GMAC​ ​ជំរុញ​ឱ្យ​រដ្ឋាភិបាល​កែប្រែ​ការសម្រេច​ដំឡើង​ប្រាក់​ ​៥ដុល្លារ​ ​ដល់​កម្មករ​មកវិញ​

មៃ គុណមករា និង​ មុំ គន្ធា / Khmer Times No Comments Share:
Garment worker meal
កម្មកររោងចក្រ​ចេញមកទិញអាហារដាក់លក់នៅក្រៅរោងចក្រ ក្នុងពេលសម្រាកថ្ងៃត្រង់។ KT/ ជរ សុគន្ធា

​ខណៈ​ពេល​ការ​ចរ​ចារ​ប្រាក់ឈ្នួល​អប្បបរមា​នៅតែ​បន្ត​ ​GMAC​ ​បាន​ស្នើសុំ​ឱ្យ​រដ្ឋាភិបាល​បដិសេធ​ការដំឡើង​ប្រាក់ឈ្នួល​សម្រាប់​កម្មករ​កាត់ដេរ​ ​ដែល​បាន​ព្រមព្រៀង​គ្នា​តម្លើង​ចំនួន​ ​៥​ ​ដុល្លារ​។​ ​ស្នើសុំ​ដូច្នេះ​ ​ព្រោះ​វា​អាច​កាត់បន្ថយ​ភាព​ប្រកួតប្រជែង​របស់​ឧស្សាហកម្ម​ ​ដោយសារតែ​វា​បាន​បន្ថែម​បន្ទុក​ហិរញ្ញវត្ថុ​លើ​និយោជក​កាន់តែ​ច្រើនឡើង​។​

​ការចរចា​ប្រាក់ឈ្នួល​អប្បបរមា​រវាង​និយោជក​ ​រដ្ឋាភិបាល​ ​និង​សហជីព​ ​បាន​ចាប់ផ្តើម​នៅ​ថ្ងៃទី​ ​២៩​ ​ខែសីហា​ហើយ​ត្រូវ​បាន​រំពឹង​ថា​នឹង​បញ្ចប់​មុន​ថ្ងៃទី​ ​២៥​ ​ខែកញ្ញា​។​

​លោក​ ​ខេន​ ​លូ​ ​អគ្គលេខាធិការ​នៃ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​បើ​ប្រាក់ឈ្នួល​អប្បបរមា​នៅតែ​បន្ត​កើនឡើង​ ​នោះ​បន្ទុក​របស់​និយោជក​ដែល​ត្រូវតែ​ទទួលយក​ការ​ចំណាយ​នេះ​ ​ក៏​បន្ដ​កើនឡើង​ដែរ​។​

​លោក​ ​លូ​ ​បាន​មានប្រសាសន៍​ថា​ ​ទោះបីជា​សេចក្តី​សម្រេច​ចុងក្រោយ​អាស្រ័យ​លើ​រដ្ឋាភិបាល​ក៏ដោយ​ ​ប៉ុន្តែ​គេ​គួរ​ពិចារណា​លើ​បន្ទុក​ដែល​និយោជក​ត្រូវ​ទទួលរ៉ាប់រង​ដែរ​។​

​លោក​បាន​មានប្រសាសន៍​ទៀត​ថា​ ​“​នៅ​ឆ្នាំក្រោយ​បើ​មាន​ ​ការ​តម្លើង​ប្រាក់ឈ្នួល​ ​រោងចក្រ​ក៏​នឹង​ត្រូវ​តម្រូវ​ឱ្យ​បង់​វិភាគទាន​ ​មូលនិធិ​សោធន​និវត្តន៍​ដ៏​ធ្ងន់​ចំនួន​ ​៤​ ​ភាគរយ​ទៀតផង​ដែរ​”​។​ ​យើង​សូម​ស្នើ​រដ្ឋាភិបាល​ដោយ​ក្ដី​គោរព​ ​សូមកុំ​តម្លើង​ ​៥​ ​ដុល្លារ​ទៀត​ដូច​កាលពីមុន​អី​។​ ​នេះ​គឺ​ដើម្បី​កាត់បន្ថយ​សម្ពាធ​ការ​ចំណាយ​ ​និង​ជួយ​ឧស្សាហកម្ម​ឱ្យ​មានដំណើរ​ការបាន​ដោយ​ស្ថិតស្ថេរ​”​។​

​ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​វា​បាន​ក្លាយជា​បទដ្ឋាន​សម្រាប់​លោកនាយក​រដ្ឋមន្រ្តី​ ​ហ៊ុន​ ​សែន​ ​ក្នុង​ការដំឡើង​ ​៥​ ​ដុល្លារ​ ​ដល់​កម្មករ​។​ ​ក្រោយពី​ចំនួន​ដែល​បាន​ព្រមព្រៀង​គ្នា​ចុងក្រោយ​រវាង​និយោជក​ ​សហជីព​ ​និង​ក្រសួងការងារ​ ​ការដំឡើង​ប្រាក់​ ​៥​ ​ដុល្លារ​នេះ​គេ​តែងតែ​គិតថា​ ​វា​ជា​ការទទួលខុសត្រូវ​ដោយ​រដ្ឋាភិបាល​ ​ប៉ុន្តែ​តាមពិត​ជា​បន្ទុក​របស់​និយោជក​។​

​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មក​ ​របា​ន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​ទំនងជា​រដ្ឋាភិបាល​នឹង​ស្តាប់​តាម​សំណើ​របស់​ ​GMAC​ ​ព្រោះ​ពួកគេ​ធ្លាប់​បាន​ធ្វើកន្លង​មក​ ​ដូចជា​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​សហជីព​ ​និង​ការ​កាត់​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ជាដើម​។​

​លោក​ ​ស៊ី​ណា​ ​បាន​មានប្រសាសន៍​ថា​“​ ​ប្រសិនបើ​រដ្ឋាភិបាល​ទទួលយក​ ​ឬ​យល់ព្រម​តាម​ការ​ស្នើសុំ​របស់​ ​GMAC​ ​ខ្ញុំ​គិតថា​ ​អ្វី​ដែល​រដ្ឋាភិបាល​បាន​ធ្វើ​សម្រាប់​កម្មករ​នា​ពេល​កន្លងមក​ ​គឺ​គ្មានន័យ​ទេ​”​។​ ​មូលហេតុ​ដែល​រដ្ឋាភិបាល​តែងតែ​បន្ថែម​ ​៥​ ​ដុល្លារ​លើ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​បាន​ស្នើ​ឡើង​នោះ​គឺថា​ ​រដ្ឋាភិបាល​បាន​គិត​អំពី​កម្រិតជីវភាព​រស់នៅ​របស់​កម្មករ​”​ ​។​

​ ​លោក​មានប្រសាសន៍​ថា​“​ ​ខ្ញុំ​មើលឃើញ​ថា​ ​និយោជក​ទទួល​បានការ​គាំទ្រ​ជាច្រើន​ពី​រដ្ឋាភិបាល​ ​ប៉ុន្តែ​ប្រសិនបើ​យើង​ក្រឡេក​មើលទៅ​ខាង​សហជីព​ ​និង​កម្មករ​វិញ​ ​សំណើ​របស់​យើង​មិនដែល​មាន​ដំណោះស្រាយ​ ​ឬ​យល់ព្រម​ពី​រដ្ឋាភិបាល​ទេ​ ​រួម​ទាំង​សំណូមពរ​ទាក់ទង​នឹង​ការ​ដឹកជញ្ជូន​ប្រកបដោយ​សុវត្ថិភាព​ ​និង​អាហារ​ថ្ងៃត្រង់​ដោយ​ឥតគិតថ្លៃ​សម្រាប់​កម្មករ​”​។​

​លោក​ ​ម៉ាន់​ ​សេង​ហាក់​ ​អនុប្រធាន​សហជីព​សេរី​កម្មករ​ ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​ ​GMAC​ ​មិន​គួរ​ស្នើសុំ​រដ្ឋាភិបាល​ឲ្យ​បដិសេធ​ការដំឡើង​ប្រាក់​ ​៥​ ​ដុល្លារ​នោះ​ទេ​។​

​លោក​បាន​កត់សម្គាល់​ថា​“​ ​រដ្ឋាភិបាល​បាន​កាត់បន្ថយ​ថ្ងៃឈប់​សម្រាក​បុណ្យជាតិ​ចំនួន​ ​៦ថ្ងៃ​ ​រួច​ទៅ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​កម្មករ​ខាតបង់​ ​៤២​ ​ដុល្លារ​ក្នុង​មួយឆ្នាំ​”​ ​។​ ​“​GMAC​ ​មិន​គួរ​ស្នើ​រដ្ឋាភិបាល​កុំ​ឲ្យ​បន្ថែម​ប្រាក់​ ​៥​ ​ដុល្លារ​នោះ​ទេ​។​ ​រដ្ឋាភិបាល​ក៏​មិន​គួរ​ទទួលយក​សំណើ​នេះ​ដែរ​។​

​ប្រាក់ឈ្នួល​អប្បបរមា​បច្ចុប្បន្ន​សម្រាប់​កម្មករ​គឺ​ ​១៨២​ ​ដុល្លារ​ពោល​គឺ​កើនឡើង​ ​១២​ ​ដុល្លារ​បើ​ប្រៀបធៀប​នឹង​ឆ្នាំមុន​ ​១៧០​ ​ដុល្លារ​។​

​អ្នកនាំពាក្យ​ក្រសួងការងារ​លោក​ ​ហេង​ ​សួរ​ ​មិន​អាច​ទាក់ទង​បានទេ​កាលពី​ម្សិលមិញ​។​

​យោង​តាម​លោក​ ​លូ​ ​និយោជក​ ​នឹង​ត្រូវ​ប្រឈម​នឹង​បន្ទុក​ហិរញ្ញវត្ថុ​យ៉ាងច្រើន​ ​ក្នុង​ការទទួលខុសត្រូវ​បន្ថែម​ប្រាក់​ ​៥​ ​ដុល្លារ​ម្តង​ទៀត​។​

​លោក​បន្ត​ថា​៖​ ​«​រហូតមកដល់​ពេលនេះ​ ​និយោជក​បាន​ផ្ដល់​ការធានា​រ៉ាប់រង​គ្រោះថ្នាក់​ការងារ​ដែល​តម្រូវឲ្យ​ ​និយោជិក​បង់​ ​០,៨​ ​ភាគរយ​នៃ​ប្រាក់ខែ​សរុប​របស់​កម្មករ​ ​ទៅ​ឲ្យ​បេឡា​ជាតិ​សន្តិសុខ​សង្គម​។​ ​ជា​បន្ថែម​យើង​ត្រូវ​បង់​ ​២,៦​ ​ភាគរយ​ ​[​…​]​ ​សម្រាប់​ការធានា​រ៉ាប់រង​សុខភាព​”​។​ ​ក៏​នៅ​មាន​គម្រោង​ប្រាក់​សោធន​និវត្តន៍​ ​ដែល​នឹង​ចាប់ផ្តើម​ពីឆ្នាំ​ ​២០២០​ ​នឹង​តម្រូវឲ្យ​និយោជិក​បង់​ ​២​ ​ភាគរយ​បន្ថែម​ទៀត​ ​ជាស​រុ​បនិ​យោ​ជិ​ក​នឹង​ត្រូវ​បង់ប្រាក់​ ​៥,៤​ ​ភាគរយ​។​

​លោក​បាន​បន្ថែម​ថា​“​ ​ការ​ទូទាត់​មូលនិធិ​សោធន​និវត្តន៍​ ​ដែល​នឹង​មកដល់​នៅ​ចុងឆ្នាំ​នេះ​ ​ឬ​ដើមឆ្នាំ​ក្រោយ​នឹងជា​ការ​ប៉ះទង្គិច​យ៉ាង​ខ្លាំង​មក​លើ​រោងចក្រ​”​។​

​លោក​ ​លូ​ ​បាន​សំដៅ​ទៅលើ​សេចក្តី​ព្រាងច្បាប់​មួយ​ ​ស្តី​ពី​ការពង្រីក​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ ​ដើម្បី​ផ្តល់​មូលនិធិ​សោធន​ដល់​មន្រ្តី​រាជការ​ ​និង​អ្នក​ដែល​នៅក្នុង​វិស័យ​ឯកជន​ ​និង​កម្មករ​ក្រៅ​ប្រព័ន្ធ​ ​រួម​ទាំង​កម្មករ​រោងចក្រ​កាត់ដេរ​ ​និង​វាយនភ័ណ្ឌ​។​

​លោក​ ​លូ​ ​បាន​មានប្រសាសន៍​ថា​ ​“​តំណើ​រកា​របែ​បនេះ​ ​មិន​អាច​បន្ត​បានទេ​ ​ហើយ​យើង​ត្រូវតែ​ព្យាករណ៍​មើល​អត្រា​នៃ​ការ​កំណើន​ ​ដែល​នឹង​ចុះ​ទាប​នៅ​ប៉ុន្មាន​ឆ្នាំខាងមុខ​ទៀត​ ​ដើម្បី​រក្សា​ការប្រកួត​ប្រជែង​”​។​ ​កំណើន​ប្រាក់ឈ្នួល​ប្រកបដោយ​ចីរភាព​ ​គឺ​អាច​ធ្វើ​ទៅ​បាន​លុះត្រា​មានការ​បង្កើន​ផលិតភាព​ដែល​ត្រូវតែ​ដើរ​ទន្ទឹមគ្នា​។​

​លោក​ ​ចាន់​ ​សុផល​ ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​គោលនយោបាយ​ ​បាន​និយាយ​កាលពី​ម្សិលមិញ​ថា​ ​បញ្ហា​ប្រាក់ឈ្នួល​អប្បបរមា​គឺ​ញែក​និយោជក​ ​និង​កម្មករ​ជា​ពីរ​ភាគី​។​

​លោក​ ​សុផល​ ​បាន​មានប្រសាសន៍​ថា​ ​“​រដ្ឋាភិបាល​ត្រូវតែ​គិត​ ​និង​រក​ចំណុច​កណ្តាល​ដែល​ល្អ​សម្រាប់​ភាគី​ទាំងពីរ​ ​ដោយ​មិន​ចាំបាច់​ដាក់​សម្ពាធ​លើ​ភាគី​ណាមួយ​ឡើយ​”​។​ ​“​រដ្ឋាភិបាល​ត្រូវ​គិត​ពី​សេដ្ឋកិច្ច​ ​និង​ស្វែងរក​ដំណោះស្រាយ​ឈ្នះ​ឈ្នះ​ ​សម្រាប់​ទាំងអស់គ្នា​។​ ​វា​មិន​ត្រឹមតែ​សម្រាប់​កម្មករ​ ​និង​និយោជក​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​វា​ក៏​សំរាប់​សេដ្ឋកិច្ច​នៃ​ប្រទេស​របស់​យើង​ផង​ដែរ​”​៕​

Share and Like this post

Related Posts

Previous Article

អក្ខរកម្ម​ផ្សារ​ភ្ជាប់​នឹង​ជំនាញ​មុខ​របរ​

Next Article

សំឡេង​ចាប៉ីដងវែង