សន្សំប្រាក់​នៅ​ប្រាសាក់​ជា​ជម្រើស​ដ៏​ប្រសើរ​បំផុត​

No Comments Share:

នៅ​យុគសម័យ​ ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​ ​ឬ​ ​FinTech​ ​ការប្រើ​ ​«​គណនី​សន្សំ​»​ ​ពិតជា​ជម្រើស​ដ៏​ឆ្លាតវៃ​របស់​ប្រជាជន​កម្ពុជា​ ​ជាពិសេស​សហគ្រាស​ខ្នាត​តូច​និង​មធ្យម​ ​ដើម្បី​គ្រប់គ្រង​ចរន្ត​សាច់ប្រាក់​ប្រកបដោយ​ប្រសិទ្ធភាព​ ​ធានា​បាន​នូវ​សុវត្ថិភាព​ ​និង​ភាព​ងាយស្រួល​ក្នុង​ការចាត់ចែង​សាច់ប្រាក់​លើ​មុខរបរ​ទទួលទាន​ ​ឬ​អាជីវកម្ម​ ​ព្រមទាំង​បាន​ចំណូល​ការប្រាក់​បន្ថែម​ផង​ដែរ​។​

​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​មាន​អាជ្ញាប័ណ្ណ​ទទួល​ប្រាក់បញ្ញើ​ពី​ធនាគារជាតិនៃកម្ពុជា​ ​គឺ​ពិតជា​ដៃគូ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ដ៏​ល្អ​សម្រាប់​អតិថិជន​ ​ពិសេស​ផ្តល់​ជូន​ភាព​ងាយស្រួល​ដល់​អតិថិជន​ក្នុង​ការចាត់ចែង​សាច់ប្រាក់​របស់​ខ្លួន​ជាមួយនឹង​ការ​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​។​ ​អតិថិជន​នឹង​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ ​និង​អាច​គ្រប់គ្រង​ចំណូល​និង​ចំណាយ​បាន​យ៉ាង​ងាយស្រួល​ ​ក៏​ព្រោះតែ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​សាច់ប្រាក់​បាន​ដោយខ្លួនឯង​តាមរយៈ​សេវា​ធនាគារ​ចល័ត​ ​និង​ម៉ាស៊ីន​អេ​ធី​អឹ​ម​ប្រា​សាក់​ ​ដោយ​មិន​គិត​កម្រៃ​សេវា​ ​បាន​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​ ​ហើយ​អាច​ធ្វើការ​ត្រួតពិនិត្យ​របាយការណ៍​ប្រើប្រាស់​សាច់ប្រាក់​បាន​ថែមទៀត​ផង​។​

​លោកស្រី​ ​ស៊ុយ​ ​សុខ​នាង​ ​នាយិកា​នាយកដ្ឋាន​សេវា​ធនាគារ​របស់​ប្រា​សាក់​បាន​លើកឡើង​ថា​៖​ ​«​យើងខ្ញុំ​សូម​ស្វា​គម​ន៏​សាធារណជន​ទាំងអស់​ដែល​មានបំណង​ចង់បើ​ក​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​ជាពិសេស​អតិថិជន​ដែល​មាន​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​នឹង​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​ការ​ភ្ជាប់​សេវា​ធនាគារ​ចល័ត​ដែល​អតិថិជន​អាច​បង់ថ្លៃ​ទឹក​ ​ថ្លៃ​ភ្លើង​ ​ផ្ទេរ​ប្រាក់​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ពិនិត្យ​របាយការណ៍​និង​សមតុល្យ​គណនី​ ​និង​អត្រា​ប្ដូរប្រាក់​ដោយ​មិន​គិត​កម្រៃ​សេវា​»​។​

​សូម​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ ​ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​ ​ជាមួយ​លក្ខខណ្ឌ​ងាយ​ងាយ​។​

​អំពី​ប្រា​សាក់​

​ក្នុងរយៈពេល​ ​6​ ​ខែ​ដើមឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ​2,800​ ​លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ច្រើនជាង​ ​2,370​ ​លាន​ដុល្លារ​អាមេរិក​ ​អតិថិជន​ប្រាក់កម្ចី​ ​410​ ​ពាន់​នាក់​ ​បណ្តាញ​ការិយាល័យ​ ​177​ ​ទីតាំង​ ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ ​129​ ​និង​បុគ្គលិក​ជិត​ ​8,200នាក់​ ​ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​ ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖​ ​www.prasac.com.kh​។​

​សម្រាប់​តម្រូវការ​ ​ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់​ ​សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទូរស័ព្ទ​មក​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​096​ ​9​ ​999​ ​911​។​

Share and Like this post

Related Posts

Previous Article

Saving at PRASAC is the Best Choice

Next Article

Japanese financial firm J Trust Group starts to offer banking services in Cambodia