កាន់តែ​ងាយស្រួល​ ​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​តាមរយៈ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​

No Comments Share:

ស្រប​ទៅ​នឹង​ភាព​រីកចម្រើន​នៃ​បច្ចេកវិទ្យា​ផ្នែក​ហិរញ្ញវត្ថុ​ ​(​FinTech​)​ ​របស់​ពិភពលោក​ ​ប្រា​សាក់​ដែល​ជា​គ្រឹះស្ថាន​មួយ​ក្នុងចំណោម​ធ​នា​គារ​ធំៗ​ទាំង​ ​5​ ​នៅ​កម្ពុជា​ ​បាន​ផ្ដល់​ជូន​ ​«​សេវា​ធនាគារ​ចល័ត​»​ ​ដែល​អនុញ្ញាត​ ​ឱ្យ​អតិថិជន​អាច​ចាត់ចែង​សាច់ប្រាក់​បាន​ដោយខ្លួនឯង​យ៉ាង​ងាយស្រួល​គ្រប់ពេល​ ​គ្រប់​ទីកន្លែង​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​គ្រប់គ្រង​ទីផ្សារ​របស់​ប្រា​សាក់​ ​បានឱ្យ​ដឹង​ថា​ ​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​រចនា​ឡើង​ដោយ​បច្ចេកវិទ្យា​កម្រិតខ្ពស់​បំផុត​ ​ដែល​ធានា​បាន​សុវត្ថិភាព​សម្រាប់​អតិថិជន​ ​អាច​ធ្វើ​ប្រតិបត្តិ​ការចាត់ចែង​សាច់ប្រាក់​តាមរយៈ​ការប្រើ​ទូរស័ព្ទ​ដៃ​ ​Tablet​ ​ឬ​កុំព្យូទ័រ​។​ ​ជាមួយ​សេវា​នេះ​ ​អតិថិជន​អាច​ ​ពិនិត្យមើល​សមតុល្យ​និង​របាយការណ៍​គណនី​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ពិនិត្យ​អត្រា​ប្តូរ​ប្រាក់​ ​និង​បង់ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ទិញ​កាត​ទូរស័ព្ទ​ ​គ្រប់គ្រង​ប័ណ្ណ​អេ​ធី​អឹ​ម​ដោយ​ងាយស្រួល​ ​និង​មិន​គិត​កម្រៃ​សេវា​ ​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​។​

​លោក​ ​សាយ​ ​សូ​នី​ ​បាន​បន្ត​ទៀត​ថា​ ​ការប្រើ​ប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​ ​ជា​ជំនួយ​ដល់​អតិថិជន​របស់​យើង​ដែល​មមាញឹក​អាច​ធ្វើ​ប្រតិបត្តិ​ការបាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ ​ហើយ​នេះ​ក៏បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ទាន់សម័យ​របស់​អតិថិជន​ ​ក្នុង​យុគសម័យ​បច្ចេកវិទ្យា​ដ៏​ទំនើប​នេះ​។​ ​នេះ​គឺជា​ការ​ប្ដេជ្ញា​ចិត្ត​របស់​ប្រា​សាក់​ក្នុង​ការ​នាំ​យក​បទពិសោធន៍​ដ៏​អស្ចារ្យ​ ​និង​មាន​ភាព​ងាយស្រួល​ជូន​ដល់​អតិថិជន​ ​ដើម្បី​រួមចំណែក​ក្នុង​ការ​ជំ​រុ​ញប​រិយា​ប័ន្​ន​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​គួរ​បញ្ជាក់​ថា​ ​សាធារណជន​ទាំងអស់​អាច​បើក​គណនី​ជាមួយ​ប្រា​សាក់​ ​និង​ដើម្បី​អាច​ប្រើប្រាស់​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​បាន​ ​សូម​អតិថិជន​អញ្ជើញ​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​បំផុត​ ​និង​ទាញ​យក​កម្មវិធី​សេវា​ធនាគារ​ចល័ត​ប្រា​សាក់​នេះ​ពី​ ​App​ ​Store​ ​ឬ​ ​Google​ ​Play​ ​នោះ​អតិថិជន​នឹងអាច​ធ្វើ​ប្រតិបត្តិ​ការ​សាច់ប្រាក់​បាន​ដោយ​ងាយស្រួល​។​

​អំពី​ប្រា​សាក់​

​ក្នុងរយៈពេល​ ​6​ ​ខែ​ដើមឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ​2,800​ ​លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ច្រើនជាង​ ​2,370​ ​លាន​ដុល្លារ​អាមេរិក​ ​អតិថិជន​ប្រាក់កម្ចី​ ​410​ ​ពាន់​នាក់​ ​បណ្តាញ​ការិយាល័យ​ ​177​ ​ទីតាំង​ ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ ​129​ ​និង​បុគ្គលិក​ជិត​ ​8,200នាក់​ ​ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​ ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖​ ​www.prasac.com.kh​។​

​សម្រាប់​តម្រូវការ​ ​ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់​ ​សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទូរស័ព្ទ​មក​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​។​

Share and Like this post

Related Posts

Previous Article

Easier Anytime Anywhere with PRASAC Mobile and Internet Banking

Next Article

Saving at PRASAC is the Best Choice