cellcard cellcard

លទ្ធផល​ប្រឡង​បាក់​ឌុប ២០១៩ នឹង​ប្រកាស​នៅ​ខែកញ្ញា

វ៉ា សុនីកា / Khmer Times Share:
បេក្ខជន​ប្រឡង​ដើរ​ចេញ​ពី​មណ្ឌល​ប្រឡង​ដោយ​ស្នាម​ញញឹម រំពឹង​ថា​នឹង​ទទួល​បាន​លទ្ធផល​ល្អ​នៅ​ថ្ងៃ​ប្រកាស​លទ្ធផល​ខាង​មុខ។ ស្រី គំនិត

ជា​រៀងរាល់ឆ្នាំ ក្រសួង​អប់រំ​យុវជន​និង​កីឡា​នៃ​ប្រទេស​កម្ពុជា​តែងតែ​រៀបចំ​ការប្រឡង​បញ្ចប់​ការសិក្សា​ដ៏​ធំ​មួយ​នៅ​ទូទាំង​រាជធានី​ខេត្ត ដែល​គេ​ស្គាល់​ថា ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ហៅថា​បាក់​ឌុប។ សិស្សានុសិស្ស​ថ្នាក់​ទី១២នៅ​ទូទាំងប្រទេស នឹងត្រូវ​ប្រឡង​រួមគ្នា​តាម​លំដាប់​ឈ្មោះ នៅតាម​មណ្ឌល​ប្រឡង​ដែល​ក្រសួង​អប់រំ​បានរៀបចំ។

សម្រាប់​ឆ្នាំ​សិក្សា ២០១៨-២០១៩ លទ្ធផល​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ នឹង​ប្រកាស​នៅ​ថ្ងៃទី ១០ និង ១១ ខែ កញ្ញា​ខាងមុខនេះ។ បេក្ខជន​ប្រឡង​អាច​តាមដាន​ការផ្សាយ​លទ្ធផល​ប្រឡង​នៅតាម​បណ្តាញ​សង្គម​របស់​ក្រសួង​អប់រំ ឬ​ស្វែងរក​លទ្ធផល​ប្រឡង​នៅតាម​មណ្ឌល​ប្រឡង​តាម​នាមត្រកូល​របស់ខ្លួន។ ឆ្នាំនេះ បេក្ខជន​ប្រឡង​មាន​សរុប​ចំនួន ១១៧ ០៤៣ នាក់ ក្នុងនោះ​មាន​ស្រី​ចំនួន ៦០ ៤២៧ នាក់។

ក្រោម​កំណែទម្រង់​ការអប់រំ​ថ្មី​របស់ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ត្រូវបាន​រឹតបន្តឹង ដោយ​ហាមផ្តាច់​ខាត​ការនាំយក​សំណៅ​ឯកសារ​នានា​ចូលក្នុង​បន្ទប់​ប្រឡង ការលួចចម្លង​គ្រប់​រូបភាព ការប្រើប្រាស់​ឧបករណ៍​អេ​ឡិច​ត្រូ​និ​ច​ជាដើម។

គួរបញ្ជាក់​ផងដែរ​ថា ឆ្នាំ ២០១៤ គឺជា​ឆ្នាំ​ដំបូង​ដែល​កំណែទម្រង់​ការអប់រំ​ត្រូវបាន​ដាក់​ឲ្យ​អនុវត្ត ដែល​ធ្វើ​ឲ្យ​អត្រា​សិស្ស​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ធ្លាក់ចុះ​យ៉ាងគំហុក​រហូតដល់​ត្រឹមតែ​ប្រមាណ ៤០ភាគរយ បន្ទាប់ពី​ការប្រឡង​ចំនួន២ដង។ ក្នុងនោះ​បេក្ខជន​ជាប់​លើក​ទី១មាន​ចំនួន ២៥ភាគរយ និង​លើក​ទី២មាន​ចំនួន ប្រមាណ ១៨​ភាគរយ៕

Previous Article

HANDS OF FATE: Computer Science senior pursues his BSc – despite having no hands and fingers

Next Article

Scholarships & Events