ana-air canadia-bank Silk-air nissan acleda cab-bank

រោងចក្រ​ផលិតជីសរីរាង្គ​ដ៏​ធំ​មួយ​នឹងសាងសង់នៅ​ខេត្ត​ត្បូងឃ្មុំ

ឈុត ប៊ុនធឿន / Khmer Times No Comments Share:
កសិករម្នាក់ កំពុងភ្ជួរដីក្នុងស្រែរបស់គាត់។ KT/ ជរ សុគន្ធា

​ក្រុមហ៊ុន​ចិន​ ​Hameinivin​ ​Investment​ ​បាន​ប្រកាស​ពី​ផែនការ​វិនិយោគ​រោងចក្រ​ ​ជីសរីរាង្គ​ ​ខ្នាត​ធំ​មួយ​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

ការសាងសង់​រោងចក្រ​នេះ​នឹង​ចំណាយ​ថវិកា​ដល់ទៅ​ ​១០លាន​ដុល្លារ​ ​ដែល​នឹង​ចាប់ផ្តើមសាងសង់​នៅដើម​ឆ្នាំ២០២០​។​

​លោក​ ​Pan​ ​Dong​ ​Feng​ ​ប្រធាន​ក្រុមហ៊ុន​ ​Hameinivin​ ​និង​ជា​ប្រធាន​សមាគម​កសិកម្ម​ចិន​នៅ​កម្ពុជា​ ​បាន​បង្ហាញ​ផែនការ​វិនិយោគ​កាលពី​ថ្ងៃ​ចន្ទ​សប្ដាហ៍​មុន​ ​ក្នុង​ជំ​ណួប​ជាមួយ​ ​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​ ​ដែល​បាន​ធ្វើទស្សនកិច្ច​នៅ​កសិដ្ឋាន​មួយ​របស់​ក្រុមហ៊ុន​។​

​លោក​ ​Pan​ ​បាន​និយាយ​ថា​ ​រោងចក្រ​ដែល​គ្រោង​នឹង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ ​១៥​ ​ហិ​ក​តា​ ​ហើយនឹង​ត្រូវ​ដាក់​ដំណើរការ​នៅ​ចុងឆ្នាំ​ ​២០២០​។​ ​នៅពេល​បញ្ចប់​ដំណាក់កាល​ទី១​ ​រោងចក្រ​នឹងអាច​ផលិត​ជីសរីរាង្គ​ ​៥​ ​ម៉ឺន​តោន​ក្នុង​មួយឆ្នាំ​។​ ​ជាមួយនឹង​ការ​បញ្ចប់​នៅ​ដំណាក់កាល​ទី​ ​២​ ​ទិន្នផល​ផលិត​នឹង​កើនឡើង​ ​១០​ ​ម៉ឺន​តោន​។​

Related Posts

Previous Article

​អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ចាត់​វិធានការ​លើ​ការ​លក់​ដូរ​ ​ក្រាល​កន្ទេល​ ​អង្រឹង​ ​និង​គ្រឿង​ស្រវឹង​នៅ​ក្នុង​កសិន្ធុ​ប្រាសាទ​អង្គរវត្ត

Next Article

ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ ​ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​មក​វិនិយោគ​លើ​ផ្លូវដែក​នៅ​កម្ពុជា​