ក្រសួង​ការពារជាតិ​ ​កំណត់​អត្តសញ្ញាណ​មន្រ្តី​កងទ័ព​ ​៦១រូប​ ​មាន​ងារ​ជា​ឧកញ៉ា​

ឃួន ណារីម / Khmer Times No Comments Share:
កិច្ចប្រជុំមួយ​នឹងត្រូវធ្វើឡើងដើម្បី​ពិនិត្យមើលមុខតំណែងនៅក្នុងកងយោធពលខេមរភូមិន្ទ។ KT / ខេម សុវណ្ណារ៉ា

​ក្រសួងការពារជាតិ​ ​នា​ពេល​ថ្មី​ៗ​នេះ​ ​បាន​កំណត់​អត្តសញ្ញាណ​មន្រ្តី​ក្នុង​ជួរ​កងទ័ព​ ​ដែល​មាន​ងារ​ឧកញ៉ា​ចំនួន​ ​៦១​ ​បន្ទាប់​ប្រមុខ​រដ្ឋាភិបាល​ ​បាន​បញ្ជា​ឲ្យ​អ្នក​ដែល​បម្រើ​កំពុង​បម្រើការ​ងារ​រដ្ឋ​ ​និង​នគរបាល​ជាតិ​ ​ជ្រើសរើស​រវាង​មុខតំណែង​រដ្ឋ​ ​ឬ​មុខតំណែង​ឯកជន​របស់​ពួកគេ​។​

​ឧកញ៉ា​ ​គឺជា​ងារ​ ​ដែល​ត្រូវ​បាន​ផ្តល់​ដល់​បុគ្គល​ ​ដែល​បាន​ចូលរួម​វិភាគទាន​យ៉ាងតិច​ ​៥០​ ​ម៉ឺន​ដុល្លារ​ដល់​រដ្ឋាភិបាល​។​ ​បច្ចុប្បន្នេះ​ ​ឧកញ៉ា​មួយចំនួន​មាន​តួនាទី​សំ​ខាន់​ៗ​ក្នុង​ជួរ​កង​កំលាំង​ប្រដាប់​អាវុធ​ ​និង​មន្រ្តី​ប៉ូលី​ស​។​

​កាលពី​ខែមុន​អ្នកនាំពាក្យ​គណបក្សប្រជាជន​កម្ពុជា​ ​បាន​អះអាង​ថា​ ​ការ​ធ្វើបែប​នេះ​ ​គឺ​ដើម្បី​លុបបំបាត់​នូវ​បញ្ហា​ទំនាស់​ផលប្រយោជន៍​។​

​លោក​ឧត្តម​សេ​នីយ៍​ឈុំ​ ​សុ​ជាតិ​ ​អ្នកនាំពាក្យ​ក្រសួងការពារជាតិ​ ​កាលពី​ថ្ងៃ​អង្គារ៍​ ​បាន​ឲ្យដឹង​ថា​ ​ក្រសួង​បាន​កំណត់​អត្តសញ្ញាណ​ឧកញ៉ា​ចំនួន​ ​៦១​ ​រូប​បម្រើការ​ងារ​នៅ​ទីបញ្ជាការ​ដ្ឋាន​ជាន់ខ្ពស់​របស់​កងយោធពល​ខេមរភូមិន្ទ​។​

​ក្នុង​នោះ​ ​ដប់ប្រាំ​មួយ​រូប​ ​បាន​យល់ព្រម​បោះបង់​តំណែង​ជា​មន្រ្តី​យោធា​ខណៈ​ ​៤៥​ ​រូប​ផ្សេងទៀត​ ​បាន​លះបង់​ងារ​ជា​ឧកញ៉ា​។​ ​សម្រាប់​អគ្គស្នងការ​នគរបាល​ជាតិ​វិញ​ ​ក៏បាន​កំណត់​អត្តសញ្ញាណ​មន្ត្រី​ចំនួន​ ​៣៣​ ​រូប​ដែល​មាន​ងារ​ជា​ឧកញ៉ា​ផង​ដែរ​។​

​នាយ​ឧត្តមសេនីយ៍​ខៀវ​ ​សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​ ​បាន​ឥ្យ​ដឹង​ថា​ ​នគរបាល​ជាតិ​កំពុង​រៀបចំ​បញ្ជី​ដែល​ត្រូវ​ពិនិត្យ​នោះ​ ​ឡើងវិញ​ផង​ដែរ​។​ ​រដ្ឋមន្រ្តី​ក្រសួងការពារជាតិ​ឯកឧត្តម​ ​នាយ​ឧត្តមសេនីយ៍​ ​ទៀ​ ​បាញ់​ ​ថ្មី​ៗ​នេះ​ ​បាន​បញ្ជា​ឱ្យ​មន្ត្រី​យោធា​ទាំងអស់​ត្រូវ​ដក​មន្រ្តី​កងយោធពល​ខេមរភូមិន្ទ​ ​ដែល​បន្ត​រក្សា​ងារ​ជា​ឧកញ៉ា​របស់​ពួកគេ​៕

Share and Like this post

Related Posts

Previous Article

ចិន​ ​៦​ ​នាក់​ត្រូវ​បាន​សង្ស័យ​ថា​ជា​ជន​ចាប់ជំរិត​ ​នៅ​ក្រុង​ព្រះសីហនុ​

Next Article

សាលាក្រុង​ភ្នំពេញ​ ​កំពុង​ស្វែងរក​កន្លែង​ចាក់សំរាម​ថ្មី​