តើ​ការងារ​ ​១០​ ​មុខ​អ្វីខ្លះ​ ​ដែល​ជនបរទេស​មិន​អនុញ្ញាតឱ្យ​ដណ្ដើម​ពី​ពលរដ្ឋខ្មែរ​?​

សុខ ចាន់ / Khmer Times No Comments Share:
Chinese food store
អាហារដ្ឋានជនជាតិចិនខ្នាតតូចបើកលក់យ៉ាងព្រោងព្រាតនៅតាមដងផ្លូវនានាក្នុងក្រុងព្រះសីហនុ។ ស៊ីវ​ ចាន់ណា

​កាលពី​ម្សិលមិញ​ក្រសួងការងារ​បាន​ចេញ​សេចក្តី​ណែនាំ​ ​ហាម​ជនជាតិ​បរទេស​មិន​អោយ​ធ្វើការ​ជា​អ្នក​រត់តាក់ស៊ី​ ​អ្នកលក់​ដូរ​តាម​ចិញ្ចើម​ផ្លូវ​ ​និង​ការងារ​មួយចំនួន​ទៀត​នៅក្នុង​វិស័យ​ក្រៅ​ប្រព័ន្ធ​។​

​រដ្ឋមន្ត្រី​ក្រសួងការងារ​លោក​ ​អ៊ិ​ត​ ​សំ​ហេង​ ​នៅក្នុង​សេចក្តី​ណែនាំ​បាន​និយាយ​ថា​ ​ជនបរទេស​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យធ្វើ​ការ​ដូចជា​អ្នក​រត់​រ៉ឺម៉ក​ ​អ្នក​បើកឡាន​ដឹកទំនិញ​ ​ជាងកាត់សក់​ ​អ្នកចាប់​សសៃ​ ​ជាង​ធ្វើសក់​ ​ជាងមាស​ ​អ្នក​ខាត់ស្បែកជើង​ ​អ្នកលក់​ឧបករណ៍​ប្រពៃណី​ ​អ្នកលក់​ពុទ្ធបដិមា​ ​អ្នកលក់​វត្ថុ​អនុស្សាវរីយ៍​ ​និង​ជាង​មេកានិច​។​ ​ជនបរទេស​ក៏​ត្រូវ​បាន​ហាមឃាត់​មិន​ឱ្យ​បើក​អាជីវកម្ម​ខ្នាត​តូច​ ​និង​រកស៊ី​ឱ្យ​ខ្លួនឯង​ផង​ដែរ​។​

​លោក​សំ​ហេង​បាន​និយាយ​ថា​ ​“​អ្នករក​ស៊ី​ឱ្យ​ខ្លួនឯង​សំដៅ​ទៅលើ​អ្នក​ដែល​ធ្វើការ​ ​និង​មាន​ប្រាក់ចំណូល​ដោយ​គ្មាន​និយោជក​”​។​

​លោក​បន្ត​ថា​ ​ក្រសួងការងារ​នឹង​លែង​ចេញ​ ​ឬ​បន្ត​ការអនុញ្ញាត​ការងារ​ដល់​ជនបរទេស​ដែល​ធ្វើការងារ​ទាំងនេះ​ ​ហើយ​អ្នក​ដែល​មិនបាន​គោរព​តាម​ការណែនាំ​ ​អាច​នឹង​ត្រូវ​ទទួលទោស​តាមច្បាប់​ការងារ​។​

​យោង​តាម​របាយការណ៍​របស់ក្រ​សួង​ការងារ​បាន​បង្ហាញថា​ ​មាន​ជនបរទេស​ ​១៦០.០៧៧​ ​នាក់​មក​ពី​ ​៩៣​ ​ប្រទេស​ដែល​ធ្វើការ​នៅក្នុង​ព្រះរាជាណាចក្រ​នៅ​គ្រប់​វិស័យ​។​ ​ជនបរទេស​ ​១០​ ​ម៉ឺន​នាក់​ជា​ជនជាតិ​ចិន​ ​វៀតណាម​ ​ហ្វីលីពីន​ ​ថៃ​ ​ឥណ្ឌូ​នេ​ស៊ី​ ​តៃវ៉ាន់​ ​ម៉ាឡេស៊ី​ ​កូរ៉េ​ខាងត្បូង​ ​ឥណ្ឌា​ ​និង​អង់គ្លេស​។​

​លោក​ ​អាត​ ​ធន់​ ​ប្រធាន​សហភាព​ការងារ​កម្ពុជា​ ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​សេចក្តី​ណែនាំ​គឺ​បន្ថែម​ច្បាប់​ស្តី​ពី​ការងារ​លើ​ពលករ​បរទេស​ ​ក្នុង​វិស័យ​ការងារ​ក្រៅ​ប្រព័ន្ធ​។​

​លោក​ ​អាត​ ​ធន់​ ​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​បាន​កត់សម្គាល់​ថា​ ​ការ​មាន​ជនបរទេស​នៅក្នុង​វិស័យ​ការងារ​ ​បាន​បង្កើត​ការប្រកួត​ប្រជែង​ជាមួយ​ប្រជាជន​ក្នុង​ស្រុក​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​សារាចរណែនាំ​នេះ​ ​គឺ​ត្រូវ​ដក​យក​ការងារ​ខ្លះ​ចេញពី​ជនបរទេស​ដែល​រស់នៅ​ ​និង​ធ្វើការ​នៅក្នុង​ប្រទេស​កម្ពុជា​”​ ​វា​មាន​គោលបំណង​ជួយ​ប្រជាជន​ក្នុង​ស្រុក​ជាពិសេស​អ្នក​ដែល​ធ្វើការ​ក្នុង​វិស័យ​ការងារ​ក្រៅ​ប្រព័ន្ធ​”​។​

​លោក​ ​អាត​ ​ធន់​ ​បាន​កត់សម្គាល់​ថា​ ​វិធានការ​ស្រដៀងគ្នា​នេះ​ក៏​ត្រូវ​បាន​អនុវត្ត​នៅក្នុង​ប្រទេស​ដទៃទៀត​ដែរ​ដូចជា​ ​ប្រទេស​សិង្ហបុរី​ ​ម៉ាឡេស៊ី​ ​និង​ថៃ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​គិតថា​ជនបរទេស​ដែល​ទទួលយក​ការងារ​ទាំងនេះ​ ​ភាគច្រើន​ជា​ជនជាតិ​វៀតណាម​ ​និង​ចិន​។​ ​ប្រសិនបើ​ជនបរទេស​បើក​អាជីវកម្ម​ ​ហើយ​ចុះបញ្ជី​នៅ​ក្រសួង​ ​ពួកគេ​នៅតែ​អាច​ធ្វើ​បាន​ ​ប៉ុន្តែ​បើ​ពួកគេ​ធ្វើការ​ឱ្យ​ខ្លួនឯង​ ​គឺ​មិន​ត្រូវ​បាន​អនុញ្ញាត​ទេ​”​ ​។​

​លោកស្រី​ ​Sandra​ ​d’Amico​ ​អនុប្រធាន​សហព័ន្ធ​និយោជក​ ​និង​សមាគមពាណិជ្ជ​កម្ម​កម្ពុជា​ ​បាន​ស្វាគមន៍​ចំពោះ​ការ​ផ្លាស់​ប្តូរ​នេះ​ពីព្រោះ​វា​ត្រឹមត្រូវ​ ​សម​ហេតុផល​ ​និង​ល្អ​សម្រាប់​អាជីវកម្ម​។​

​លោកស្រី​បាន​បន្ថែម​ថា​ ​វា​ក៏​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​កាន់តែ​មានការ​ប្រកួតប្រជែង​ផង​ដែរ​។​

​លោកស្រី​មានប្រសាសន៍​ថា​ ​“​ខ្ញុំ​គិតថា​ច្បាប់​នេះ​មាន​អត្ថ​ប្រយោជន៍​ណាស់​សម្រាប់​សេដ្ឋកិច្ច​ក្នុង​ស្រុក​ ​ពីព្រោះ​អ្នក​ឃើញ​ហើយ​នៅក្នុង​ប្រទេស​នី​មួយ​ៗ​ ​វា​ជួយការ​ពារ​ការងារ​ ​និង​បង្កើត​ឱកាស​សម្រាប់​ប្រជាជន​ក្នុង​ស្រុក​ផង​ដែរ​”​៕​

Share and Like this post

Related Posts

Previous Article

​ ឃាត់ខ្លួន​ជន​សង្ស័យ​ចំនួន​៦នាក់ លួច​យក​សម្ភារៈ​​នៅក្នុង​​វ៉ាលីរបស់​ភ្ញៀវ​ នៅ​ព្រលាន​​យន្តហោះ​សៀមរាប

Next Article

​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​រួមគ្នា​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​