ana-air canadia-bank Silk-air nissan acleda cab-bank

អតីត​កីឡាករ​ហង្ស​ក្រហមLiverpool​ ​និង​ ​Real​ ​Madrid​ ​នឹង​ធ្វើទស្សនកិច្ច​នៅ​កម្ពុជា​

Ismail Vorajee / Khmer Times No Comments Share:
McManaman
​Steve​ ​McManaman​ ​អតីត​វីរបុរស​បាល់ទាត់​របស់​ ​Liverpool​ ​និង​ ​Real​ ​Madrid រូបថត​ សហការី

​Steve​ ​McManaman​ ​អតីត​វីរបុរស​បាល់ទាត់​របស់​ ​Liverpool​ ​និង​ ​Real​ ​Madrid​ ​នឹង​ធ្វើទស្សនកិច្ច​រយៈពេល​ ​២​ ​ថ្ងៃ​នៅ​កម្ពុជា។​ ​នេះ​បើ​យោង​តាម​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​។​

ដំណើរ​ទស្សនកិច្ច​នេះ​ ​បាន​កំណត់​មកដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃស្អែក​ ​តាមរយៈ​កម្មវិធី​មួយ​របស់​សហគមន៍​មូលនិធិ​ ​FIFA​ ​ដែល​គាំទ្រ​ដោយ​អង្គការ​នានា​ ​ដែល​ប្រើ​បាល់ទាត់​ជា​មធ្យោបាយ​សម្រាប់​ ​ការ​ផ្លាស់​ប្តូរ​សង្គម​ ​និង​លើកកម្ពស់​ជីវភាពរស់នៅ​របស់​ប្រជាជន​ក្រីក្រ​ ​នៅ​ជុំវិញ​ពិភពលោក​។​

​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បានឱ្យ​ដឹង​ថា​ ​ក្នុងរយៈពេល​ ​២​ ​ថ្ងៃ​នៃ​ដំណើរ​ទស្សនកិច្ច​របស់​អតីត​ខ្សែបម្រើ​ស្លាប​រូប​នេះ​ ​នឹង​ទៅ​ទស្សនា​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ពីទីតាំង​គឺ​ ​Indochina​ ​Starfish​ ​Foundation​ ​នៅ​ខណ្ឌ​ច្បារអំពៅ​ ​និង​ ​ISF​ ​Sport​ ​Ground​ ​ក្នុង​សង្កាត់​រលួស​ ​ខណ្ឌដង្កោ​។​

​ISF​ ​ដែល​ជា​អង្គការ​ក្រៅ​រដ្ឋាភិបាល​កំពុងធ្វើការ​នៅ​ទីក្រុង​ភ្នំពេញ​ ​ក្នុង​ការ​ប្តេជ្ញា​ផ្តល់​ជូន​ក្មេងប្រុស​ស្រី​ពី​គ្រប់​មជ្ឈដ្ឋាន​ ​ជាមួយ​កីឡាករ​ពិការ​កាយ​ ​និង​បញ្ញា​ ​នូវ​ឱកាស​ដ៏​កម្រ​ក្នុង​ការ​លេង​បាល់ទាត់​ ​ដែល​អាច​ធ្វើ​ឱ្យ​រាងកាយ​មាន​ភាព​សកម្ម​ ​ដើម្បី​បង្កើត​ជំនាញ​ជីវិត​ដ៏​មានតម្លៃ​ ​និង​មាន​ភាព​សប្បាយរីករាយ​។​

​ISF​ ​ស្ថិតនៅ​ពីក្រោយ​ការ​បណ្ដុះបណ្ដាល​មូល​ដ្ឋា​ល​គ្រិះ​បាល់ទាត់​ ​ចាប់តាំងពី​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ​២០០៦​ ​ហើយ​បច្ចុប្បន្ន​នេះ​បាន​ធ្វើការ​ជាមួយ​កុមារ​ក្រីក្រ​ចំនួន​ ​៣.០០០​ ​នាក់​តាមរយៈ​វគ្គ​បណ្តុះបណ្តាល​ការប្រកួត​តាម​លី​ក​ ​និង​ការ​ប្រកួត​ផ្សេង​ៗ​ទៀត​។​ ​ការ​ប្តេជ្ញា​ចិត្ត​របស់​ ​ISF​ ​ក្នុង​ការបង្កើត​ឱកាស​ដូចគ្នា​សម្រាប់​កីឡាករ​វ័យក្មេង​ត្រូវ​បាន​ដឹកនាំ​ដោយ​គោលការណ៍​ដែល​កុមារ​គ្រប់រូប​ ​មាន​សិទ្ធិ​លេង​បាល់ទាត់​ទាំងអស់គ្នា​។​

​ចំណុច​សំខាន់​នៃ​លី​ក​យុវជន​របស់​ ​ISF​ ​គឺ​ជឿ​ថា​ ​កីឡា​មាន​សក្តា​នុ​ពល​ក្នុង​ការ​ប្រយុទ្ធ​នឹង​បញ្ហា​សង្គម​ជាច្រើន​ ​ដែល​យុវជន​កំពុង​ប្រឈមមុខ​ដូចជា​ ​ការរើសអើង​ ​ការ​ខ្វះ​ការអប់រំ​ ​ភាព​គ្មាន​ការងារ​ធ្វើ​ ​និង​ជំ​ងឺ​​មួយចំនួន​។​

​បន្ទាប់ពី​រយៈពេល​ ​៩​ ​ឆ្នាំ​នៅ​ ​Liverpool​ ​ជា​កន្លែង​ដែល​លោក​ឈ្នះ​ពានរង្វាន់​ ​FA​ ​Cup​ ​និង​ ​League​ ​Cup​ ​លោក​ ​McManaman​ ​បាន​ធ្វើការ​ផ្លាស់​ប្តូរ​ទៅកាន់​ក្លិប​ ​Real​ ​Madrid​ ​ក្នុង​ឆ្នាំ​ ​១៩៩៩​។​ ​នៅ​ទីនោះ​គាត់​បាន​ក្លាយជា​ជនជាតិ​អង់គ្លេស​ដំបូង​គេ​ដែល​ឈ្នះ​ពានរង្វាន់​ ​UEFA​ ​Champions​ ​League​ ​ជាមួយ​ក្លិប​ដែល​មិនមែន​ជា​ភាសាអង់គ្លេស​នៅ​ឆ្នាំ​ ​២០០០​ ​។​ ​ហើយពីរ​ឆ្នាំក្រោយ​មក​ ​លោក​បាន​ក្លាយជា​កីឡាករ​អង់គ្លេស​ដំបូង​គេ​ដែល​ឈ្នះ​ ​Champions​ ​League​ ​ពីរ​ដង​។​ ​លោក​ក៏​ធ្លាប់​ឈ្នះ​ពាន​ ​La​ ​Liga​ ​របស់​អេ​ស្បាញ​ចំនួន​ពីរ​ដង​ផង​ដែរ​ ​មុន​ពេល​ផ្លាស់ទៅ​ ​Manchester​ ​City​ ​ក្នុង​ឆ្នាំ​ ​២០០៣​ ​។​

​លោក​បាន​បង្ហាញខ្លួន​ឲ្យ​ក្រុមជម្រើសជាតិ​អង់គ្លេស​ចន្លោះ​ឆ្នាំ​ ​១៩៩៤​ ​និង​ ​២០០១​ ​ដោយ​បង្ហាញខ្លួន​ចំនួន​ ​៣៧​ ​លើក​ ​និង​ស៊ុត​បញ្ចូល​ទី​បាន​ ​៣​ ​គ្រាប់​។​ ​លោកក៏​បាន​ចូលនិវត្តន៍​ពី​បាល់ទាត់​ក្នុង​ឆ្នាំ​ ​២០០៥​៕​

Related Posts

Previous Article

អាជ្ញាធរ​បារម្ភ​គ្រោះ​អគ្គិភ័យ​ ​ខណៈ​ផ្ទះ​ជាច្រើន​នឹង​ចាក់​សោរ​ចោល​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​

Next Article

សត្វ​ព្រៃ​ចម្រុះ​ខុស​ច្បាប់​ជាង​ ​២០០​គីឡូក្រាម​ត្រូវ​បាន​បង្ក្រាប​តាម​រថយន្ត​ក្រុង​