វិស្សមកាល​នាទី​ជនបទ

ស៊ីវ ចាន់ណា / Khmer Times No Comments Share:

ក្រោយ​ពី​បវេសនកាល​បានបញ្ចប់ ទៅ សិស្សានុសិស្ស​គ្រប់រូប​តែង​ម្នីម្នា​រក​ទី​សម្រាកលំហែ ឬ​ធ្វើ​កិច្ច​​ការ​ដែល​ខ្លួន​គ្រោងទុក​ទៅតាម​លទ្ធភាពរៀងៗខ្លួន។ ស៊ីវ ចាន់ណា នៃ ខ្មែរ​ថា​ម​ស៍ បាន​ផ្តិត​យក​សកម្មភាព​នៅលើ​វាលស្រែនា​ដើម​រដូវ​វស្សា​​នេះ​ បំណង​ស​បញ្ចាំង​ពី​សកម្មភាព ​ដែល​យុវជន​នៅតាម​ទីជនបទ​ត្រូវបំពេញ​នៅក្នុង​អំឡុង​វិស្សមកាល​ឆ្នាំនេះ។

រូបភាព​នេះ​ត្រូវបាន​ផ្តិតយក​នៅ​ក្នុងស្រុក​រលៀប្អៀ​រ ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ព្រលឹមស្រាងៗ​ ​​ពេលដែល ចាន់ណាធ្វើ​ដំណើរ​ ​ត្រលប់​មក​រាជធានី​ភ្នំពេញ​វិញ បន្ទាប់​ពី​បាន​បញ្ចប់​​បេសកម្ម នៅឯ​ខេត្ត​ប៉ៃលិន ខណៈដែល​ កសិករ​មួយ​គ្រួសារ​កំពុង​ជួយ​គ្នា ​ដកសំណាប​យ៉ាង​សស្រាក់សស្រាំ​នៅលើ​វាលស្រែ ស្ថិត​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ៥។
ចាន់ណាលើក​ឡើង​ថា៖ «សកម្មភាព​ក្នុងរូប​នេះ​ប្រហែលជា​ទិដ្ឋភាព​ដែល​យុវជន​នៅ​ទីក្រុង ​កម្រនឹង​​ប្រទះ​ភ្នែក ប៉ុន្តែ​វា​គឺជា​ភាពស៊ាំ​ក្នុង​ជីវិត​សម្រាប់​យុវជន​នៅ​ឯទីជនបទ»៕

Share and Like this post

Related Posts

Previous Article

Scholarships & Events

Next Article

ពៅ មករា៖ ពី​ការ​និពន្ធ​ប្រលោម​លោក​ឆ្ពោះ​ទៅ​រក​ការ​ដឹក​នាំ​រឿង