សាលាក្រុង​ភ្នំពេញ​ ​កំពុង​ស្វែងរក​កន្លែង​ចាក់សំរាម​ថ្មី​

ឃួន ណារីម / Khmer Times No Comments Share:
Dump site
កន្លែង​ចាក់សំរាម​បច្ចុប្បន្ន​ក្នុង​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​មានផ្ទៃ​ដី​ប្រហែល​ ​៣​ ​ហិ​ក​តា​។ KT/ ជរ សុគន្ធា

​សាលា​រាជធានី​ភ្នំពេញ​ ​កំពុងធ្វើការ​សិក្សា​អំពី​លទ្ធភាព​នៃ​កន្លែង​ចាក់សម្រាម​ថ្មី​មួយទៀត​ ​ដើម្បី​កាត់បន្ថយ​បន្ទុក​នៅកន្លែង​ចាក់សម្រាម​បច្ចុប្បន្ន​ក្នុង​ខណ្ឌដង្កោ​ ​ដែល​នឹង​ត្រូវ​ពេញ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ទៀត​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​លោក​ ​ម៉េ​ត​ ​មាស​ភក្ដី​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​ក្រុមការងារ​បច្ចេកទេស​កំពុង​ស្វែងរក​កន្លែង​សមស្រប​សម្រាប់​កន្លែង​ចាក់សម្រាម​ថ្មី​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ឥឡូវនេះ​យើង​កំពុង​រក​ទីតាំង​ផ្សេង​ដើម្បី​ទុកដាក់​សំរាម​”​។​ ​កន្លែង​ចាក់សម្រាម​បច្ចុប្បន្ន​កំពុងតែ​ជិត​ពេញ​ ​ហើយ​មិន​អាច​ផ្ទុក​សម្រាម​ច្រើន​បន្ថែម​ទៀត​បានទេ​ក្នុង​ពេល​អនាគត​។​

​លោក​ ​ចាន់​ ​ណា​រិទ្ធ​ ​បាន​កត់សម្គាល់​ថា​ទីតាំង​ចាក់សំរាម​ថ្មី​ត្រូវ​ស្ថិតនៅ​ឆ្ងាយ​ពី​លំនៅ​ដ្ឋាន​របស់​ប្រជាពលរដ្ឋ​ ​ហើយ​មិន​គួរ​នៅ​ជិត​ប្រភព​ទឹក​ឡើយ​។​

​លោក​បាន​មានប្រសាសន៍​ថា​“​ ​ទោះជាយ៉ាងណា​ទីតាំង​មិន​គួរ​នៅ​ឆ្ងាយ​ពីទី​ក្រុង​ ​ឬ​នេះ​នឹង​ប៉ះពាល់​ដល់​ប្រតិបត្តិ​ការ​ប្រមូល​សម្រាម​ប្រចាំថ្ងៃ​របស់​យើង​”​ ​។​

​លោក​ ​យ៉ុង​ ​គឹម​អេង​ ​ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ កាលពី​ម្សិលមិញ​បាន​មានប្រសាសន៍​ថា​ ​លោក​គាំទ្រ​ផែនការ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់សម្រាម​ ​ប៉ុន្តែ​លោក​បាន​និយាយ​ថា​ ​អាជ្ញាធរ​គួរតែ​ផ្តោត​ការ​យកចិត្ត​ទុកដាក់​បន្ថែម​ទៀត​លើ​ការកែច្នៃ​សំរាម​។​

​លោក​បាន​មានប្រសាសន៍​ថា​“​ ​វា​ជា​រឿង​ល្អ​ ​ប៉ុន្តែ​សាលា​រាជធានី​គួរតែ​ផ្តោត​លើ​ការកែច្នៃ​សម្រាម​ ​រួម​ទាំង​បំ​លែង​វា​ទៅជា​ថាមពលអគ្គីសនី​ ​ដែល​កំពុង​ធ្វើ​នៅក្នុង​ប្រទេស​មួយចំនួន​”​ ​។​

​កន្លែង​ចាក់សំរាម​បច្ចុប្បន្ន​ក្នុង​សង្កាត់​ជើងឯក​ ​ខណ្ឌដង្កោ​ ​មានផ្ទៃ​ដី​ប្រហែល​ ​៣​ ​ហិ​ក​តា​។​ ​សម្រាម​ប្រមាណ​ ​៣.០០០​ ​តោន​ត្រូវ​បាន​ដឹកជញ្ជូន​ទៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​។​

លោក​ ​មាស​ភក្ដី​ ​មានប្រសាសន៍​ថា​ ​ក្រុមការងារ​ក៏​កំពុង​សិក្សា​ពី​លទ្ធភាព​នៃ​ការ​ទទួល​បាន​ទីតាំង​លើស​ពី​មួយ​កន្លែង​សម្រាប់​ទុកដាក់​សម្រាម​ ​ព្រោះ​បច្ចុប្បន្ន​សម្រាម​ដែល​ប្រមូល​ពី​ទូទាំង​រាជធានី​ភ្នំពេញ​ ​ត្រូវ​បាន​បញ្ជូន​ទៅ​កន្លែង​ចាក់សម្រាម​តែមួយ​ប៉ុណ្ណោះ​ក្នុង​ខណ្ឌដង្កោ​។​

​លោក​បាន​កត់សំគាល់​ថា​“​ ​ឧទាហរណ៍​ប្រសិនបើ​យើង​អាច​មាន​ទីតាំង​ ​៣​ ​ឬ​ ​៤​ ​ផ្សេងទៀត​ ​យើង​អាច​បំបែក​ការ​ប្រមូល​សំរាម​ប្រចាំថ្ងៃ​របស់​យើង​ ​ហើយ​បញ្ជូន​ទៅ​កន្លែង​ដែល​នៅ​ជិត​បំផុត​”​ ​។​

​លោក​ ​កែវ​ ​ចាន់​ណា​រិទ្ធ​ ​ប្រធាន​គណៈ​គ្រប់គ្រង​ទីលាន​ចាក់សំរាម​ដង្កោ​ ​នៃ​ក្រុមហ៊ុន​ស៊ីន​ទ្រី​ ​ដែល​ក្រុមហ៊ុន​ទទួលបន្ទុក​គ្រប់គ្រង​សម្រាម​ក្នុង​រាជធានី​ភ្នំពេញ​ ​បាន​មានប្រសាសន៍​ថា​ ​លោក​គាំទ្រ​ផែនការ​ក្នុង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ចាក់សម្រាម​នេះ​។​

​លោក​បាន​មានប្រសាសន៍​ថា​ “​ខ្ញុំ​ប៉ាន់ប្រមាណ​ថា​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ទៀត​ទីតាំង​ខណ្ឌដង្កោ​នឹង​ត្រូវ​ពេញទាំង​ស្រុង​ ​ពីព្រោះ​ចាប់តាំងពី​ឆ្នាំ​ ​២០០៩​ ​យើង​បាន​រក្សា​សម្រាម​ប្រមាណ​ ​៨​ ​លាន​តោន​នៅ​ទីនោះ​”​។​ ​យើង​ប្រមូល​សម្រាម​ប្រមាណ​ ​៣.០០០​ ​តោន​ដឹក​ទៅ​ទីនោះ​ជា​រៀងរាល់ថ្ងៃ​”​៕​

Share and Like this post

Related Posts

Previous Article

ក្រសួង​ការពារជាតិ​ ​កំណត់​អត្តសញ្ញាណ​មន្រ្តី​កងទ័ព​ ​៦១រូប​ ​មាន​ងារ​ជា​ឧកញ៉ា​

Next Article

បុគ្គលិក​អង្គការ​សុវណ្ណ​កុមារ​ផ្ទុះ​ការ​តវ៉ា​ក្រោយពី​បញ្ឈប់​ពួកគេ​ដោយ​គ្មាន​មូលហេតុ​