ចិន​ ​៦​ ​នាក់​ត្រូវ​បាន​សង្ស័យ​ថា​ជា​ជន​ចាប់ជំរិត​ ​នៅ​ក្រុង​ព្រះសីហនុ​

លី ល៉ីវសៀរ / Khmer Times No Comments Share:
កាំភ្លើងខ្លីមួយដើម និង​សម្ភារៈមួយចំនួន ទៀតដែលនគរបាលរឹបអូសបាន​ពី​ជនសង្ស័យ។ រូបថត​ សហការី

​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​កាលពី​ម្សិលមិញ​ ​បាន​ចាប់ខ្លួន​ជនជាតិ​ចិន​ចំនួន​ ​៦​ ​នាក់​ដែល​ត្រូវ​សង្ស័យ​ថា​ ​បាន​បង្ខាំង​ជនជាតិ​ចិន​ដូចគ្នា​នៅក្នុង​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ព្រះសីហនុ​។​

​លោក​ឧត្តមសេនីយ៍​ទោ​ ​ជួន​ ​ណា​រិន​ ​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​កាលពី​ថ្ងៃអាទិត្យ​នគរបាល​បាន​វាយឆ្មក់​ចូល​កាស៊ីណូ​មួយ​កន្លែង​ ​ដែល​មាន​ទីតាំងនៅ​សង្កាត់​បី​ ​បន្ទាប់ពី​មានការ​រាយការណ៍​ពី​អ្នកភូមិ​ ​ដែល​បានឃើញ​ជនជាតិ​ចិន​ពីរ​ក្រុម​ កំពុង​ឈ្លោះប្រកែក​គ្នា​។​

​ឧត្តមសេនីយ៍ឯក​ ​ណា​រិន​ ​បាន​និយាយ​ថា​ ​“​នៅពេល​មកដល់​យើង​បាន​រក​ឃើញ​មនុស្ស​ ​៧​ ​ទៅ​ ​៨​ ​នាក់​ដែល​ត្រូវ​បាន​គេ​បង្ខាំង​ទុក​នៅក្នុង​បន្ទប់​ក្នុង​កាស៊ីណូ​នេះ​ ​ក្នុង​នោះ​មាន​ទាំង​ជនជាតិ​ចិន​ ​៤​ ​នាក់​បាន​ជាប់ខ្នោះ​ដៃ​”​។​

Chinese National
ជនជាតិ ចិន​ ដែលសង្ស័យជាជនចាប់ជំរិតនៅក្នុង កាស៊ីណូមួយក្នុងក្រុង​ព្រះសីហនុ។​ រូបថត សហការី

​លោក​បាន​និយាយ​ថា​ ​នគរបាល​បាន​ចាប់ខ្លួន​ជនសង្ស័យ​ចំនួន​ ​៦​ ​នាក់​ ​ពាក់ព័ន្ធ​នឹង​ករណីនេះ​ ​ហើយ​បាន​រឹបអូស​កាំភ្លើងខ្លី​មួយ​ដើម​ ​គ្រាប់​កាំភ្លើង​ជាច្រើន​ ​និង​កាំបិត​តូច​ ​២​ ​ដើម​ពីទី​តាំង​កើតហេតុ​។​

​ឧត្តម​សេនីយ​ត្រី​ ​ណា​រិន​ ​បាន​មានប្រសាសន៍​ថា​“​ ​[​ជនសង្ស័យ​ទាំង​ ​៦​ ​នាក់​]​ ​និង​ជនរងគ្រោះ​ត្រូវ​បាន​ឃុំខ្លួន​នៅ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​ ​ដើម្បី​សាកសួរ​”​ ​។​

​លោក​បាន​បន្ថែម​ទៀត​ថា​ ​នគរបាល​កំពុងតែ​ធ្វើការ​ស៊ើបអង្កេត​លើ​ករណីនេះ​ ​ហើយ​មិនបាន​រក​ឃើញ​មូលហេតុ​ ​នៅ​ពីក្រោយ​ការ​ឃុំឃាំង​ជនរងគ្រោះ​ឡើយ​។​

​ឧត្តមសេនីយ៍ឯក​ ​ណា​រិន​ ​បាន​បដិសេធ​មិន​បង្ហាញ​អត្តសញ្ញាណ​របស់​ជនសង្ស័យ​ ​និង​ជនរងគ្រោះ​ទេ​ ​ដោយ​សំអាង​ថា​ការស៊ើបអង្កេត​កំពុង​បន្ត​។​

Share and Like this post

Related Posts

Previous Article

អ្នកប្រឡងជាប់កើនឡើង​ ខណៈលទ្ធផលនៅ ភ្នំពេញនិងខេត្តកណ្ដាល​ ​នឹង​ប្រកាស​ល្ងាច​នេះ

Next Article

ក្រសួង​ការពារជាតិ​ ​កំណត់​អត្តសញ្ញាណ​មន្រ្តី​កងទ័ព​ ​៦១រូប​ ​មាន​ងារ​ជា​ឧកញ៉ា​