ana-air canadia-bank Silk-air nissan acleda cab-bank

ប្រា​សាក់​ ​បន្ត​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​10​ ​បន្ថែម​ទៀត​ក្នុង​ឆ្នាំ​ ​2019​

No Comments Share:

​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​បំពេញការងារ​សង្គម​យ៉ាង​អស្ចារ្យ​ដោយ​បាន​ចំណាយ​មូលនិធិ​ប្រា​សាក់​ដើម្បី​សាងសង់​អគារ​បណ្ណាល័យ​រហូតដល់​ ​40​ ​អគារ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ​ដែល​ក្នុង​នោះ​ប្រា​សាក់​បាន​និង​កំពុង​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​10​ ​ខ្នង​ ​ក្នុង​ឆ្នាំ​ ​2019​ ​នេះ​។​ ​កាយវិការ​ដ៏​ល្អប្រពៃ​នៃ​ការ​ផ្ដល់​អគារ​បណ្ណាល័យ​ទាំងនេះ​គឺ​ក្នុង​គោលបំណង​ចូលរួម​ចំណែក​បណ្ដុះ​វប្បធម៌​អាន​ ​និង​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​ដោយមាន​ការ​ប្តេជ្ញា​ចិត្ត​ក្នុង​ការចូលរួម​បណ្ដុះ​វប្បធម៌​អាន​ ​លើកកម្ពស់​វិស័យ​អប់រំ​ ​និង​ពិសេស​គឺ​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​ ​ក្នុង​ឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​10​ ​បន្ថែម​ទៀត​ ​ជូន​ដល់​បណ្ដាសា​លា​រៀន​នានា​ក្នុង​ប្រទេស​កម្ពុជា​យើង​ ​ដោយ​រួមបញ្ចូល​ទាំង​ការសាងសង់​អគារ​បណ្ណាល័យ​ ​ការ​បំពាក់​សៀវភៅ​សិក្សា​គោល​ ​បំណិន​ជីវិត​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ ​ឯកសារ​ ​សម្ភារៈ​បរិក្ខារ​ផ្សេង​ៗ​ ​និង​ការ​បណ្ដុះបណ្ដាល​បណ្ណារក្ស​ផង​ដែរ​»​។​

​លោក​ ​សូ​នី​ ​បន្ត​ថា​ ​«​ជួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ ​យើងខ្ញុំ​សូម​ជូន​អគារ​បណ្ណាល័យ​ដ៏​ល្អ​នេះ​ ​សម្រាប់​ជា​ប្រយោជន៍​សាធារណៈ​ក្នុង​ការ​ជួយ​ចូលរួម​បណ្ដុះ​វប្បធម៌​អាន​ ​លើកកម្ពស់​វិស័យ​អប់រំ​ ​និង​ពិសេស​គឺ​ ​ចំណេះដឹង​ផ្នែក​ហិរញ្ញវត្ថុ​ដល់​ប្អូន​ៗ​ជំនាន់​ក្រោយ​។​ ​យើងខ្ញុំ​សង្ឃឹមថា​ ​សិស្សានុសិស្ស​នៅ​តាម​បណ្ដាសា​លា​រៀន​ខាងលើ​ ​នឹង​រីករាយ​សិក្សា​រៀនសូត្រ​ ​បង្កើន​សមត្ថភាព​អំណាន​តាមរយៈ​បណ្ណាល័យ​ដែល​ប្រា​សាក់​ផ្ដល់​ជូន​នេះ​»​។​

​ថ្លែង​ក្នុង​ពិធី​ចុះ​កិច្ច​ព្រមព្រៀង​ទទួលយក​ការ​ផ្តល់​អគារ​បណ្ណាល័យ​ពី​ប្រា​សាក់​ ​លោក​ ​ហោង​ ​ហាក់​ ​នាយក​សាលាបឋមសិក្សា​ ​ស្វាយមាស​ ​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​គ្រឹះស្ថាន​មី​ក្រូ​ហិ​រញ​វត្ថុ​ ​ប្រា​សាក់​ ​ដែល​ចូលរួម​លើកស្ទួយ​វិស័យ​អប់រំ​ ​តាមរយៈ​ការ​ផ្តល់​មូលនិធិ​កសាង​សង់​អគារ​បណ្ណាល័យ​ជូន​ដល់​សាលាបឋមសិក្សា​ស្វាយមាស​។​ ​លោក​បាន​ជូនពរ​ដល់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ​ប្រា​សាក់​ ​ឱ្យ​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​ ​និង​សូម​បន្ត​ជួយ​លើកស្ទួយ​វិស័យ​អប់រំ​នៅ​កម្ពុជា​។​

​ចំណែក​ឯ​លោក​ ​សយ​ ​យ៉ែន​ ​នាយក​អនុវិទ្យាល័យ​ ​បឹងខ្នារ​ ​វិញ​ ​ក៏បាន​លើកឡើង​ផង​ដែរ​ពី​ក្ដី​រំភើប​រីករាយ​នៅពេល​ដែល​ប្រា​សាក់​បាន​សាងសង់​អគារ​បណ្ណាល័យ​ដល់​សាលារៀន​របស់​លោក​។​ ​លោក​បញ្ជាក់​ថា​នេះ​ជាអំណោយ​ដ៏​ថ្លៃថ្លា​រក​អ្វី​មក​ប្រៀបផ្ទឹម​ពុំ​បាន​ ​និង​ជា​ការ​ចូល​រូ​ម​ដ៏​ធំធេង​ក្នុង​សង្គម​របស់​ប្រា​សាក់​។​ ​តាមរយៈ​អគារ​បណ្ណាល័យ​នេះ​ ​លោក​ជឿជាក់​ថា​សិស្សានុសិស្ស​ ​ក៏ដូចជា​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​នេះ​ ​នឹង​មានលទ្ធភាព​កាន់តែ​ទូលំទូលាយ​ដើម្បី​សិក្សា​ស្រាវជ្រាវ​បន្ថែម​ ​បង្កើន​សមត្ថភាព​ខ្លួន​ឲ្យបាន​ល្អ​ប្រសើរ​។​

​សូម​បញ្ជាក់​ថា​ ​ដោយមាន​ការ​ចង្អុលបង្ហាញ​ពី​ធនាគារជាតិនៃកម្ពុជា​ ​ប្រា​សាក់​ ​សហការ​ជាមួយ​នាយកដ្ឋាន​អភិវឌ្ឍ​កម្មវិធី​សិក្សា​ ​នៃ​ក្រសួង​អប់រំ​ ​យុវជន​ ​និងកីឡា​ ​ក្នុង​កិច្ច​ដំណើរការ​ការងារ​បណ្ណាល័យ​នេះ​តាំងពី​ឆ្នាំ​ ​2011មក​ម្លេះ​ ​ដែល​បាន​ផ្តល់​បណ្ណាល័យ​ចំនួន​ ​40​ ​មាន​សិស្ស​ដែល​ទទួលផល​ចំនួន​ ​78,266​ ​រួមបញ្ចូល​ទាំង​ការ​បណ្ដុះបណ្ដាល​ដល់​បណ្ណារក្ស​ ​និង​ការ​គាំទ្រ​គម្រោង​ផង​ដែរ​។​

​សាលា​ដែល​ទទួល​បាន​ ​អគារ​បណ្ណាល័យ​ទាំង​ ​10​ ​នោះ​រួមមាន​ទីតាំង​ស្ថិតនៅ​៖​

​•​  ​វិទ្យាល័យ​កំពង់ស្ពឺ​ ​ស្ថិត​ក្នុង​ភូមិ​អង្គ​សិរី​ ​សង្កាត់​រកាធំ​ ​ក្រុង​ច្បារមន​ ​ខេត្ត​កំពង់ស្ពឺ​
•​  ​សាលាបឋមសិក្សា​ត្រែងត្រយឹង​ ​ស្ថិត​ក្នុង​ភូមិ​ទី​ ​4​ ​ឃុំ​ត្រែងត្រយឹង​ ​ស្រុក​ភ្នំស្រួច​ ​ខេត្ត​កំពង់ស្ពឺ​
​•​  ​សាលាបឋមសិក្សា​បន្ទាយនាង​ ​ស្ថិត​ក្នុង​ភូមិ​បន្ទាយនាង​ ​ឃុំ​បន្ទាយនាង​ ​ស្រុក​មង្គលបុរី​ ​ខេត្ត​បន្ទាយមានជ័យ​
​•​  ​សាលាបឋមសិក្សា​សំរោង​ ​ស្ថិត​ក្នុង​ភូមិ​ចេក​ ​ឃុំ​សំរោង​ ​ស្រុក​ចន្ទ្រា​ ​ខេត្តស្វាយរៀង​
•​  ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ ​បឹងខ្នារ​ ​ស្ថិត​ក្នុង​ភូមិ​បឹងខ្នារ​ ​ឃុំ​បឹងខ្នារ​ ​ស្រុក​បាកាន​ ​ខេត្តពោធិ៍សាត់​
​•​  ​សាលាបឋមសិក្សា​ ​ប៊ុ​ន​ ​រ៉ា​នី​ ​ហ៊ុន​ ​សែន​ ​ដំណាក់ចង្អើរ​ ​ស្ថិត​ក្នុង​ភូមិ​ដំណាក់ចង្អើរ​ ​សង្កាត់​ព្រៃធំ​ ​ក្រុងកែប​ ​ខេត្ត​កែប​
​•​  ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ ​ម្រាម​ ​ស្ថិត​ក្នុង​ភូមិ​ម្រាម​ខាងត្បូង​ ​ឃុំ​ម្រាម​ ​ស្រុក​រមាសហែក​ ​ខេត្តស្វាយរៀង​
​•​  ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ ​ហ៊ុន​ ​សែន​ ​ភូមិធំ​ថ្កូវ​ ​ស្ថិត​ក្នុង​ភូមិធំ​ ​ឃុំ​ថ្កូវ​ ​ស្រុក​កំពង់ត្របែក​ ​ខេត្តព្រៃវែង​
​•​  ​សាលាបឋមសិក្សា​-​អនុវិទ្យាល័យ​ ​ព្រៃស្វាយ​ ​ស្ថិត​ក្នុង​ភូមិ​ព្រៃស្វាយ​ ​ឃុំ​ព្រៃស្វាយ​ ​ស្រុក​មោងឫស្សី​ ​ខេត្តបាត់ដំបង​
​•​  ​សាលាបឋមសិក្សា​ ​ស្វាយមាស​ ​ស្ថិត​ក្នុង​ភូមិ​ស្វាយមាស​ ​ឃុំ​វិហារសួគ៌​ ​ស្រុក​ខ្សាច់​កណ្តាល​ ​ខេត្ត​កណ្ដាល​

Related Posts

Previous Article

PRASAC Continues to Offer Other 10 Library Buildings in 2019

Next Article

ABA Bank and TrueMoney bring convenient mobile transfer and loan repayment services