ប្រា​សាក់​ផ្ដល់​កម្ចី​គ្មាន​ទ្រព្យ​ធានា​ដើម្បី​លើក​កំពស់​ជីវភាព​ប្រជាពលរដ្ឋ​

No Comments Share:
prasak loaan

​ភ្នំពេញ​៖​ ​ប្រា​សាក់​ ​ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ធំជាង​គេ​នៅ​កម្ពុជា​ ​បាន​បង្កើត​កម្ចី​មួយ​ប្រភេទ​ដែល​មិន​ទាមទារ​ទ្រព្យ​ដាក់​ធានា​ ​ដោយ​អតិថិជន​អាច​ខ្ចី​បាន​រហូតដល់​ ​6​ ​លាន​រៀល​ ​ឬ​ ​1,500​ ​ដុល្លារ​អាមេរិក​ ​រយៈពេល​រហូតដល់​ ​36​ ​ខែ​ ​ដើម្បី​បម្រើ​ដល់​សេចក្ដី​រីកចម្រើន​របស់​អតិថិជន​។​

​លោក​ ​សាយ​ ​សូ​នី​ ​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់​ ​បាន​មានប្រសាសន៍​ថា​ ​«​កម្ចី​គ្មាន​ទ្រព្យ​ធានា​នេះ​ ​ផ្ដល់​ជូនចំពោះ​អតិថិជន​កម្ចី​ខ្នាត​តូច​ ​និង​កម្ចី​ជា​ក្រុម​។​ ​កម្ចី​នេះ​ផ្ដល់​ភាព​ងាយស្រួល​យ៉ាង​ខ្លាំង​ ​ព្រោះ​អតិថិជន​មិន​ចាំបាច់​មានទ្រព្យ​មក​ដាក់​ធានា​ឡើយ​ ​រី​ឯ​អត្រា​ការប្រាក់​សមរម្យ​ ​ឯកសារ​មិន​ស្មុគស្មាញ​ ​និង​មាន​ភាព​បត់បែន​ក្នុង​ការ​សង​ត្រលប់​»​។​

prasak services​លោក​ ​សូ​នី​ ​ក៏បាន​គូសបញ្ជាក់​ថា​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ដែល​ប្រកាន់​ខ្ជាប់​តាម​ក្រម​ស្ដីពី​ការ​ផ្ដល់​ឥណទាន​ប្រកបដោយ​ក្រមសីលធម៌​ ​និង​គោលការណ៍​ការពារ​អតិថិជន​។​ ​ប្រា​សាក់​ ​ជា​គ្រឹះស្ថាន​ឯកជន​ ​ដែល​រួមចំណែក​យ៉ាង​ខ្លាំងក្លា​ក្នុង​ការ​ជំ​រុ​ញប​រិយា​ប័ន្​ន​ហិរញ្ញវត្ថុ​ដល់​ប្រជាជន​កម្ពុជា​ ​ពិសេស​នៅ​តាម​ទី​ជនបទ​។​ ​ព្រម​ជាមួយគ្នា​នេះ​ដែរ​ ​លោក​ ​សូ​នី​ ​បាន​មានប្រសាសន៍​បន្ថែម​ថា​៖​ ​«​ជំនួសមុខ​ឱ្យ​គណៈ​គ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​ទាំងអស់​ ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​ ​ធនាគារជាតិនៃកម្ពុជា​ ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ ​និង​ភាគី​ពាក់ព័ន្ធ​ដែល​បាន​គាំទ្រ​ ​និង​ផ្តល់​អនុសាស​ន៍​ល្អ​ៗ​ ​និង​ជាពិសេស​សូម​ថ្លែងអំណរគុណ​ចំពោះ​អតិថិជន​ដែល​បាន​ ​និង​បន្ត​ការប្រើ​ប្រាស់​សេវា​របស់​ប្រា​សាក់​ ​និង​សូមជូនពរ​ជ័យ​ដល់​អតិថិជន​ទាំងអស់​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច​ ​និង​បន្ត​រីកចម្រើន​ជាមួយគ្នា​ប្រកបដោយ​និរន្តរភាព​។​

​ក្នុងរយៈពេល​ ​6​ ​ខែ​ដើមឆ្នាំ​ ​2019​ ​នេះ​ ​ប្រា​សាក់​មានទ្រព្យ​សកម្ម​សរុប​ច្រើនជាង​ ​2,800​ ​លាន​ដុល្លារ​អាមេរិក​ ​សម្ពៀត​ឥណទាន​ច្រើនជាង​ ​2,370​ ​លាន​ដុល្លារ​អាមេរិក​ ​អតិថិជន​ប្រាក់កម្ចី​ ​410​ ​ពាន់​នាក់​ ​បណ្តាញ​ការិយាល័យ​ ​177​ ​ទីតាំង​ ​មាន​ម៉ាស៊ីន​អេ​ធី​អឹម​ ​129​ ​និង​បុគ្គលិក​ជិត​ ​8,200នាក់​ ​ព្រមទាំង​បាន​ផ្តល់​អគារ​បណ្ណាល័យ​ចំនួន​ ​40​ ​នៅ​តាម​បណ្តា​ខេត្ត​នានា​នៅ​កម្ពុជា​។​ ​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅកាន់​៖​ ​www.prasac.com.kh​ ​។​

​សម្រាប់​តម្រូវការ​ ​ឬ​ព័ត៌មាន​បន្ថែម​អំពី​កម្ចី​ប្រា​សាក់​ ​សូម​ទាក់ទង​សាខា​ប្រា​សាក់​ដែល​នៅ​ជិត​លោកអ្នក​បំផុត​ ​ឬ​ទូរស័ព្ទ​មក​លេខ​ ​086​ ​999​ ​911​ ​ឬ​ ​023​ ​999​ ​911​ ​ឬ​ ​0969​ ​999​ ​911​។​

Share and Like this post

Related Posts

Previous Article

ABA Bank and TrueMoney bring convenient mobile transfer and loan repayment services

Next Article

The One Mall to open its doors by the end of 2019