លោក ហ៊ុន សែនប្រកាសបន្ថែមរថយន្ដក្រុង និងធ្វើដំណើរដោយឥតគិតថ្លៃសម្រាប់ភ្ជំបិណ្ឌ ៥ថ្ងៃ

ប៊ិន សុខហ៊ាន / Khmer Times No Comments Share:
City buses
រថយន្ដក្រុងសាធារណៈរបស់សាលារាជធានីភ្នំពេញ ត្រូវដាក់ឱ្យបំរើប្រជាពលរដ្ឋធ្វើដំណើរទៅខេត្ដក្រុងនានា ដោយឥតគិតថ្លៃក្នុងឱកាសបុណ្យជាតិកន្លងមក។ KT/ ខែម សុវណ្ណារ៉ា

លោក ហ៊ុន សែន បានប្រកាសពីការពង្រីកការផ្តល់សេវារថយន្តក្រុងដោយឥតគិតថ្លៃ សម្រាប់រយៈពេល ២ ឆ្នាំទៀត ដល់ព្រះសង្ឃ ជនចាស់ជរា ជនពិការ កម្មករ សិស្សនិស្សិត និងកុមារក្រោមកម្ពស់ ១ ម៉ែត្រ។

កាលពីចុងឆ្នាំមុន រដ្ឋាភិបាលបានប្រកាសផ្តល់សេវារថយន្តក្រុងសាធារណៈ ដោយឥតគិតថ្លៃ ដើម្បីជួយសម្រាលចំណាយលើការធ្វើដំណើររបស់ កម្មករ កម្មការនី សិស្សនិស្សិត ព្រះសង្ឃ ជនចាស់ជរា និងជនពិការ។

នេះបើយោងតាមការចេញផ្សាយពីទីស្តីការគណៈរដ្ឋមន្រ្តី សេចក្តីប្រកាសរបស់លោក ហ៊ុន សែន ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តីនៅវិមានសន្តិភាពកាលពីថ្ងៃសុក្រ។

សេចក្តីថ្លែងការណ៍បាននិយាយថា“ រាជរដ្ឋាភិបាលបានសំរេចឲ្យ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បន្តផ្តល់សេវារថយន្តក្រុងសាធារណៈដោយមិនគិតថ្លៃ សម្រាប់រយៈពេល ២ ឆ្នាំខាងមុខ ដល់ព្រះសង្ឃ ជនចាស់ជរា ជនពិការ កុមារ សិស្សនិស្សិត និងកម្មកររោងចក្រ”។

លោក ហ៊ុន សែន ក៏បានណែនាំដល់សាលាក្រុងភ្នំពេញ ឱ្យផ្តល់រថយន្តក្រុងចំនួន ១២០ គ្រឿង សម្រាប់បម្រើដល់ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ កម្មកររោងចក្រកាត់ដេរ និស្សិត និងសាធារណជនទូទៅ ក្នុងការធ្វើដំណើរទៅកាន់ខេត្តក្រុងចំនួន ៨ ក្នុងឱកាសថ្ងៃឈប់សម្រាកភ្ជំបិណ្ឌ ៥ថ្ងៃ ខាងមុខដោយឥតគិតថ្លៃផងដែរ៕

Share and Like this post

Related Posts

Previous Article

​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ទប់ស្កាត់​ជាបន្ទាន់​ទៅលើ​បញ្ហា​គ្រឿង​ញៀន​លើ​កុមារ​

Next Article

កម្មករ​ជិត២០នាក់​ ​ធ្វើការ​នៅ​ចម្ការកៅស៊ូ​ ​ក្នុង​ខេត្តសៀមរាប​ ​ពុលផ្សិត​ចម្រុះ