អ្នកប្រឡងជាប់កើនឡើង​ ខណៈលទ្ធផលនៅ ភ្នំពេញនិងខេត្តកណ្ដាល​ ​នឹង​ប្រកាស​ល្ងាច​នេះ

មុំ​ គន្ធា / Khmer Times No Comments Share:
អ្នកឃ្លាំមើល​ការ​ប្រលង​ត្រួត​ពិ​និ​ត្រ​សិស្ស​ មុននឹង​អនុញ្ញាត​ឱ្យ​ពួកគេ​ចូល​ប្រឡង​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ក្នុង​រាជធានី​ភ្នំពេញ​។​ ​ KT​ ​/​ ​ស៊ីវ​ ចាន់​ណា​

​ក្រសួង​អប់រំ​នៅ​ថ្ងៃនេះ​បាន​ប្រកាស​ថា​ ​សិស្ស​ចំនួន​ ​៧៩.០៥២​ ​នាក់​ឬ​ ​៦៨,៦២​ ​ភាគរយ​ ​បាន​ប្រឡងជាប់​មធ្យមសិក្សា​ទុតិយភូមិ​នៅ​ឆ្នាំនេះ​ ​គឺ​កើនឡើង​មួយភាគរយ​បើ​ធៀប​នឹង​ឆ្នាំមុន​។​

​របាយការណ៍​បាន​និយាយ​ថា​ ​“​សិស្ស​ ​៤៤៣​ ​នាក់​ ​ទទួល​បាន​និទ្ទេស​ ​A​,​ ​២.៤៣០​ ​នាក់​ទទួល​បាន​និទ្ទេស​ ​B​,​ ​៥.៨៤៧​ ​នាក់​ទទួល​បាន​និទ្ទេស​ ​C​,​ ​១៤.១០០​ ​នាក់​ទទួល​បាន​និទ្ទេស​ ​D​ ​និង​ ​៥៦.២៣២​ ​នាក់​ផ្សេងទៀត​ទទួល​បាន​និទ្ទេស​ ​E​”​។​

​របាយការណ៍​បាន​បន្ត​ថា​ ​ចំនួន​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​ ​A​ ​បាន​កើនឡើង​ដល់​ ​៤៤៣​ ​នាក់​នៅ​ឆ្នាំនេះ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​មាន​ចំនួន​ ​៤០៨​ ​នាក់​។​

​សេចក្តី​ថ្លែងការណ៍​បាន​កត់សម្គាល់​ថា​ ​ភាគច្រើន​សិស្ស​និទ្ទេស​ ​A​ ​មក​ពី​រាជធានី​ភ្នំពេញ​ ​ដោយមាន​ចំនួន​ ​១៤១​ ​នាក់​បន្ទាប់មក​ខេត្តសៀមរាប​ ​ចំនួន​ ​៣៨​ ​ខេត្តបាត់ដំបង​ ​ចំនួន​ ​៣២​ ​នាក់​ខេត្តតាកែវ​ ​ចំនួន​ ​២៩​ ​នាក់​និង​ខេត្ត​កំពង់ចាម​មាន​ចំនួន​ ​២៧​ ​នាក់​ ​ខណៈ​ខេត្តកោះកុង​ ​មណ្ឌលគីរី​និង​ខេត្ត​ឧត្តរមានជ័យ​ ​ចំនួន​មួយ​នាក់​ ​តាមខេត្ត​នី​មួយ​ៗ​។​

​អ្នកនាំពាក្យ​ក្រសួង​អប់រំ​ ​លោក​ ​រស់​ ​សុ​វ៉េ​ត​ ​បាន​ថ្លែង​នៅ​ថ្ងៃនេះ​ថា​ ​លទ្ធផល​នៃ​ការ​ប្រលង​ថ្នាក់​ជាតិ​បាក់ឌុប​ ​ត្រូវ​បាន​ប្រកាស​មួយថ្ងៃ​មុន​កាលបរិច្ឆេទ​សម្រាប់​រាជធានី​ភ្នំពេញ​ ​និង​ខេត្តកណ្តាល​ ​ហើយ​លទ្ធផល​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​គ្រោង​នឹង​ចេញ​នៅ​ថ្ងៃស្អែក​។​

​លោក​ ​រស់​ ​សុ​វ៉េ​ត​ ​បាន​មានប្រសាសន៍​ថា​ ​“​លទ្ធផល​នៃ​ការ​ប្រឡង​នៅ​តាម​បណ្តា​ខេត្ត​ផ្សេងទៀត​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃទី​ ​១០​ ​ខែកញ្ញា​”​ ​។​ ​ពួកគេ​ក៏​នឹង​ត្រូវ​ផ្សព្វផ្សាយ​នៅ​លើ​ទំព័រ​ក្រសួង​អប់រំ​ផង​ដែរ​”​។​

Share and Like this post

Related Posts

Previous Article

​មន្ត្រី​នគរបាល​ម្នាក់​ ​និង​បក្ខពួក​ ​៩នាក់​ទៀត​ ​ត្រូវ​បាន​ចាប់ខ្លួន​ករណី​ហិង្សា​និង​ប្រើប្រាស់​គ្រឿងញៀន​

Next Article

ចិន​ ​៦​ ​នាក់​ត្រូវ​បាន​សង្ស័យ​ថា​ជា​ជន​ចាប់ជំរិត​ ​នៅ​ក្រុង​ព្រះសីហនុ​