សកម្មជនអតីតគណបក្សសង្គ្រោះជាតិ ត្រូវបានជាប់សង្ស័យពីបទញុះញង់

តាំង វីដា / Khmer Times No Comments Share:
Hun Sen page
ទំព័រហ្វេសប៊ុក​ផ្លូវការរបស់លោក​ ហ៊ុន សែន​ ដែលសកម្មជនអតីតគណបក្ស សង្គ្រោះជាតិ ចូលទិទៀនប្រមាថ។ រូបពីកំព្យូទ័រ

នគរបាលខេត្តកំពង់ធំកាលពីម្សិលមិញ បានបញ្ជូនអតីតសកម្មជនគណបក្សសង្គ្រោះជាតិ ៣ នាក់ ទៅតុលាការពីបទបង្ហោះសារតាមហ្វេសប៊ុកប្រមាថ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។

លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឃឿន អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា បុរសទាំង ៣ នាក់នេះត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ស្របតាមដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពង់ធំ។

លោកឧត្តមសេនីយ៍ឯក ឃឿន បានមានប្រសាសន៍ថា“ ពួកគេបានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ពួកគេ ក្នុងគោលបំណងញុះញង់ប្រជាជនឲ្យប្រព្រឹត្តិបទឧក្រិដ្ឋ”។ ពួកគេក៏បានប្រើពាក្យដែលប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ផងដែរ។ ទាំងនេះជាមូលហេតុដែលតុលាការបញ្ជាឱ្យអាជ្ញាធរចាប់ខ្លួនពួកគេ”។

យោងតាមរបាយការណ៍របស់នគរបាលបានអោយដឹងថា បុរសទាំង ៣ នាក់នោះមានឈ្មោះ ស៊ុន ប៊ុនថន អតីតសមាជិកក្រុមប្រឹក្សាឃុំបារាយណ៍របស់គណបក្សសង្គ្រោះជាតិ និងអតីតសកម្មជនគណបក្សសង្គ្រោះជាតិ លោក នូ ភឿន និង លោក រស់ គឹមសៀង។ ពួកគេត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកាលពីម្សិលមិញដើម្បីសាកសួរ។

ប្រធានរដ្ឋបាលតុលាការលោក វ៉ាន់ សេង កាលពីម្សិលមិញ បានបដិសេធមិនធ្វើអត្ថាធិប្បាយដោយបង្វែរសំណួរទៅលោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដែលក្រោយមកមិនអាចទាក់ទងបានទេ។

អ្នកស្រី រស់ គឹមសាត ជាបងស្រីរបស់លោក គឹមសៀង កាលពីម្សិលមិញបានបញ្ជាក់ថា ពួកគេទាំង ៣ នាក់ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តហើយ ប៉ុន្តែមិនទាន់អនុញ្ញាតឱ្យទាក់ទងជាមួយគ្រួសាររបស់ពួកគេនៅឡើយទេ។

អ្នកស្រីបាននិយាយថា “នគរបាលមិនបានប្រាប់ពីមូលហេតុដែលចាប់ខ្លួនប្អូនប្រុសរបស់ខ្ញុំ និងបុរសពីរនាក់ផ្សេងទៀតនោះទេ”។ ហើយបាននិយាយថាពួកគេកំពុងធ្វើតាមនិតិវិធីរបស់តុលាការ”។

លោកស្រីបានបន្ថែមថា “រហូតមកដល់ពេលនេះ [ថ្ងៃអង្គារ] ខ្ញុំមិនទាន់បានជួបពួកគេនៅឡើយទេ”។

មន្ត្រីសម្របសម្រួលសមាគមអាដហុកលោក សុខ រដ្ឋា កាលពីម្សិលមិញបាននិយាយថា បុរសទាំង ៣ នាក់ត្រូវបានឃុំខ្លួននៅឯសាលាដំបូងខេត្ត លោកកត់សម្គាល់ថា តុលាការមិនទាន់បានចោទប្រកាន់ពួកគេនៅឡើយទេ។

លោក រដ្ឋា បានមានប្រសាសន៍ថា “ខ្ញុំបានព្យាយាមទាក់ទងទៅព្រះរាជអាជ្ញាខេត្តដើម្បីទទួលបានព័ត៌មានអំពីបុរសទាំង ៣នាក់ ប៉ុន្តែតុលាការបានបដិសេធ [សំណើនេះ]។ រហូតមកដល់ពេលនេះខ្ញុំមិនអាចកំណត់អត្តសញ្ញាណគណនីហ្វេសប៊ុករបស់ពួកគេបានទេ”។

លោក រដ្ឋា បន្ថែមថា “សូម្បីតែសមាជិកគ្រួសាររបស់ពួកគេក៏មិនដឹងថា តើអតីតសមាជិក និងសកម្មជនគណបក្សសង្គ្រោះជាតិទាំង ៣ រូបនេះបានបង្ហោះ ឬប្រើពាក្យប្រមាថលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន យ៉ាងម៉េចដែរនោះទេ”៕

Share and Like this post

Related Posts

Previous Article

​ក្រសួងសាធារណការ​ ​នឹង​ដាក់ឲ្យ​ដំណើ​ការ​ឡើងវិញ​នូវ​មជ្ឈមណ្ឌល​បង្រៀន​អ្នកបើកបរ​ម៉ូតូ​

Next Article

​នាយក​រដ្ឋ​មន្ដ្រី​ម៉ាឡេស៊ី​ ​លោក​ ​មហា​ធា​ ​មហាម៉ាត់​ ​ថ្លែង​អំពី​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​