​លោក​ ​ស​ ​ខេង៖​ ​សមាជិក​ក្រុម​ប្រឹក្សា​ជាប់​ឆ្នោត​ថ្មី​តម្រូវ​ឲ្យ​បោះបង់​ចោល​នូវ​តួនាទី​មួយ​

តាំង វីដា / Khmer Times No Comments Share:
សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​។​ ស៊ីវ​ ​ចាន់​ណា​

​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​ឧបនាយក​រដ្ឋមន្ត្រី​ ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ ​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ថ្មី​តម្រូវឲ្យ​បោះបង់ចោល​នូវ​តួនាទី​ផ្សេង​ៗ​ដើម្បី​ផ្តោត​លើ​ការ​បំពេញ​តួនាទី​របស់​ពួកគេ​ក្នុងនាម​ជា​តំណាង​រាស្រ្ត​ជាប់ឆ្នោត​។​

​យោង​តាម​សេចក្តី​ថ្លែងការណ៍​ចុះ​ថ្ងៃទី​ ​១២​ ​ខែសីហា​ ​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​ ​បាន​ថ្លែង​ថា​ក្រសួងមហាផ្ទៃ​បាន​ទទួលស្គាល់​ថាស​មា​ជិ​ក​ក្រុមប្រឹក្សា​ដែល​ទើបតែ​ជាប់​ឆ្នោត​ថ្មី​ៗ​មួយចំនួន​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ឬ​ជា​ជំនួយការ​ ​មុន​និង​ក្រោយពេល​ជាប់ឆ្នោត​។​

​លោក​ ​ស​ ​ខេង​ ​បាន​បន្ថែម​ថា​ ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ដែល​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ឬ​ជា​ជំនួយការ​ ​មុន​ជាប់ឆ្នោត​នោះ​ ​មុខតំណែង​ទីប្រឹក្សា​ ​ឬ​ជំនួយការ​ ​នឹង​ត្រូវ​បាត់បង់​ដោយ​ស្វ័យប្រវត្តិ​។​

​លោក​បាន​មានប្រសាសន៍​ថា​៖​ ​«​ករណីនេះ​ ​សាមីខ្លួន​នៅសល់​មុខតំណែង​ជាស​មា​ជិ​ក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​តែប៉ុណ្ណោះ​។​ ​ហើយ​ការ​បើក​ផ្តល់​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ ​គឺ​សាមីខ្លួន​ម្នា​ក់ៗ​ ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែ​ក្នុង​មុខតំណែង​ជា​ប្រធាន​ ​ឬ​សមាជិក​ក្រុមប្រឹក្សា​រាជធានី​ ​ខេត្ត​ ​ក្រុង​ ​ស្រុក​ ​ខណ្ឌ​»​។​

​លោក​ ​ស​ ​ខេង​ ​ក៏បាន​ធ្វើការ​កត់សម្គាល់​ដែរ​ថា​ ​សមាជិក​ក្រុមប្រឹក្សា​ ​ដែល​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ឬ​ជា​ជំនួយការ​ ​ក្រោយពេល​ជាប់ឆ្នោត​ហើយ​ត្រូវ​សម្រេចចិត្ត​ធ្វើការ​ជ្រើសរើស​យកមុខ​តំណែង​ណាមួយ​ក្នុងចំណោម​មុខតំណែង​ជាទី​ប្រឹក្សា​ ​ឬ​ជំនួយការ​ ​ឬ​ជា​ប្រធាន​ ​ឬ​ជា​សមាជិក​ក្រុមប្រឹក្សា​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ដោយសារតែ​ពួកគេ​ត្រូវ​បាន​ជ្រើសរើស​ដោយ​អ្នកបោះឆ្នោត​ជា​មន្រ្តី​សាធារណៈ​ហើយ​ត្រូវ​បាន​តែងតាំង​តួនាទី​បន្ទាប់ពី​នោះ​»​។​

​ឯកឧត្តម​ ​ប្រាក់​ ​សំ​អឿន​ ​អគ្គនាយក​ ​នៃ​អគ្គនាយក​ដ្ឋាន​រដ្ឋបាល​ ​ក្រសួងមហាផ្ទៃ​បាន​មានប្រសាសន៍​កាលពី​ម្សិលមិញ​ថា​ ​ការសម្រេច​ដក​តំណែង​ទីពីរ​ត្រូវ​បាន​ធ្វើឡើង​ដើម្បី​ចៀសវាង​ការរិះគន់​និង​ធានា​បាន​ថាស​មា​ជិ​ក​ក្រុមប្រឹក្សា​អាច​បម្រើ​ប្រជាពលរដ្ឋ​បាន​ពេញលេញ​។​

​លោក​ ប្រាក់​ ​សំ​អឿន​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​សមាជិក​ក្រុមប្រឹក្សា​ជាប់ឆ្នោត​ជាច្រើន​កំពុងតែ​ត្រូវ​បាន​តែងតាំង​ជាទី​ប្រឹក្សា​ ​ឬ​ជា​ជំនួយការ​។​ ​ហើយ​ការតែងតាំង​តួនាទី​ទីពីរ​នេះ​មិន​ត្រូវ​បាន​អនុញ្ញាត​ទៀត​ទេ​»​។​

​លោក​ ​ប៉ា​ ​សុ​ជាតិ​វង្ស​ ​ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​តេជោ​ ​ហ៊ុន​ ​សែន​ ​កាលពី​ម្សិលមិញ​បាន​មានប្រសាសន៍​ឲ្យដឹង​ថា​ ​លោក​នឹង​គោរព​តាម​ការណែនាំ​របស់​សម្ដេច​ក្រឡាហោម​ ​ស​ ​ខេង​។​

​លោក​ ​ប៉ា​ ​សុ​ជាតិ​វង្ស​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ខ្ញុំ​ទទួលស្គាល់​ភាព​ខុសគ្នា​រវាង​មន្ត្រី​ដែល​ត្រូវ​បាន​បោះឆ្នោត​និង​តែងតាំង​។​ ​ពួកគេ​មាន​តួនាទី​ខុសគ្នា​។​ ​ខ្ញុំ​នឹង​ធ្វើតាម​និង​គោរព​តាម​សេចក្តី​សម្រេច​នេះ​»​។​

​លោក​ ​សឿង​ ​សា​រឿន​ ​នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហប្រតិបត្តិ​ការ​ដើម្បី​កម្ពុ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ថា​ ​សមាជិក​ក្រុមប្រឹក្សា​គួរតែ​ផ្តោត​លើ​ការ​ផ្តល់​សេវា​សាធារណៈ​ប្រកបដោយ​គុណភាព​ជាមុន​។​

​លោក​ ​សឿង​ ​សា​រឿន​ ​បាន​មានប្រសាសន៍​ថា​៖​ ​«​ពួកគេ​ក៏​គួរតែ​សម្របសម្រួល​ជាមួយ​អ្នក​ពាក់ព័ន្ធ​ដើម្បី​បង្កើន​ការ​ប្រមូល​ធនធាន​ដើម្បី​បង្កើន​សេវាកម្ម​ប្រកបដោយ​គុណភាព​និង​ឆ្លើយតបទៅនឹង​តំរូវការ​របស់​ប្រជាពលរដ្ឋ​”​ ​។​ ​ខ្ញុំ​សង្ឃឹមថា​សមាជិក​ក្រុមប្រឹក្សា​ក្នុង​អាណត្តិ​នេះ​គឺ​គិតគូរ​អំពី​ប្រជាជន​មុនបន្ទាប់​ពី​គណបក្ស​នយោបាយ​”​»​។​

​យោង​តាម​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​មណ្ឌល​រាជធានី​ខេត្ត​ ​ទូទាំង​ប្រទេស​ ​មាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន៥៥៩​ ​ខណៈ​ដែល​មណ្ឌល​ក្រុង​ ​ស្រុក​ ​ខណ្ឌ​ ​ទូទាំង​ប្រទេស​សរុប​ចំនួន២០៣មាន​អាសនៈ​សមាជិក​ក្រុមប្រឹក្សា​សរុប​ចំនួន៣.៤៨៤​។​

​គួរ​បញ្ជាក់ឲ្យដឹង​ផង​ដែរ​ថា​ ​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​សម្លេង​ឆ្នោត​ច្រើនជាង​គេ​នៅក្នុង​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជធានី​ខេត្ត​-​ក្រុង​ស្រុក​ខណ្ឌ​អាណត្តិ​ទី៣កាលពី​ខែឧសភា​កន្លងទៅ​។​

​លោក​ ​ហង្ស​ ​ពុទ្ធា​ ​អ្នកនាំពាក្យ​ ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ ​ហៅ​កាត់​ថា​ ​គជប​ ​មានប្រសាសន៍​ថា​គណបក្សប្រជាជន​កម្ពុជា​ទទួល​បាន​សន្លឹកឆ្នោត​ចំនួន​ ​១១,១២៣​ ​ក្នុងចំណោម​សន្លឹកឆ្នោត​ចំនួន​ ​១១.៥៦៥​ ​ដែល​សមាជិក​ក្រុមប្រឹក្សា​ឃុំ​ ​សង្កាត់​បាន​បោះឆ្នោត​។​

​លោក​ ​ហង្ស​ ​ពុទ្ធា​ ​បាន​បន្ថែម​ថា​ ​ក្រៅពី​គណបក្សប្រជាជន​កម្ពុជា​ ​មាន​គណបក្ស​ចំនួន​ ​៥​ ​ផ្សេងទៀត​ដែល​អាច​ទទួល​បាន​សម្លេង​ឆ្នោត​។​

​គណ​បក្ស​ហ៊្វុន​ស៊ិន​ប៉ិច​ទទួល​បាន​ ​២២៦​ ​សំឡេង​ ​គណបក្ស​ខ្មែរ​រួបរួម​ជាតិ​ទទួល​បាន​ ​១៧៥​ ​សំឡេង​ ​គណបក្ស​សញ្ជាតិ​កម្ពុជា​ទទួល​បាន​ ​១៤​ ​សំឡេង​ ​គណបក្ស​យុវជន​កម្ពុជា​ទទួល​បាន​ ​៨​ ​សំឡេង​ ​និង​ចុងក្រោយ​ ​គណបក្ស​ឆន្ទៈ​ខ្មែរ​ទទួល​បាន​ ​២​ ​សំឡេង​៕​

Share and Like this post

Related Posts

Previous Article

​មន្ត្រី​ក្រសួង​សុខាភិបាល​ ​ឲ្យ​បញ្ឈប់​ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​ពី​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​ ​ដែល​ថា​​ឆ្លង​មក​មនុស្ស​

Next Article

​អាជ្ញាធរ​អប្សរា​ ​ឲ្យ​អាជីវករ​ ​និង​ភ្ញៀវ​ទេសចរ​ ​បញ្ឈប់​សកម្មភាព​ទទួលទាន​អាហារ​នៅមុខ​ប្រាសាទអង្គរវត្ត​