ក្រសួង​អប់រំ​ ​​​បង្កើត​គណៈកម្មាធិការ​​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ពី​បេក្ខជន មិន​ពេញចិត្ត​លទ្ធផល​ប្រលង

មំុ គន្ធា / Khmer Times No Comments Share:
student complain
សិស្សានុសិស្សកំពុងរៀបចំពាក្យបណ្ដឹង​តវ៉ានូវលទ្ធផលប្រឡង មធ្យមសិក្សាទុតិយភូមិ ​ទៅកាន់ក្រសួងអប់រំ។ KT/ ទេព សូនី

ក្រសួង​អប់រំ​ ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បានសម្រេច​បង្កើត​គណៈកម្មាធិការ​មួយ​ ​ដែល​មាន​តួនាទី​ដោះ​ស្រាយ​បណ្តឹង​តវ៉ា​ពី​បេក្ខជន​ ​ដែល​មិន​ពេញចិត្ត​និង​លទ្ធផល​ប្រលង​មធ្យមសិក្សា​ទុតិយភូមិ​ ​ហើយ​ទាមទារ​ក្រសួង​ ​ពិនិត្យ​លើ​ចំណាត់ថ្នាក់​របស់​ពួកគេ​ឡើងវិញ​។​

​តាមរយៈ​សេចក្តី​ប្រកាស​ព័ត៌មាន​ ​ក្រសួង​អប់រំ​ ​បាន​កត់សម្គាល់​ថា​ ​បេក្ខជន​ជាច្រើន​ ​បាន​ធ្វើការ​តវ៉ា​ចំពោះ​លទ្ធផល​ ​នៃ​ការ​ប្រឡង​បាក់ឌុប​ ​និង​បាន​ដាក់​ពាក្យ​បណ្តឹង​ទាមទារ​ឱ្យ​ក្រសួង​ពិនិត្យមើល​លើ​កំណែ​ប្រឡង​របស់​ពួកគេ​ឡើងវិញ​។​

​ឆ្លើយតបទៅនឹង​សំណើ​ ​និង​ការ​តវ៉ា​ទាំងនេះ​ ​ក្រសួង​ ​បានសម្រេច​បង្កើត​គណៈកម្មាធិការ​មួយ​ ​ដើម្បី​ពិនិត្យ​និង​ដោះ​ស្រាយ​បណ្តឹ​ងរ​បស់​បេក្ខជន​។​

​គណៈកម្មាធិការ​នេះ​ ​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ធ្វើ​ឱ្យ​មានការ​ជឿ​ទុកចិត្ត​លើ​ក្រសួង​ ​ក្នុងចំណោម​បេក្ខជន​ ​និង​អាណាព្យាបាល​របស់​ពួកគេ​ ​ដោយ​សង្ឃឹមថា​ ​ពួកគេ​នឹង​ទទួលយក​លទ្ធផល​នៃ​ការ​ប្រឡង​។​

​ក្នុង​ចំ​ណោម​បណ្តឹង​ទាំងនោះ​ ​បេក្ខជន​ខ្លះ​មិន​ពេញ​ចំពោះ​ការ​ប្រឡងធ្លាក់​ ​ខណៈ​ខ្លះទៀត​ ​បដិសេធ​ទទួលយក​និទ្ទេស​ ​B​ ​ឬ​ ​C​ ​និង​បាន​ទាមទារ​យក​និទ្ទេស​ ​A​ ​។​

​គួរ​រម្លឹក​ថា​ ​បេក្ខជន​ប្រឡង​បាក់ឌុប​ ​រាប់​រយ​នាក់​ ​ដែល​មិនបាន​ប្រឡងជាប់​ ​កាលពី​ថ្ងៃពុធ​ ​បាន​ធ្វើបាតុកម្ម​នៅមុខ​ក្រសួង​អប់រំ​ ​ជាមួយ​អាណាព្យាបាល​ ​របស់​ពួកគេ​ដើម្បី​ទាមទារ​ឱ្យ​មានការ​ពិនិត្យ​លទ្ធផល​ប្រឡង​របស់​ពួកគេ​ឡើងវិញ​។​

​បែបនេះ​ក្តី​ ​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​លោក​ ​រស់​ ​សុ​វាចា​ ​បាន​អះអាង​ថា​ ​ក្រសួង​មានទំនុក​ចិត្ត​ថា​ ​មិន​អាច​មាន​កំហុស​កើតឡើង​ ​ក្នុងអំឡុងពេល​ដំណើរការ​ធ្វើ​កំណែ​នៅ​ឆ្នាំនេះ​ដូច​កាលពី​ឆ្នាំមុន​ឡើយ​ ​ហើយ​ការ​ត្រួតពិនិត្យ​ក្រដាស​ប្រឡង​ឡើងវិញ​ ​នឹង​មិន​ត្រូវ​បាន​ធ្វើឡើង​នោះ​ដែរ​។​

​តាម​សេចក្តី​ថ្លែងការណ៍​ ​ក្រសួង​ ​បាន​បញ្ជាក់​ពី​ការអនុវត្ត​នីតិវិធី​យ៉ាង​ហ្មត់ចត់​ ​ក្នុង​ដំណើរការ​ការ​ប្រឡង​បាក់ឌុប​ ​ដែល​រួមមាន​ដំណាក់កាល​ប្រឡង​ ​ការ​ធ្វើ​កំណែ​ ​និង​ការ​បូក​ពិន្ទុ​ជាដើម​។​

​ក្រសួង​បាន​គូសបញ្ជាក់​ថា​ ​សំណៅ​ក្រដាស​ប្រឡង​និ​មួយ​ៗ​ ​ត្រូវ​បាន​កែ​យ៉ាង​សម្ងាត់​ ​និង​ស្នើ​ភាព​ ​ដោយ​សាស្ត្រា​ចារ្យ២រូប​។​

​ក្រសួង​អប់រំ​ ​បាន​ចេញ​លទ្ធផល​ប្រឡង​បាក់ឌុប​ ​កាលពី​ថ្ងៃ​ចន្ទ​ ​ដែល​ក្នុង​នោះ​ ​សិស្ស​ ​79052នាក់​ ​ស្មើនឹង​ ​68.62​%​ ​បា​នប្រ​ឡើង​ជាប់​។​

​កាលពី​ឆ្នាំមុន​ ​បេក្ខជន​រាប់​រយ​នាក់​ ​បាន​ដាក់ពាក្យ​ប្តឹង​ដោយ​មិន​ពេញចិត្ត​ទៅ​នឹង​លទ្ធផល​ប្រឡង​គណិតវិទ្យា​។​ ​ចំនួន​នៃ​បណ្តឹង​បាន​ជំរុញ​ឲ្យ​ក្រសួង​បង្កើត​នូវ​គណៈកម្មការ​ ​ពិនិត្យ​លទ្ធផល​ប្រឡង​ឡើងវិញ​៕​

ផលក្រោយលទ្ធផល

ឆ្លើយតបទៅនឹងសំណើ និងការតវ៉ាទាំងនេះ ក្រសួង បានសម្រេចបង្កើតគណៈកម្មាធិការមួយ ដើម្បីពិនិត្យនិងដោះស្រាយបណ្តឹងរបស់បេក្ខជន។KT/ តាំង វីដា

Posted by ខ្មែរថាមស៍ – Khmer Times on Friday, 13 September 2019

Share and Like this post

Related Posts

Previous Article

​នាយក​រដ្ឋមន្ត្រី​ ​ក្រើនរំលឹក​ដល់​អាជ្ញាធរ​ត្រូវ​បង្កើន​កិច្ចការពារ​សុវត្ថិភាព​ ​សន្តិសុខ​ ​ក្នុង​ឱកាស​ពិធីបុណ្យ​កាន់បិណ្ឌ​ ​និង​ភ្ជុំបិណ្ឌ​នេះ​

Next Article

មន្ត្រី​ជាន់ខ្ពស់​គណបក្សប្រជាជន​កម្ពុជា​ ​និង​ជា​អតីត​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​ ​លោក​ ​ប៊ូ​ ​ថង​ ​ទទួលមរណភាព​