កាន់តែ​​​ងាយស្រួល​ជាមួយនឹង​សេវា​ ​ATM​ ​ប្រា​សាក់​ទូទាំង​រាជធានី​ខេត្ត​

No Comments Share:

​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​មាន​បម្រើសេវា​ហិរញ្ញវត្ថុ​ច្រើន​សម្បូរ​បែប​ដែល​ផ្ដល់​នូវ​ភាព​ងាយស្រួល​ ​ចំណេញពេលវេលា​ ​លឿន​រហ័ស​ ​និង​ប្រសិទ្ធភាព​ខ្ពស់​សម្រាប់​អតិថិជន​ ​ដែល​ក្នុង​នោះ​ ​សេវា​អេ​ធី​អឹ​ម​បាន​ដើរតួ​នាទី​យ៉ាង​សំខាន់​។​

​ប្រា​សាក់​បាន​បំពាក់​អេ​ធី​អឹ​មរ​បស់​ខ្លួន​រហូតដល់​ជាង​ ​130​ ​ទីតាំងនៅ​ទូទាំង​ប្រទេស​ ​ដែល​មានមុខ​ងារ​ជាច្រើន​សម្រាប់​អតិថិជន​ធ្វើការ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ទូទាត់​វិក្កយបត្រ​ទឹក​-​ភ្លើង​ ​ទិញ​កាត​ទូរស័ព្ទ​ ​ផ្ទេរ​ប្រាក់​ទៅ​អ្នក​គ្មាន​គណនី​ ​ប្តូរ​ប្រាក់​ ​ពិនិត្យ​សមតុល្យ​គណនី​ ​និង​សេ​វា​ផ្សេង​ៗ​ទៀត​ ​ដែល​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ទាំងនេះ​បាន​គ្រប់ពេលវេលា​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​បាន​បញ្ជាក់​ថា​៖​ ​«​ការប្រើ​ប្រាស់​អេ​ធី​អឹម​ ​បាន​បង្កើន​ភាព​ងាយស្រួល​ ​និង​សុវត្ថិភាព​ខ្ពស់​សម្រាប់​អតិថិជន​ ​24​ ​ម៉ោង​ក្នុង​ ​1​ ​ថ្ងៃ​ ​និង​ ​7​ ​ថ្ងៃ​ក្នុង​មួយ​សប្ដាហ៍​។​ ​អតិថិជន​អាច​ធ្វើ​ប្រតិបត្តិ​ការ​ ​ដកប្រាក់​ ​ផ្ទេរ​ប្រាក់​ ​ទូទាត់​វិក្កយបត្រ​ទឹក​ភ្លើង​ ​ទិញ​កាត​ទូរស័ព្ទ​ ​បាន​ដោយខ្លួនឯង​ ​ដោយ​ងាយស្រួល​ ​លឿន​រហ័ស​ ​សុវត្ថិភាព​បំផុត​ ​ជាពិសេស​រាល់​ប្រតិបត្តិ​ការ​តាមរយៈ​អេ​ធី​អឹ​មទាំ​ង​អស់​មិន​គិត​កម្រៃ​សេវា​ ​»​។​

​លោក​ ​សូ​នី​ ​បាន​បន្ថែម​ថា​សា​ធា​រណេ​ជន​គួរបើ​ក​គណនី​សន្សំ​នៅ​ប្រា​សាក់​ ​នៅ​ថ្ងៃនេះ​ ​ដើម្បី​ទទួល​បាន​ប័ណ្ណ​អេ​ធី​អឹ​ម​ដ៏​ស្រស់​ស្អាត​ ​ទំនើប​ទាន់សម័យ​ ​ជាពិសេស​បើក​គណនី​សន្សំ​នៅ​ប្រា​សាក់​ដើម្បី​ទទួល​បាន​អត្រា​ការប្រាក់​ខ្ពស់​ ​ងាយស្រួល​គ្រប់គ្រង​សាច់ប្រាក់​គ្រប់ពេលវេលា​ ​គ្រប់​ទីកន្លែង​ប្រកបដោយ​សុវត្ថិភាព​។​

Share and Like this post

Related Posts

Previous Article

Easier with PRASAC ATM throughout the Capital and Provinces

Next Article

Corporate bonds of ABA Bank officially listed on Cambodia Securities Exchange