​មន្ត្រី​ក្រសួង​សុខាភិបាល​ ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ដែល​ថា​​ឆ្លង​មក​មនុស្ស​

ប៉ិច សុធារី / Khmer Times No Comments Share:
មន្ត្រី​ក្រសួង​កសិកម្ម​ ​និង​ក្រសួង​សុខាភិបាល​ ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​។​ ស៊ីវ​ ​ចាន់ណា​

​ភ្នំពេញ​៖​ ​មន្ត្រី​ក្រសួង​កសិកម្ម​ ​និង​ក្រសួង​សុខាភិបាល​ ​បាន​ស្នើ​ដល់​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​ប្រើប្រាស់​បណ្តាញ​សង្គម​ ​បញ្ឈប់​ការផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ដែល​ថា​ជំងឺ​នេះ​ឆ្លង​មក​មនុស្ស​ ​ខណៈ​ដែល​អង្គការ​អន្តរជាតិ​នានា​បាន​បញ្ជាក់​ថា​ ​ជំងឺ​នេះ​ឆ្លង​តែ​ពី​សត្វ​ទៅ​សត្វ​ប៉ុណ្ណោះ​។​

​ប្រធាន​នាយកដ្ឋាន​សុខភាព​សត្វ​ និង​សុខភាព​សាធារណៈ​បសុព្យាបាល​នៃ​ក្រសួង​កសិកម្ម​ ​លោក​ ​នូ​ ​វនិ​កា​ ​បាន​មានប្រសាសន៍​នៅក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ​ ​រាជធានី​ភ្នំពេញ​ថា​ ​កន្លងមក​ ​ក៏ដូចជា​ពេល​ថ្មី​ៗ​នេះ​ ​មានការ​ចែក​រំ​លែ​ក​តៗ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​ក​ ​ថា​មាន​ ​កុមារី​ម្នាក់​នៅ​ខេត្តពោធិ៍សាត់​ ​និង​មនុស្ស​មួយចំនួន​ទៀត​ ​បាន​ធ្លាក់ខ្លួន​ឈឺ​ដោយសារ​ឆ្លង​នូវ​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ ​ក្រោយពី​ពួកគេ​បាន​ទទួលទាន​សាច់​ជ្រូក​។​ ​លោក​បន្ត​ថា​ ​ការ​ផ្សព្វផ្សាយ​ឬ​ចែករំលែក​ព័ត៌មាន​បែបនេះ​ ​ជា​កា​របំ​ភ្លើ​សពី​ការពិត​ ​បង្ក​ឲ្យ​មានការ​យល់​ច្រឡំ​ ​និង​ធ្វើឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ជាតិ​ផង​ដែរ​។​

​លោក​ថា​៖​ ​«​មន្ត្រី​ជំនាញ​សុខាភិបាល​ ​អង្គការសុខភាព​សត្វ​ពិភពលោក​ ​ក៏ដូចជា​អង្គការសុខភាព​ពិភពលោក​ ​ក៏​គេ​បាន​បញ្ជាក់​ហើយ​ថា​ ​ជំងឺ​នេះ​មិន​ឆ្លង​ពី​សត្វ​ជ្រូក​ទៅ​មនុស្ស​ទេ​ ​ជាពិសេស​នៅក្នុង​រយៈពេល​វែង​ ​ព្រោះ​ជំងឺ​នេះ​ជា​ប្រភេទ​វីរុស​ ​DNA​ ​ដូច្នេះ​វាក​ម្រ​នឹង​បំ​ឡែង​ឆ្លង​ទៅ​មនុស្ស​ណាស់​»​។​

​លោ​ក ​វនិ​កា​ ​បាន​បន្ថែម​ថា​៖​ ​«​ការ​បង្ហោះ​លើ​ហ្វេ​សប៊ុ​កថា​មានការ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​ទៅ​មនុស្ស​នេះ​ ​វា​ជា​រឿង​មិន​ត្រឹមត្រូវ​ទេ​ ​ហើយ​វា​នឹង​ធ្វើឲ្យ​មនុស្ស​ឈប់​បរិភោគ​សាច់​ជ្រូក​ ​ហើយ​កាលណា​មនុស្ស​លែងបរិភោគ​សាច់​ជ្រូក​ ​នឹង​ធ្វើឲ្យ​ប៉ះពាល់​ដល់​តម្លៃ​សាច់​ជ្រូក​ ​និង​សាច់​សត្វ​ផ្សេង​ៗ​ទៀត​ ​ដូច្នេះ​ការបង្កើត​ពាក្យ​ចចាមអារ៉ាម​បែបនេះ​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ ​ជាពិសេស​សេដ្ឋកិច្ច​ចិញ្ចឹម​ជ្រូក​»​។​

​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​បាន​ផ្ទុះឡើង​នៅ​កម្ពុជា​ ​កាលពី​ខែមីនា​ ​នៅ​ខេត្តរតនគិរី​ ​ស្វាយរៀង​ ​តាកែវ​ ​កណ្តាល​ ​និង​ត្បូងឃ្មុំ​ ​ក្នុង​នោះ​សត្វ​ជ្រូក​ដែល​ឆ្លង​ជំងឺ​នេះ​បាន​ងាប់​ ​និង​យក​ទៅ​កម្ទេច​ចោល​ដោយ​មន្ត្រី​ជំនាញ​ ​មាន​ប្រមាណ​ជាង​ ​៤ពាន់​ក្បាល​។​

​បើ​តាម​ ​លោក​ ​វនិ​កា​ ​គិត​មកដល់​ថ្ងៃម្សិលមិញ​ ​ស្ថានភាព​ជំងឺ​បេ​ស្ត​ជ្រូក​អាហ្រ្វិក​នៅ​កម្ពុជា​ ​ពុំ​មានការ​រាលដាល​ដល់​ខេ​ត្ត​ផ្សេង​ៗ​ទៀត​ទេ​ ​ប៉ុន្តែ​ក្រសួង​បាន​នឹង​កំពុង​បន្ត​តាមដាន​ ​និង​មាន​វិធានការ​ទប់ស្កាត់​យ៉ាង​យកចិត្ត​ទុកដាក់​។​

​វេជ្ជបណ្ឌិត​មន្ទីរពេទ្យ​កុមារ​ជាតិ​ ​លោក​ ​រស់​ ​សុ​វណ្ណ​រិន្ទ​ ​បាន​មានប្រសាសន៍​ថា​ ​កុមារី​រងគ្រោះ​ដែល​ត្រូវ​បាន​ឪពុក​របស់​គាត់​ ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុ​កថា​មាន​បញ្ហា​សុខភាព​ដោយសារ​បាន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ក្រោយពី​ទទួលទាន​សាច់​ជ្រូក​ចៀន​នោះ​ ​គឺ​រឿង​យល់​ច្រឡំ​ប៉ុណ្ណោះ​ ​ខណៈ​ដែល​កុមារី​រងគ្រោះ​ ​គ្រាន់តែ​មាន​ជំងឺ​អា​លា​ក់ហ្ស៊ី​ស្បែក​ ​និង​ពុំ​មាន​រោគសញ្ញា​ណាមួយ​ពាក់ព័ន្ធ​នឹង​ជំងឺ​ប៉េស្ត​ជ្រូក​ឡើយ​។​

​លោក​ថា​៖​ ​«​នេះ​ជា​ការយល់​ច្រឡំ​ទេ​ ​យល់​ច្រឡំ​ថា​ហូប​សាច់​ជ្រូក​ទៅ​ឆ្លង​ ​តែ​ជាក់ស្តែង​យើង​អត់មាន​ការសិក្សា​ណាមួយ​ថា​ហូប​សាច់​ជ្រូក​ទៅ​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ទេ​ ​គឺ​ជំងឺ​នេះ​ឆ្លង​តែ​ពី​សត្វ​ទៅ​សត្វ​ប៉ុណ្ណោះ​»​។​

​លោក​ ​ស៊ី​ ​ឡុង​ ​មក​ពី​ខេត្តពោធិ៍សាត់​ ​ដែល​ជា​ឪពុក​កុមារី​រងគ្រោះ​ ​និង​ជា​អ្នក​ផុស​លើ​ហ្វេ​សប៊ុ​កថា​កូនស្រី​របស់​ខ្លួន​ឆ្លង​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រិ្វ​ក​នោះ​ ​បាន​សុំទោស​ជា​សាធារណៈ​ចំពោះ​ការ​ផុស​ព័ត៌មាន​មិន​ពិត​ ​និង​ផុស​ភ្លាម​ៗ​ដោយ​មិនបាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​សុខភាព​ពី​ក្រុម​គ្រូពេទ្យ​។​

​លោក​ថា​៖​ ​«​ពេល​ដែល​ខ្ញុំ​ផុស​ហ្នឹង​ ​គ្រូពេទ្យ​មិនទាន់​បាន​ពិនិត្យ​ជំងឺ​កូន​ខ្ញុំ​បាន​ច្បាស់លាស់​នៅឡើយ​ទេ​ ​ប៉ុន្តែ​ដោយសារ​ខ្ញុំ​ភ័យ​ពេក​ ​មិនបាន​គិត​ពី​ផល​ប៉ះពាល់​ដល់​សង្គម​ ​ និង​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​បែបនេះ​។​ ​ធាតុ​ពិត​កូន​ខ្ញុំ​អត់មាន​ប៉ះពាល់​ដោយសារ​ទទួលទាន​សាច់​ជ្រូក​នេះ​ទេ​ ​គាត់​មាន​បញ្ហា​ជំងឺ​អា​លា​ក់ហ្ស៊ី​ស្បែក​ប៉ុណ្ណោះ​ ​ដូច្នេះ​ខ្ញុំ​សុំ​ទទួលស្គាល់​កំហុស​របស់ខ្ញុំ​ដែល​ផុស​ផ្តេសផ្តាស​បែបនេះ​»​។​

​លោក​ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​អ្នកប្រើ​ប្រាស់​បណ្តាញ​សង្គម​ទាំងអស់​ ​ជៀសវាង​ចែករំលែក​នូវ​ព័ត៌មាន​មិន​ពិត​ ​និង​មិនដឹង​ពី​ប្រភព​ច្បាស់លាស់​ ​ដែល​នាំឲ្យមាន​ការ​ភ័ន្តច្រឡំ​ពី​សារ​ធា​ណ​ជន​ ​និង​ប៉ះពាល់​ដល់​សង្គមជាតិ​ដូច​ករណីនេះ​៕​

Share and Like this post

Related Posts

Previous Article

អ្នក​ច្នៃ​ម៉ូដ​ប្រាំ​រូប​នឹង​បង្ហាញ​ស្នាដៃ​លើ​ទីផ្សារ​អឺរ៉ុប

Next Article

​លោក​ ​ស​ ​ខេង៖​ ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ថ្មី​តម្រូវ​ឲ្យ​បោះបង់​ចោល​នូវ​តួនាទី​មួយ​