លទ្ធផល​ដែល​រង់ចាំ

Khmer Times No Comments Share:

លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃ​អង្គារ​សប្តាហ៍​ក្រោយ​ត្រូវ​នឹង​ថ្ងៃទី ១០ខែកញ្ញា សម្រាប់​មណ្ឌល​ប្រឡង​រាជធានី​ភ្នំពេញ និង ខេត្ត កណ្តាល។ ចំណែក​បេក្ខជន​នៅតាម​មណ្ឌល​ប្រឡង​នៅតាម​បណ្តា​ខេត្ត​ក្រុង​ដទៃទៀត នឹងត្រូវ​រង់ចាំ​តាមដាន​ការប្រកាស​លទ្ធផល​នៅ​ថ្ងៃ​ពុធ​ ទី១១ ខែកញ្ញា។

ការប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ជា​ព្រឹត្តិការណ៍​ធំ​មួយ​ប្រចាំឆ្នាំ ដែល​សិស្សានុសិស្ស​កម្ពុជា​ទាំងអស់​តែង​ទន្ទឹងរង់ចាំ។ ក្រៅពី​ការខិតខំ​រៀនសូត្រ​ដើម្បី​ដណ្តើមយក​លទ្ធផល​ល្អ​ក្នុង​ការប្រឡង យុវជន​មួយចំនួន​តែងតែ​ជឿជាក់​លើ​ការ​បួងសួង​តាម​វិធីផ្សេងៗគ្នា។ តាំង រី​និត្យ នៃ ខ្មែរ​ថា​ម​ស៍ បាន​ប្រទះឃើញ​ស្លាក​សំណេរ​មួយ​ដោយ​ចៃដន្យ​នៅលើ​ផ្ទាំង​ថ្ម​ក្នុង​បរិវេណ​ព្រះបរមរាជវាំង ដែល​បាន​ចារ​ថា៖ «សុំ​ប្រឡង​ជាប់»៕

Share and Like this post

Related Posts

Previous Article

សំឡេង​ចាប៉ីដងវែង

Next Article

អាជ្ញាធរ​ជាតិ​អប្សរា​ ​នឹង​ជីក​ប្រឡាយ​ធ្វើជា​របងការពារ​ព្រៃឈើ​