​មន្ត្រី​នគរបាល​ម្នាក់​ ​និង​បក្ខពួក​ ​៩នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ហិង្សា​និង​ប្រើប្រាស់​គ្រឿងញៀន​

ប៉ិច សុធារី / Khmer Times No Comments Share:
ក្រុម​ជន​បង្ករ ដែលត្រូវ​បាន​ឃាត់ខ្លួន​។​ ​រូបថត​ ​Fresh​ ​News​

កំពត​៖​ ​មន្ត្រី​នគរបាល​ម្នាក់​ ​និង​បក្ខពួក​ ​៩នាក់​ទៀត​ ​ត្រូវ​បាន​កម្លាំង​នគរបាល​ខេត្តកំពត​ ​ចាប់ខ្លួន​ ​និង​គ្រោង​បញ្ជូន​សំណុំរឿង​ទៅ​តុលាការ​នៅ​ថ្ងៃអង្គារ​នេះ​ ​ក្រោយពី​ជនសង្ស័យ​ទាំងនោះ​បាន​ប្រើប្រាស់​អំពើ​ហិង្សា​ទៅលើ​បុគ្គលិក​ផ្នែក​ចាក់សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តាល់​ ​និង​មាន​ប្រើប្រាស់​គ្រឿងញៀន​។​

​ស្នងការ​នគរបាល​ខេត្តកំពត​ ​លោក​ឧត្តមសេនីយ៍​ទោ​ ​ម៉ៅ​ ​ច័ន្ធ​មធុរិ​ទ្ធ​ ​បាន​មានប្រសាសន៍​កាលពី​ថ្ងៃ​ចន្ទ​ថា​ ​ការ​ចាប់ខ្លួន​ជនសង្ស័យ​ទាំង ១០នាក់​នេះ​ ​បាន​ធ្វើឡើង​កាល​ល្ងាច​ថ្ងៃអាទិត្យ​ ​នៅ​ក្បែរ​ផ្សារ​សាមគ្គី​ ​សង្កាត់​ក្រាំង​អំបិល​ ​ក្រុង​កំពត​ ​ក្រោយពី​ពួកគេ​បាន​ប្រើប្រាស់​ខ្នោះដៃ​ ​វាយ​ទៅលើ​បុគ្គលិក​ផ្នែក​ចាក់សាំង​របស់​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​តូ​តាល់​ ​ឲ្យ​រង​របួស​បែកក្បាល​ដេរ២ថ្នេរ​។​ ​

​លោក​បាន​បន្ត​ថា​ ​មុន​ពេល​កើតហេតុ​ ​មន្ត្រី​នគរបាល​ពាក់​ស័ក្ក ២​ ​ម្នាក់​ ​និង​បក្ខពួក​គាត់៩នាក់​ទៀត​ ​បាន​ជិះរថយន្ត​ចំនួន​ ​២គ្រឿង​ ​ទៅ​ចាក់សាំង​នៅ​ស្ថានីយ៍​ប្រេង​ឥន្ទ​នៈ​នោះ​ ​ដោយ​ពួកគេ​បាន​ប្រាប់​ទៅ​ជនរងគ្រោះ​ឲ្យ​ចាក់សាំង​ឲ្យ​ចំនួន​ ​៥០ដុល្លារ​ ​ប៉ុន្តែ​នៅពេល​ជនរងគ្រោះ​ចាក់សាំង​បានតែ​ ​៤៤ដុល្លារ​ ​សាំង​ក៏​ពេញ​រថយន្ត​។​ ​នៅពេល​ឃើញ​ដូចនេះ​ ​មន្ត្រី​រូប​នោះ​ក៏​បា​នប្រាប់់​ទៅ​ជនរងគ្រោះ​ឲ្យ​យក​ប៊ីដុង​មក​ដាក់​សាំង​ដែល​នៅសល់​បន្ថែម​ ​ដើម្បីឲ្យ​គ្រប់​ចំនួន​ ​៥០ដុល្លារ​ ​ប៉ុន្តែ​ដោយសារ​ខាង​ស្ថានីយ៍​ប្រេង​ ​មិន​មាន​ប៊ីដុង​ ​ក៏​ស្រាប់តែ​មន្ត្រី​រូប​នោះ​រួម​និង​បក្ខពួក​ ​បាន​ប្រើ​ហិង្សា​ទៅលើ​ជនរងគ្រោះ​តែម្តង​។​

​លោក​ ​ម៉ៅ​ ​ច័ន្ធ​មធុរិ​ទ្ធ​ ​បាន​និយាយ​ថា​៖​ ​«​ក្រោយ​កើតហេតុ​ ​យើង​បាន​ចាប់​ឃាត់ខ្លួន​ជន​បង្ក​ទាំងនោះ​ ​បច្ចុប្បន្ន​កម្លាំង​សមត្ថកិច្ច​ជំនាញ​កំពុងធ្វើការ​សាកសួរ​ ​និង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ ​ពាក់ព័ន្ធ​នឹង​បទ​ប្រើប្រាស់​ហិង្សា​ដោយចេតនា​ ​និង​ប្រើប្រាស់​គ្រឿងញៀន​ ​ព្រោះ​ពេល​យើង​ឆែកឆេរ​ឡាន​ជន​បង្ក​ឃើញ​មាន​ថ្នាំញៀន៨កញ្ចប់​តូច​ៗ​ក្នុង​នោះ​ទៀត​»​។​

​បើ​តាម​របាយការណ៍​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​ក្រុម​ជនសង្ស័យ​ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ចំនួន​ ​១០នាក់​នោះ​ ​មាន​ប្រុស​ ​៦នាក់​ ​និង​ស្រី​ ​៤នាក់​ ​ក្នុង​នោះ​មាន​ ​ឈ្មោះ​ ​សួន​ ​តុសិត​ពិទូរ្យ​ ​អាយុ ៣០ឆ្នាំ​ ​មុខរបរ​ ​នគរបាល​នាយរង​ផ្នែក​រដ្ឋបាល​នៃ​នាយកដ្ឋាន​កណ្តាល​សណ្តាប់​ធ្នាប់​នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​,​ ​សេង​ ​សុ​ភក្ត្រា​ ​អាយុ ២០ឆ្នាំ​ ​មុខរបរ​ ​និ​សិត្ស​,​ ​កាន់​ ​សេង​ហ៊ុយ​ ​អាយុ ២០ឆ្នាំ​,​ ​គឹម​ ​ចិន​ ​អាយុ ២២ឆ្នាំ​ ​មុខរបរ​ជាងឡាន​,​ ​ថៃ​ ​បញ្ញា​ ​អាយុ ២២ឆ្នាំ​ ​មុខរបរ​ជាងឡាន​,​ ​សុទ្ធ​ ​ចំរើន​ ​អាយុ ២៨ឆ្នាំ​,​ ​ឃឹម​ ​ស្រី​តូច​ ​អាយុ ២៦ឆ្នាំ​,​ ​ហេង​ ​ស្រី​លាភ​ ​អាយុ ២៩ឆ្នាំ​,​ ​រ័ត្ន​ ​ដា​លីន​ ​អាយុ ២៥ឆ្នាំ​ ​និង​ ​ហេង​ ​សុ​ភើ​ ​អាយុ ២៥ឆ្នាំ​។​ ​

​ចំណែក​ ​ជនរងគ្រោះ​ឈ្មោះ​ ​ម៉ុន​ ​រ៉ា​ម៉ន​ ​អាយុ១៨ឆ្នាំ​ ​រង​របួស​ពកថ្ងាស​ខាងឆ្វេង​ ​និង​បែកក្បាល​ផ្នែក​ខាងក្រោយ​មួយ​កន្លែង​ផង​ដែរ​។​

​លោក​ ​ម៉ៅ​ ​ច័ន្ធ​មធុរិ​ទ្ធ​ ​បាន​បញ្ជាក់​ថា​ ​សមត្ថកិច្ច​ជំនាញ​ ​គ្រោង​នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ទាំងនោះ​ទៅ​សាលាដំបូង​ខេត្ត​ ​នៅ​ថ្ងៃអង្គារ​នេះ​ ​ក្រោយពី​បញ្ចប់​ការសាកសួរ​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​រួច​៕​

Share and Like this post

Related Posts

Previous Article

ប្រព័​ទ្ធ​សម្ពាធ​ទាប​ថ្មី​ ​នឹង​ធ្វើ​ឱ្យ​ខេត្ត​តាម​ទន្លេមេគង្គ​ជន់​លិច​បន្ថែម​ទៀត

Next Article

អ្នកប្រឡងជាប់កើនឡើង​ ខណៈលទ្ធផលនៅ ភ្នំពេញនិងខេត្តកណ្ដាល​ ​នឹង​ប្រកាស​ល្ងាច​នេះ