ប្រទះឃើញ​សត្វ​ទន្សោង​ជិត​ផុតពូជ​មួយ​ក្បាល​ ​ស្លាប់​ក្នុង​ខេត្ត​ឧត្តរមានជ័យ​

លី លីវស៊ែ / Khmer Times No Comments Share:
Bateng
សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ខាងក្នុង​ព្រៃ​សហគមន៍​ ​ក្នុង​ភូមិ​ឈូក​មាស​។​ ហ្វេសប៊ុក

​​មន្ត្រី​អនុរក្ស​បរិស្ថាន​ក្នុង​ខេត្ត​ឧត្តរមានជ័យ​កាលពី​ថ្ងៃសុក្រ​ ​បាន​ប្រទះឃើញ​សត្វ​ទន្សោង​ឈ្មោល​ ​ដែល​ជិត​ផុតពូជ​មួយ​ក្បាល​ ​បាន​ស្លាប់​នៅ​ខាងក្នុង​តំបន់​អភិរក្ស​មួយ​ ​ក្នុង​ព្រៃ​សហគមន៍​ ​សង្ឃ​រុ​ក្ខ​វន័​ ​ហើយ​សង្ស័យ​ថា​ ​បណ្ដាលមកពី​ការ​ប្រមាញ់​។​

​ព្រះ​ឧត្តរ​មណី​ ​ប៊ុ​ន​ ​សា​លួត​ ​ព្រះប្រធាន​សហគមន៍​សង្ឃ​រុ​ក្ខ​វន័​កាលពី​ម្សិលមិញ​ ​បាន​សង្ឃ​ដិ​កាថា​ ​សត្វ​ទន្សោង​ឈ្មោល​មួយ​ក្បាល​ ​ត្រូវ​បាន​គេ​ប្រទះឃើញ​ដេក​ស្លាប់​នៅ​ខាងក្នុង​ព្រៃ​សហគមន៍​ ​ក្នុង​ភូមិ​ឈូក​មាស​។​ ​លោក​បាន​កត់សម្គាល់​ថា​សត្វ​ទន្សោង​នោះ​ ​ទម្ងន់​ប្រមាណ​ ​៥០០​ ​គីឡូក្រាម​មានស្នាម​រង​របួស​ត្រង់​ជើង​ខាងឆ្វេង​ ​និង​ខ្នង​។​

​ព្រះ​តេជគុណ​ ​សា​លួត​ ​មាន​សង្ឃ​ដិ​កាថា​ ​ក្រុម​អនុរក្ស​បរិស្ថាន​ខេត្ត​សង្ស័យ​ថា​ ​សត្វ​ទន្សោង​នេះ​អាច​នឹង​ស្លាប់​ ​ដែល​បណ្ដាលមកពី​ស្នាមរបួស​ ​និង​វ័យចាស់​ជរា​។​

​“​យើង​បាន​រក​ឃើញ​អន្ទាក់​ចម្ងាយ​ ​៥០០​ ​ម៉ែត្រ​ពី​កន្លែង​ដែល​ក្រុម​អនុរក្ស​បរិស្ថាន​រក​ឃើញ​សាកសព​ ​ហើយនឹង​ឧបករណ៍​ឆក់​ប្រើប្រាស់​អគ្គិសនី​ ​ដែល​អាច​ធ្វើ​ឱ្យ​រង​របួស​នៅ​លើ​ខ្នង​របស់​សត្វ​នេះ​”​ ​។​

​សាកសព​ទន្សោង​ត្រូវ​បាន​យក​ទៅ​រក្សាទុក​នៅ​មន្ទីរ​បរិស្ថាន​ខេត្ត​ដើម្បី​រក្សាទុក​។​

​ព្រះ​តេជគុណ​ ​សា​លួត​ ​បាន​កត់សម្គាល់​ថា​ ​ក្នុងអំឡុងពេល​ល្បា​ត​ថ្មី​ៗ​នេះ​ ​ក្រុម​អនុរក្ស​បាន​រក​ឃើញ​អន្ទាក់​សត្វព្រៃ​ ​និង​ឧបករណ៍​ឆក់​រាប់​សិប​គ្រឿង​នៅ​ជុំវិញ​តំបន់​អភិរក្ស​។​ ​លោក​បាន​កត់សម្គាល់​ថា​ ​ក្រុម​អនុរក្ស​បាន​ដកហូត​ឧបករណ៍​ទាំងនោះ​ ​និង​លែង​សត្វ​ដែល​ជាប់អន្ទាក់​ចូល​ទៅ​ក្នុង​ព្រៃ​វិញ​។​

​“​សត្វ​ដែល​រងគ្រោះ​ភាគច្រើន​គឺ​សត្វ​ជ្រូកព្រៃ​ ​និង​សត្វ​ក្តាន់​”​។​ ​ឥឡូវនេះ​អ្នកប្រមាញ់​ប្រើ​ឧបករណ៍​ឆក់​ដែល​ដំណើរការ​លឿន​ ​ហើយ​ធ្វើ​ឱ្យ​យើង​ពិបាក​ក្នុង​ការ​បង្ក្រាប​បញ្ហា​នេះ​។​

​លោក​ ​ភួង​ ​លី​ណា​ ​ប្រធានមន្ទីរ​បរិស្ថាន​ខេត្ត​ឧត្តរមានជ័យ​បាន​និយាយ​ថា​ ​អាជ្ញាធរ​នៅតែ​បន្ត​ខិតខំ​ស្វែងរក​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ ​ដោយ​បន្ថែម​ថា​ ​អាជ្ញាធរ​ល្បាត​តំបន់​អភិរក្ស​យ៉ាងហោចណាស់​ ​១០​ ​ដង​ក្នុង​មួយ​ខែ​។​

​លោក​បាន​មានប្រសាសន៍​ថា​“​ ​ខ្ញុំ​ទទួលស្គាល់​ថា​មាន​ឧក្រិដ្ឋ​កម្ម​សត្វព្រៃ​បន្ត​កើតមាន​នៅ​ទីនេះ​ ​ប៉ុន្តែ​យើង​ក៏​សហការ​ជាមួយ​ក្រសួង​ពាក់ព័ន្ធ​ ​ដើម្បី​បង្ក្រាប​បទល្មើស​ទាំងនោះ​”​ ​។​ ​ហើយ​ទោះជាយ៉ាងណា​ចំនួន​ឧក្រិដ្ឋ​កម្ម​សត្វព្រៃ​ ​បាន​ថយ​ចុះបើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំមុន​»​។​

​លោក​ ​លី​ណា​ ​បាន​កត់សម្គាល់​ថា​ ​ក្នុងរយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​ ​អាជ្ញាធរ​បាន​ប្រមូល​សាកសព​សត្វ​ទន្សោង​ចំនួន​ ​៣ក្បាល​ ​និង​គោព្រៃ​មួយ​ក្បាល​ ​ពី​តំបន់​អភិរក្ស​ ​ដែល​ត្រូវ​បាន​រក្សាទុក​នៅ​ការិយាល័យ​មន្ទីរ​បរិស្ថាន​ខេត្ត​។​

​លោក​ ​នេត្រ​ ​ភក្ត្រា​ ​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ ​ដែល​បាន​ដកស្រង់​របាយការណ៍​ពីម្សិលមិញ​ ​បាន​អោយ​ដឹង​ថា​មាន​សត្វ​ទន្សោង​ប្រមាណ​ ​២.០០០​ ​ទៅ​ ​៤០០០​ ​ក្បាល​ដែល​បច្ចុប្បន្ន​កំពុង​រស់នៅ​ក្នុង​តំបន់​ទំនាប​ភាគ​ខាងកើត​ ​នៃ​ប្រទេស​កម្ពុជា​។​

​ភាគច្រើន​នៃ​សត្វ​ទន្សោង​នៅក្នុង​ប្រទេស​កម្ពុជា​ ​រស់នៅ​ក្នុង​តំបន់​អភិរក្ស​ដើម្បី​ការពារ​ ​ការបៀតបៀន​នៃ​ការ​បរបាញ់​ខុសច្បាប់​ ​ការបំផ្លាញ​ទីជម្រក​ ​និង​ជំងឺ​៕​

Share and Like this post

Related Posts

Previous Article

​ឃាត់ខ្លួន​គ្រូពេទ្យ​ចាក់ថ្នាំ​តាម​ភូមិ​ ​បន្ទាប់ពី​ព្យាបាល​បណ្តាល​ឲ្យ​ស្ត្រី​ម្នាក់​ស្លាប់​

Next Article

​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​បញ្ជា​ឲ្យ​ស្រាវជ្រាវ​រក​អ្នក​ដែល​សូកប៉ាន់​ជា​ថ្នូរ​នឹង​ការ​ចូល​បម្រើ​ការ​ងារ​មេ​បញ្ជាការ​