អាជ្ញាធរ​ចាប់ផ្ដើម​ស្ដារ​ប្រឡាយ​បឹងត្របែក​ ​តែ​សំ​ឱ្យ​ប្រជាជន​រើផ្ទះ​ចេញ​

ម៉ំ គន្ធា / Khmer Times No Comments Share:
Boeng Trabek canal
ក្រុមយុវជនសំរាមកំពុងធ្វើសកម្មភាពស្ម័គ្រចិត្តប្រមូលសំរាមពីប្រឡាយបឹងត្របែកនាពេលកន្លងមក។ រូបថត សហការី

លោក​ ​ឃួង​ ​ស្រេង​ ​អភិបាល​រាជធានី​ភ្នំពេញ​ ​បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រោម​ឱវាទ​របស់​លោក​ ​ស្តារ​ប្រឡាយ​បឹងត្របែក​ក្នុង​ខណ្ឌចំការមន​ ​ដើម្បី​បញ្ចៀស​ជំនន់​ទឹកភ្លៀង​ក្នុង​រាជធានី​ភ្នំពេញ​។​

​ប្រទេស​កម្ពុជា​ត្រូវ​បាន​គេ​រំពឹង​ថា​ ​នឹង​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ខែតុលា​។​

​លោក​ ​ឃួង​ ​ស្រេង​ ​ដែល​បាន​ធ្វើ​សេចក្តី​ថ្លែងការណ៍​ ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រឡាយ​នេះ​ ​បាន​និយាយ​ថា​ ​ប្រជាជន​នៅ​ទីក្រុង​ភ្នំពេញ​មានការ​កើនឡើង​ ​ហើយដោយ​សារ​តែ​ហេតុនេះ​ ​ប្រឡាយ​ត្រូវតែ​ស្តារ​ឡើងវិញ​។​

​លោក​បាន​មានប្រសាសន៍​ថា​ ​“​ថ្ងៃនេះ​យើង​ចាប់ផ្តើម​ស្តារ​ប្រឡាយ​បឹងត្របែក​ឡើងវិញ​”​​។​ ​យើង​បាន​ស្នើ​ដល់​ប្រជាជន​ ​ដែល​បាន​សង់ផ្ទះ​នៅ​ក្បែរ​ប្រឡាយ​ឲ្យ​រើផ្ទះ​របស់​ពួកគេ​ ​ដូ​ច្នេះ​បង្ក​រ​ភាព​ងាយស្រួល​ដល់​ក្រុមការងារ​របស់​យើង​ ​អាច​ពង្រីក​ប្រឡាយ​ដើម្បី​ធ្វើ​ឱ្យ​ទឹក​មាន​លំហូរ​ល្អ​ប្រសើរ​នៅក្នុង​តំបន់​នេះ​ ​និង​បញ្ចៀស​ការ​ជន់​លិច​នៅ​រដូវវស្សា​”។​

​លោក​ក៏បាន​បញ្ជា​ឱ្យ​អាជ្ញាធរ​គ្រប់​ខណ្ឌ​ទាំងអស់​ ​ក្នុង​រាជធានី​ភ្នំពេញ​ស្តារ​ប្រឡាយ​ផ្សេង​ៗ​ទៀតផង​ដែរ។​

​លោក​ ​ស្រេង​ ​បាន​មានប្រសាសន៍​ថា​“​យើង​ចង់​ធ្វើ​ឱ្យ​ប្រឡាយ​ ​និង​លូ​ ​នៅក្នុង​ទីក្រុង​ជួយ​រំដោះ​ទឹកភ្លៀង​”។​

​លោក​បាន​បន្ថែម​ថា​ ​ប្រជាពលរដ្ឋ​គួរតែ​ថែរក្សា​បរិស្ថាន​ ​ដោយ​ការ​មិន​បោះចោល​សំរាម​ក្នុង​ប្រឡាយ។​

​បច្ចុប្បន្ន​មន្ទីរ​សាធារណការ​ ​និង​ដឹកជញ្ជូន​ក្រុង​កំពុង​ស្តារ​ប្រឡាយ​ចំនួន​ ​៧​ ​ដើម្បី​ការពារ​ទឹកជំនន់។ ​នៅ​ចុងខែ​ឧសភា​ ​សាលា​រាជធានី​បាន​បិទផ្លូវ​មួយចំនួន​ក្នុង​ខណ្ឌ​សែនសុខ​ ​និង​មានជ័យ​រយៈពេល​ ​៧០​ ​ថ្ងៃ​ដើម្បី​តម្លើង​ប្រព័ន្ធ​លូ​ថ្មី​ដើម្បី​ការពារ​ទឹកជំនន់៕

Share and Like this post

Related Posts

Previous Article

តើ​សិស្ស​ត្រៀមប្រលង​អាច​ប្រឈម​អា​ការៈព្រួយបារម្ភ​និង​តានតឹង​ឬទេ?

Next Article

ហ៊ន សុខហ៊ាង ជាស្ត្រី​ដំបូង ចាប់អាជីពជាអ្នកបើកបររថយន្តក្រុង​ ដើម្បី​បង្ហាញថាស្តី្រ​អាចធ្វើ​បាន​