទ្ធភាព​ក្នុង​ការ​ជួយ​ជ្រោមជ្រែង​ជីវិត​របស់​កូន​របស់​គាត់​ ​ដើម្បី​សម្រេច​គោលដៅ​របស់​ខ្លួន​»​។

​នៅក្នុង​នោះ​ផង​ដែរ​ ​រា​ជ្ជ​ត្តា​ ​ក៏បាន​ចែករំលែក​បទ​ពិសោធ​របស់​ខ្លួន​ដែល​ទាក់ទង​ទៅ​នឹង​វិស័យ​អាកាសយាន​ដ្ឋាន​ថា​ ​ខ្លួន​ពិតជា​ចង​ឃើញ​មាន​ ​យុវជន​យុវនារី​កម្ពុជា​ជាច្រើន​អាច​ក្លាយជា​អាកាសយានិក​ដូច​ខ្លួន​ដែរ​។​ ​រា​ជ្ជ​ត្តា​ ​ក៏បាន​បន្ថែម​ទៀត​ថា​ ​រូបគេ​នឹង​បើកទូលាយ​ក្នុង​ការ​ផ្តល់​ព័ត៌មាន​ទៅដល់​យុវជន​ ​និង​យុវនារី​ដែល​មានកូន​ចិត្ត​ចង់​ដឹង​ ​និង​ចង់​ធ្វើការ​នៅក្នុង​វិស័យ​អាកាសយានិក​នេះ​៕​

Share and Like this post

Related Posts

Previous Article

ជប៉ុន​ផ្តល់​ជំនួយឥតសំណង​ ​២៥​ ​លាន​ដុល្លារ​សម្រាប់​ប្រព័ន្ធ​ទឹក​ស្អុយ​នៅ​ភ្នំពេញ​

Next Article

Scholarships & Events