​បុរស​ជនជាតិ​អង់គ្លេស​ម្នាក់​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​ពេស្យាចា​លើ​អនីតិជន​

ឃួន ណារីម / Khmer Times No Comments Share:
​បុរស​ជនជាតិ​អង់គ្លេស​លោក​ ​Stephen​ ​John​ ​Loryman​។​ កោះសន្តិភាព​

សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃសុក្រ​ ​បានសម្រេច​ផ្តន្ទា​ទោស​ជនជាប់ចោទ​សញ្ជាតិ​អង់គ្លេស​ម្នាក់​ឱ្យ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ​១​ ​ឆ្នាំ​ ​៣​ ​ខែ​ពី​បទ​ពេស្យា​ចា​លើ​អនីតិជន​ប្រព្រឹត្ត​នៅ​ខណ្ឌ​ច្បារអំពៅ​ ​កាលពី​ឆ្នាំមុន​។​

​លោក​ ​ប៊ុ​ន​ ​ចាន់​ហេង​ ​មេធាវី​ការពារ​ក្តី​ឲ្យ​លោក​ ​Stephen​ ​John​ ​Loryman​ ​អាយុ​ ​៥៧​ ​ឆ្នាំ​ ​កាលពី​ម្សិលមិញ​បាន​ឲ្យដឹង​ថា​ ​តុលាការ​បាន​ព្យួរ​រយៈពេល​ ​៣​ ​ខែ​នៃ​ការ​ផ្តន្ទា​ទោស​កូន​ក្តី​របស់​លោក​។​

​លោក​បាន​ថ្លែង​ថា​ ​លោក​ ​Loryman​ ​ដែល​ជា​គ្រូបង្រៀន​ភាសាអង់គ្លេស​នៅ​សាលា​ឯកជន​មួយ​ ​ត្រូវ​បាន​ចាប់ខ្លួន​កាលពី​ខែវិច្ឆិកា​នៅក្នុង​ផ្ទះ​ជួល​របស់​គាត់​ ​ខណៈ​ដែល​លោក​ត្រូវ​បាន​ចោទ​ថា​ឲ្យ​លុយ​ទៅកាន់​ឪពុក​ម្តាយ​ក្មេង​ប្រុស​ៗ​ជា​អនីតិជន​ដើម្បី​ឱ្យ​ពួកគេ​ស្នាក់នៅ​ជាមួយ​គាត់​។​

​លោក​ ​ចាន់​ហេង​ ​បាន​បន្ត​ថា​ ​កូន​ក្តី​របស់​លោក​ត្រូវ​បាន​ផ្តន្ទា​ទោស​ពី​បទ​ប្រព្រឹត្ដ​អំពើ​មិន​សមរម្យ​លើ​អនីតិជន​។​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ចៅក្រម​បាន​កាត់ទោស​កូនក្ដី​របស់​លោក​ឲ្យ​ ​ជាប់ពន្ធ​នា​គារ​រយៈពេល​ ​១៥​ ​ខែ​ ​ប៉ុន្តែ​ព្យួរទោស​បី​ខែ​។​ ​ខ្ញុំ​គ្មាន​យោបល់​អ្វី​បន្ថែម​ទៀត​ទេ​ ​ពីព្រោះ​វា​ជា​ឆន្ទានុសិទ្ធិ​របស់​ចៅក្រម​»​។​

​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ​Action​ ​Pour​ ​Les​ ​Enfants​ ​ដែល​ប្រឆាំង​នឹង​ការរំលោភ​ភេទ​លើ​កុមារ​ ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ម្សិលមិញ​បាន​ថ្លែង​ឲ្យដឹង​ថា​ ​សកម្មភាព​របស់​លោក​ ​Loryman​ ​ត្រូវ​បាន​យកចិត្ត​ទុកដាក់​ដោយ​អង្គការ​មួយ​នេះ​កាលពី​ខែកញ្ញា​ឆ្នាំមុន​ ​នៅពេល​ដែល​ពួកគេ​ទទួល​បាន​ព័ត៌មាន​សំងាត់​ចំនួន​ពី​រប្រពភ​អំពី​ការរំលោភ​បំពាន​លើ​កុមារ​នៅក្នុង​ផ្ទះល្វែង​របស់​លោក​ ​Loryman​ ​។​

​សេចក្ដីថ្លែង​ការណ៍​នោះ​បាន​ឲ្យដឹង​ថា​ ​អង្គការ​ ​APLE​ ​បាន​ចាប់ផ្តើម​សហការ​ជាមួយ​នគរបាល​ជាតិ​កម្ពុជា​ដើម្បី​ធ្វើការ​ស៊ើបអង្កេត​ពី​ការរំលោភ​បំពាន​នេះ​។​

​អ្នកឯកទេស​ការពារ​កុមារ​ ​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ ​(​APLE​)​ ​លោក​ ​ខឹម​ ​វ៉ាន់​ដូ​ ​បាន​ថ្លែង​ឲ្យដឹង​នៅក្នុង​សេចក្ដីថ្លែង​ការណ៍​ថា​៖​ ​«​លោក​ ​Loryman​ ​ក៏​តម្រូវ​ឱ្យ​បង់ប្រាក់​សំណង​ប្រមាណ​ជា​ ​១.៥០០​ ​ដុល្លារ​ ​ដល់​ជនរងគ្រោះ​ជា​កុមារ​ចំនួន​ ​២​ ​នាក់​ ​និង​ត្រូវ​បាន​ពិន័យ​ជា​ប្រាក់​ចំនួន​ ​៧៥០​ ​ដុល្លារ​ ​ផង​ដែរ​។​ ​ជនល្មើស​ក៏​ត្រូវ​បាន​ហាមមិនឲ្យ​នៅក្នុង​ប្រទេស​កម្ពុជា​រយៈពេល​ ​៣​ ​ឆ្នាំ​បន្ទាប់ពី​គាត់​បាន​បញ្ចប់​ការអនុវត្ត​ទោស​ក្នុង​ពន្ធនាគារ​»​។​

​គួរ​បញ្ចាក់​ឲ្យដឹង​ផង​ដែរ​ថា​ ​លោក​ ​Loryman​ ​ត្រូវ​បាន​ចាប់ខ្លួន​ដោយ​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ ​និង​ ​ការពារ​អនីតិជន​ ​រាជធានី​ភ្នំពេញ​។​ ​កុមារ​ចំនួន​ ​៦​ ​នាក់​ដែល​មាន​អាយុ​ចន្លោះ​ពី​ ​៩​ ​ទៅ​ ​១៣​ ​ឆ្នាំ​ត្រូវ​បាន​ជួយសង្គ្រោះ​ពី​ផ្ទះ​ជួល​របស់​គាត់​ ​ខណៈ​ដែល​កុមារ​ចំនួន​ ​៥​ ​នាក់​ក្នុងចំណោម​ពួកគេ​បាន​បញ្ជាក់​ថា​ពួកគេ​ត្រូវ​បាន​រំលោភបំពាន​ផ្លូវភេទ​៕​

Share and Like this post

Related Posts

Previous Article

​មន្ត្រី​ជាន់ខ្ពស់​ក្រសួង​កសិកម្ម​៖​ យើង​គ្រប់គ្រង​បាន​ជំងឺ​ប៉េស្ត​ជ្រូក​អាហ្រ្វិក​

Next Article

លោក​ ​សៅ​ ​សុខា​ ​ឲ្យ​សមត្ថកិច្ច​ ​ត្រៀម​បំផ្ទុះ​រថយន្ត​ដឹកឈើ​ជាង​ ​៤០គ្រឿង​ ​ដែល​បង្ក្រាប​បាន​នៅ​ខេត្តមណ្ឌលគិរី​