ប្រសិទ្ធភាពក្នុងមួយម៉ោងរបស់ចិនគឺខុសគ្នាយ៉ាងខ្លាំងក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ

Khmer Times No Comments Share:

អ្នកនាងជាំងលីន និងអ្នកនាងវ៉ាងយូស៊ាវ អ្នកសារព័ត៌មាននៃទីភ្នាក់ងារព័ត៌មានស៊ីនហួរ

លោកហ្សាវស៊ុនហូរ ដែលមានអាយុ៥៣ឆ្នាំជាកសិករធម្មតាម្នាក់នៅស្រុកសាវតុង ខេត្តហ៊ូណានប្រទេសចិន ។ លោកបានថ្លែងថា កាលពីដើម នៅពេលធ្វើសកម្មភាពប្រមូលដំណាំនិងដាំដំណាំដោយប្រញាប់ ខ្ញុំតែងតែទៅធ្វើស្រែនៅពេលមេឃមិនភ្លឺ ហើយមិនអាចឈប់សម្រាកមួយភ្លែតទេ ។ តែក្នុងមួយម៉ោងគ្រាន់តែអាចប្រមូលដំណាំក្នុងទំហំប្រហែល៦៧​ម៉ែត្រក្រឡា ។ ក្នុងរដូវក្តៅឆ្នាំនេះ លោកហ្សាវស៊ុនហូរបានបើកម៉ាស៊ីនច្រូតកាត់ ហើយច្រូតកាត់ដំណាំក្នុងទំហំជិត១សែន៣ម៉ឺនម៉ែត្រក្រឡាដោយម្នាក់ឯង ក្នុងនោះ លឿនបំផុតបានច្រូតកាត់ស្រូវជិត២ពាន់ម៉ែត្រក្រឡាក្នុងមួយម៉ោង ។

ពេលវេលាគឺជាអ្នកកត់ត្រាដ៏ស្មោះត្រង់បំផុត ។ ក្នុងរយៈពេល៧០ឆ្នាំដែលជាង៦សែនម៉ោង ហើយជ្រើសរើស១ម៉ោងមុននិងក្រោយ ក៏អាចមើលឃើញការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ប្រទេសចិនពីការប្រៀបធៀប ។

ក្នុងឆមាសទីមួយឆ្នាំនេះ ជនជាតិចិនបានបង្កើតផលិតផលក្នុងស្រុកសរុបចំនួន៧,៤យាន់ប្រាក់ចិនជាមធ្យមក្នុងមួយម៉ោង ។ រីឯនៅឆ្នាំ១៩៥២ ​មនុស្សម្នាក់​គ្រាន់តែបង្កើតផលិតផលក្នុងស្រុកសរុប​ចំនួន ០.០១៤ យាន់ប្រាក់ចិនក្នុងមួយម៉ោងប៉ុណ្ណោះ ដូច្នេះបានកើនឡើងជាង៥០០ដង ។

នៅប្រទេសចិននាពេលបច្ចុប្បន្ន មនុស្សគ្រាន់តែទិញទំនិញតាមបណ្តាញអ៊ីនធើណេតក្នុងមួយម៉ោងក៏មានតម្លៃ១ពាន់១រយលានយាន់ប្រាក់ចិន ។ រីឯនៅឆ្នាំ១៩៥២ ទំហំលក់រាយនៃវត្ថុប្រើប្រាស់ក្នុងមួយម៉ោងនៅទូទាំងប្រទេសចិនគឺ៣លានយាន់ប្រាក់ចិន ។ ​បច្ចុប្បន្ននេះ ក្នុងមួយម៉ោងមានមនុស្សជិត១ម៉ឺន៩ពាន់នាក់បានទៅធ្វើទេសចរណ៍នៅបរទេស រីឯនៅការចាប់ផ្តើមនៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ការទៅធ្វើទេសចរណ៍នៅបរទេសគឺជាការដែលប្រជាពលរដ្ឋមិនហ៊ានគិតនោះទេ ។

និយាយអំពីការផ្លាស់ប្តូរពីកាលពីដើមដល់ពេលបច្ចុប្បន្ន លោកហ្សាវស៊ុនហូរបានថ្លែងថា ដូចជាសុបិនមួយ ។

នៅក្រុងសិនមូ ខេត្តស្រាន់ស៊ីប្រទេសចិនដែលឋិតនៅភាគខាងជើងដែលមានចម្ងាយ១៨០០គីឡូម៉ែត្រឃ្លាតពីស្រុកសាវតុង ជាកន្លែងផលិតធ្យូងថ្មសំខាន់មួយរបស់ប្រទេសចិន ។ ការប្រៀបធៀបមុននិងក្រោយក្នុងរយៈពេល៧០ឆ្នាំកន្លងទៅ ប្រសិទ្ធភាពក្នុងមួយម៉ោងនៅទីនេះក៏មានការផ្លាស់ប្តូរយ៉ាងខ្លាំងដែរ ។

នៅឆ្នាំ២០១៨ ធ្យូងថ្មសឹនតុងតាលីវថានៃក្រុមហ៊ុនថាមពលជាតិអាចផលិតធ្យូងថ្មជាង៣៧០០តោនក្នុងមួយម៉ោងជាមធ្យម ហើយអណ្តូងធ្យូងថ្មមួយអាចផលិតធ្យូងថ្មចំនួន៣៣លានតោនរាល់ឆ្នាំ ដែលលើសពីបរិមាណផលិតផលសរុបចំនួន៣២លាន៤សែន៣ម៉ឺនតោននៃធ្យូងថ្មឆៅរបស់ប្រទេសចិនកាលពីឆ្នាំ១៩៤៩ ។

លោកស៊ាចានជុន កម្មករម្នាក់ដែលបានធ្វើការនៅអណ្តូងធ្យូងថ្មតាលីវថាជិត៣០ឆ្នាំបានថ្លែងថា កាលពីដើម យើងជីកយកធ្យូងថ្មសុទ្ធតែប្រើហ្វ្រាំងដែកនិងប៉ែល តែឥឡូវគឺមានភាពកាន់តែឆ្លាតវៃ ។ ល្បឿនចេញធ្យូងថ្មតាមខ្សែក្រវ៉ាត់នៃអណ្តូងធ្យូងថ្មរបស់យើងគឺ៤ម៉ែត្រមួយវិនាទី ។ លោកគឺជាមនុស្សដែលមានការចាប់អារម្មណ៍ធំបំផុតចំពោះការផ្លាស់ប្តូរនៃប្រសិទ្ធភាពបែបនេះ ។

ការផ្លាស់ប្តូរនៃប្រសិទ្ធភាពក្នុងមួយម៉ោងបានកត់ត្រាអព្ភូតហេតុរបស់ចិន ដែលពីការដែលគ្រប់វិស័យសុទ្ធតែមិនរីកចម្រើនរហូតដល់ក្លាយជាតួអង្គសេដ្ឋកិច្ចធំទីពីរលើពិភពលោក ពីការរក្សាទុករូបិយវត្ថុបរទេសគ្រាន់តែ១រយលានដុល្លារអាមេរិកដល់លើសពី៣ទ្រីលានដុល្លារអាមេរិកដែលក្លាយជាប្រទេសរក្សាទុករូបិយវត្ថុបរទេសធំបំផុតលើពិភពលោក ​ពីការគ្មានសង្គមធានាដល់មានប្រព័ន្ធសង្គមធានាធំបំផុតលើពិភពលោក ពីការដែលបរិមាណជាច្រើននៃផលិតផលឧស្សាហកម្មពឹងផ្អែកទៅលើការនាំចូលដល់ឥឡូវនេះមានបរិមាណផលិតផលឧស្សាហកម្មកាន់ថ្នាក់លេខមួយលើពិភពលោក ។ល។

រយៈពេលគឺជាសក្សីសត្យានុម័តបំផុត ។ អព្ភូតហេតុកាន់តែធំរបស់ចិននឹងត្រូវបង្កើតនៅក្នុងមួយម៉ោងបន្ទាប់ ៕

 

Share and Like this post

Related Posts

Previous Article

ក្រុម​ហ៊ុន​ឥណ្ឌូ​នេ​ស៊ី​ ​ត្រូវ​បាន​ជំរុញ​ឱ្យ​ចូល​មក​វិនិយោគ​លើ​ផ្លូវដែក​នៅ​កម្ពុជា​

Next Article

អាជ្ញាធរ​បារម្ភ​គ្រោះ​អគ្គិភ័យ​ ​ខណៈ​ផ្ទះ​ជាច្រើន​នឹង​ចាក់​សោរ​ចោល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​