ក្រសួងធនធានទឹក​ ​ក្រើនរំលឹក​ឲ្យ​ប្រុងប្រយ័ត្ន​ទឹកជំនន់​ដែល​នឹង​មកដល់​ក្នុង​ពេល​ឆាប់​ៗ​នេះ​

មំុ គន្ធា / Khmer Times No Comments Share:
flood preparation
អជ្ញាធរត្រៀមលក្ខណៈដើម្បីទប់ទល់ទឹកជំនន់ទន្លេមេគង្គដោយដាក់ចង្កោមថ្មតាមដងទន្លេដែលមានទឹកហូរបុកខ្លាំង។ រូបថត​ សហការី

​រដ្ឋមន្រ្តី​ក្រសួងធនធានទឹក​ ​និងឧតុនិយម​លោក​ ​លឹម​ ​គា​ន​ហោ​ ​បាន​បញ្ជា​ឱ្យ​ប្រធានមន្ទីរ​ខេត្ត​ទាំងអស់​ត្រៀមលក្ខណៈ​សម្រាប់​ជំនន់​ទឹកទន្លេ​មេគង្គ​ ​នៅពេល​ទឹក​ពី​ទន្លេ​ចាប់ផ្តើម​ពេញ​ហៀរ​។​

​លោក​ ​យ៉ា​ ​វឿន​ ​ប្រធានមន្ទីរ​ធនធានទឹក​ខេត្ត​ត្បូងឃ្មុំ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​កម្ពស់​ទឹកទន្លេ​មេគង្គ​បាន​ឡើង​ដល់​ ​១១,៤៨​ ​ម៉ែត្រ​ ​ហើយ​បាន​ជន់​លិច​តំបន់​មួយ​ដែល​លាតសន្ធឹង​ ​១០០​ ​ម៉ែត្រ​នៅក្នុង​ស្រុក​ក្រូចឆ្មារ​។​ ​លោក​បន្ថែម​ថា​អាជ្ញាធរ​បាន​បិទផ្លូវ​ថ្នល់​លិចទឹក​មួយចំនួន​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​យើង​បានសម្រេច​ចិត្ត​បិទ​ការ​ធ្វើ​ចរាចរណ៍​នៅ​លើ​ផ្លូវថ្នល់​ដែល​រង​ផល​ប៉ះពាល់​រហូតដល់​ទឹកស្រក​”​។​ ​ទឹកជំនន់​បាន​ចាប់ផ្តើម​ជន់​លិច​កាលពី​ថ្ងៃអង្គារ​។​ ​យើង​នឹង​បើកផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​នៅពេល​ទឹកស្រក​ទៅវិញ”​។​

​លោក​បាន​កត់សម្គាល់​ថា​ ​តំបន់​ដែល​បិទ​តែងតែ​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ជា​រៀងរាល់​ឆ្នាំ​ ​ទោះជាយ៉ាងណា​នៅ​មិនទាន់​មាន​តំបន់​ផ្សេងទៀត​ត្រូវ​បាន​ត្រូ​បាន​រាយការណ៍​ ​ពី​ផល​ប៉ះពាល់​ដូច​នៅ​ទីនេះ​ទេ​។​

​យើង​បាន​ត្រៀម​រួចជាស្រេច​ដើម្បី​ការពារ​ទឹកជំនន់​ពី​ទន្លេមេគង្គ​ ​និង​ជំនន់​ទឹកភ្លៀង​ស្របតាម​បញ្ជា​ពី​លោក​រដ្ឋមន្រ្តី​”​។​

​លោក​បាន​និយាយ​ថា​ ​អាជ្ញាធរ​បាន​រៀបចំ​ដាក់​ចង្កោម​ថ្ម​ជា​បណ្ដោះអាសន្ន​ ​នៅ​តាម​ដងទន្លេ​ដើម្បី​ទប់ទឹក​ពី​ការ​ហូរ​គំ​ហុ​គ​។​ ​លោក​បន្ថែម​ថា​ ​ប្រជាជន​ដែល​រស់នៅ​ក្នុង​តំបន់​ងាយ​រងគ្រោះ​ ​ក៏​ត្រូវ​បាន​ជូនដំណឹង​ផង​ដែរ​។​

​លោក​ ​ហេង​ ​រ័ត្ន​មុ​ន្នី​ដា​ ​ប្រធានមន្ទីរ​ខេត្តក្រចេះ​កាលពី​ម្សិលមិញ​បាន​និយាយ​ថា​ ​មន្ត្រី​របស់​លោក​ក៏បាន​ត្រៀមលក្ខណៈ​រួចរាល់​ដែរ​។​

​លោក​ ​រ័ត្ន​មុ​ន្នី​ដា​ ​មានប្រសាសន៍​ថា​ ​“​កំរិត​ទឹក​នៅក្នុង​ខេត្ត​របស់​យើង​ ​មិនទាន់​ដល់​កំរិត​អាសន្ន​នៅឡើយ​ទេ​”​។​ ​សព្វថ្ងៃ​កម្រិត​ទឹក​គឺ​ ​១៧,៨៧​ ​ម៉ែត្រ​ ​ប៉ុន្តែ​វា​នៅតែ​មាន​សុវត្ថិភាព​ចន្លោះ​ពី​ ​១៩​ ​ទៅ​ ​២១​ ​ម៉ែត្រ​។​

​លោក​បាន​បន្ថែម​ថា​ ​“​យើង​នឹង​ចេញ​ការព្រមាន​ ​នៅពេល​កម្រិត​ទឹក​ឈាន​ដល់​ ​២៣​ ​ម៉ែត្រ​”​ ​។​

​លោក​ ​រ័ត្ន​មុ​ន្នី​ដា​ ​បាន​មានប្រសាសន៍​ថា​ ​លោក​រដ្ឋមន្រ្តី​បាន​បង្កើត​ខ្សែ​បណ្តាញ​ទំនាក់ទំនង​មួយ​ដែល​រួម​បញ្ចូល​ ​គ្រប់​ផ្នែក​ធនធានទឹក​ ​និងឧតុនិយម​ដើម្បី​តាមដាន​ស្ថានការណ៍​។​

​លោក​បាន​បន្ថែម​ថា​ ​“​លោក​រដ្ឋមន្រ្តី​ ​លឹម​ ​គា​ន​ហោ​ ​បាន​បញ្ជា​ឱ្យ​គ្រប់​មន្ទីរ​ទាំងអស់​ត្រៀម​ ​និង​ការពារ​ទឹកជំនន់​ដោយ​រៀបចំ​ចង្កោម​ថ្ម​ដើម្បី​រារាំង​ទឹក​ ​ហើយ​ក្រសួង​ក៏បាន​ចែកចាយ​រថយន្ត​ស្ទូច​ទៅ​មន្ទីរ​នី​មួយ​ៗ​ដើម្បី​ប្រើប្រាស់​ក្នុងករណី​មាន​ទឹកជំនន់​ធំ​កើតឡើង​”​។​

​លោក​ ​គឹម​ ​សា​វុធ​ ​ប្រធានមន្ទីរ​ខេត្តស្វាយរៀង​កាលពី​ម្សិលមិញ​ ​ក៏បាន​បង្ហាញ​ពី​ការ​ត្រៀមខ្លួន​ផង​ដែរ​។​

​លោក​ ​សា​វុធ​ ​បាន​មានប្រសាសន៍​ថា​ ​“​រហូតមកដល់​ពេលនេះ​យើង​មិនបាន​រង​ផល​ប៉ះពាល់​ដោយ​ទឹកជំនន់​ទាំង​ទឹកជន់​ពី​ទន្លេមេគង្គ​ ​ឬ​ភ្លៀង​ទេ​”​។​

​ក្រសួងធនធានទឹក​ ​និងឧតុនិយម​កាលពី​ម្សិលមិញ​ ​បាន​ចេញ​សេចក្តី​ព្រមាន​មួយ​ស្តី​ពី​ជំនន់​ទឹកទន្លេ​មេគង្គ​ ​ដែល​រំពឹង​ថា​នឹង​កើតឡើង​រហូតដល់​ថ្ងៃទី​ ​៣​ ​ខែកញ្ញា​។​

​របាយការណ៍​ក៏បាន​កត់សម្គាល់​ផង​ដែរ​ថា​ ​បណ្តា​ខេត្ត​នៅ​តាម​ឆ្នេរសមុទ្រ​ ​និង​ខេត្ត​មួយចំនួន​ទៀត​នឹង​រង​ផល​ប៉ះពាល់​ដោយ​ព្យុះ​ទី​ហ្វុ​ង​ដែល​មាន​ទិសដៅ​មក​ពី​ប្រទេស​ហ្វីលីពីន​ ​ហើយ​ហូរ​ចូល​ទៅ​ក្នុង​តំបន់​ទន្លេមេគង្គ​។​

​ខេត្ត​មួយចំនួន​ដែល​រំពឹង​ថា​នឹង​រង​ផល​ប៉ះពាល់​រួមមាន​ ​ខេត្តកោះកុង​ ​ព្រះសីហនុ​ ​កំពត​ ​កែប​ ​កំពង់ស្ពឺ​ ​តាកែវ​ ​កណ្តាល​ ​និង​រាជធានី​ភ្នំពេញ​ដែល​នឹង​ទទួល​បាន​ទឹកភ្លៀង​ពី​តិច​ទៅ​មធ្យម​។​ ​ខេត្ត​ផ្សេងទៀត​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​ច្រើន​។​

​សេចក្តី​ថ្លែងការណ៍​បាន​និយាយ​ថា​ ​“​សូម​សាធារណជន​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ព្យុះភ្លៀង​រន្ទះ​ ​និង​ទឹកជំនន់​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ក៏ដូចជា​ទឹកជំនន់​ទន្លេមេគង្គ​”​៕​

Share and Like this post

Related Posts

Previous Article

​មន្ត្រី​ជាន់ខ្ពស់​រាជរដ្ឋាភិបាល​កម្ពុជា​ ​ស្នើ​ដល់​បណ្តា​ប្រទេស​ជាស​មា​ជិ​ក​អាស៊ាន​ ​រួមគ្នា​ដោះស្រាយ​បញ្ហា​ឱសថ​ក្លែងក្លាយ​

Next Article

វិស្សមកាល​នាទី​ជនបទ