ចាប់ខ្លួន​អ្នក​ប​ន្លំ​លក់​ដី​​ ​៥នាក់​ខណៈ​ទទួល​ប្រាក់​ ​៥ម៉ឺន

ប៊ុត រស្មីគង្គា / Khmer Times No Comments Share:
Land broker
សកម្មភាពកងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ចាប់ខ្លួន​បុរស​ ​៤នាក់​ ​និង​ស្ត្រី​ម្នាក់​ ​ពី​បទ​ឆបោក​ប្រាក់​លក់ដីអ្នកដ៏ទៃ។ រូបថត សហការី

កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​ ​កាលពី​ថ្ងៃអាទិត្យ​បាន​ចាប់ខ្លួន​បុរស​ ​៤នាក់​ ​និង​ស្ត្រី​ម្នាក់​ ​ពី​បទ​ឆបោក​ប្រាក់​ចំនួន​ ​៥ម៉ឺន​ដុល្លារ​ ​ពី​អ្នកជំនួញ​អចលនទ្រព្យ​ម្នាក់​ ​ក្នុងកិច្ច​ព្រមព្រៀង​ដីធ្លី​មួយ​នៅក្នុង​ស្រុក​ឧដុង្គ​។​

​លោក​អនុសេនីយ៍ឯក​ ​ជា​ ​សួន​ ​មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ស្រុក​បាន​កំណត់​មុខសញ្ញា​ជនសង្ស័យ​ទាំង​ ​៥​ ​នាក់​នោះ​ថា​ ​ឈ្មោះ​ ​នួន​ ​វណ្ណា​ ​អាយុ​ ​៤១​ ​ឆ្នាំ​ជា​បុគ្គលិក​ផ្នែក​ទីផ្សារ​ ​ធ្វើការ​នៅ​ក្រុមហ៊ុន​ ​សុខ​ ​រដ្ឋា​ ​អចលនទ្រព្យ​ ​និង​រស់នៅ​ក្នុង​ស្រុក​គងពិសី​ ​ខេត្ត​កំពុង​ស្ពឺ​ ​ឈ្មោះ​ ​ភោគ​ ​សា​នីន​ ​អាយុ​ ​៥៩​ ​ឆ្នាំ​ជា​ឈ្មួញ​កណ្តាល​ដីធ្លី​រស់នៅ​ក្នុង​សង្កាត់​កំបូល​ ​រាជធានី​ភ្នំពេញ​ ​ឈ្មោះ​ ​ច្រឹក​ ​ចិ​ត្រា​ ​អាយុ​ ​៣៨​ ​ឆ្នាំ​ជា​ឈ្មួញ​កណ្តាល​ដីធ្លី​រស់នៅ​ក្នុង​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​ឈ្មោះ​ ​ហៀង​ ​អេង​ទ្រី​ ​អាយុ​ ​៣២​ ​ឆ្នាំ​ជា​ឈ្មួញ​កណ្តាល​ដីធ្លី​រស់នៅ​ក្នុង​ខណ្ឌ​សែនសុខ​ ​រាជធានី​ភ្នំពេញ​ ​និង​ឈ្មោះ​ ​តុន​ ​សុ​ផាន់​ណា​រិន​ ​អាយុ​ ​៣៥​ ​ឆ្នាំ​ជា​ឈ្មួញ​កណ្តាល​ដីធ្លី​រស់នៅ​ស្រុក​អង្គស្នួល​ ​ខេត្តកណ្តាល​។​

​លោក​ ​សួន​ ​បាន​និយាយ​ថា​ជនសង្ស័យ​ទាំង​ ​៥​ ​នាក់​បាន​កុហក​ថា​ ​ខ្លួន​ជា​សហ​ម្ចាស់ដី​នៅក្នុង​ភូមិ​ព្រះស្រែ​ ​ឃុំ​អំពិល​ ​ក្នុង​ស្រុក​ឧដុង្គ​។​ ​លោក​បាន​បន្ថែម​ថា​ ​ពួកគេ​បាន​លក់​ដី​ក្នុង​តម្លៃ​ ​៥​ ​ម៉ឺន​ដុល្លារ​ទៅ​ឱ្យ​អ្នកជំនួញ​ម្នាក់​ដែល​រស់នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ​រាជធានី​ភ្នំពេញ​។​

​លោក​ថា​ម្ចាស់ដី​ពិតប្រាកដ​បាន​រក​ឃើញថា​ ​ដី​របស់​គាត់​ត្រូវ​បាន​លក់​ដោយ​គ្មាន​ការយល់ព្រម​ពី​គាត់​ ​ហើយ​បាន​រាយការណ៍​ទៅ​កងរាជអាវុធហត្ថ​ស្រុក​។​

​លោក​ ​សួន​ ​បាន​និយាយ​ថា​“​ ​ពួកគេ​ត្រូវ​បាន​ចាប់ខ្លួន​ពីព្រោះ​ពួកគេ​បាន​លួច​ដី​របស់​ជនរងគ្រោះ​ ​ហើយ​លក់​វា​ក្នុង​តម្លៃ​ ​៥​ ​ម៉ឺន​ដុល្លារ​”​ ​។​ ​ពួកគេ​ត្រូវ​បាន​ចាប់​ខ្លួ​នភ្លាមៗ​ ​ខណៈ​ពួកគេ​កំពុង​រាប់​លុយ​ដែល​អ្នកទិញ​ប្រគល់ឲ្យ​»​។​

​លោក​ ​សួន​ ​បាន​កត់សម្គាល់​ថា​ ​បន្ទាប់ពី​ការ​ចាប់ខ្លួន​នគរបាល​បាន​ដកហូត​ប្រាក់​ចំនួន​ ​៥​ ​ម៉ឺន​ដុល្លារ​ ​ទូរស័ព្ទ​ ​៨​ ​គ្រឿង​ ​អត្តសញ្ញាណ​ប័ណ្ណ​ ​៤​ ​រថយន្ត​ ​១​ ​គ្រឿង​ ​និង​ឯកសារ​ពាក់ព័ន្ធ​ផ្សេងទៀត​ពី​ពួកគេ​។​

​ជនសង្ស័យ​ទាំង​ ​៥​ ​នាក់​ ​និង​វត្ថុ​តាង​ត្រូវ​បាន​បញ្ជូន​ទៅ​កងរាជអាវុធហត្ថ​ខេត្ត​ ​ដើម្បី​ធ្វើការ​សាកសួរ​ ​និង​ស្រាវជ្រាវ​បន្ត​។​

​លោក​វរសេនីយ៍ទោ​ ​ទិត្យ​ ​វណ្ណៈ​ ​ប្រធានមន្ទីរ​យុត្តិធម៌​កងរាជអាវុធហត្ថ​ខេត្ត​ ​កាលពី​ម្សិលមិញ​បាន​បញ្ជាក់​ថា​ ​ពួកគេ​ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​ការ​លួច​បន្លំ​ ​និង​ចោរកម្ម​។​ ​ពួកគេ​អាច​ប្រឈម​នឹង​ការ​ជាប់ពន្ធ​នា​គារ​ពី​ ​៦​ ​ខែ​ទៅ​ ​៣​ ​ឆ្នាំ​ប្រសិនបើ​ត្រូវ​បាន​ផ្តន្ទា​ទោស​។​

​លោក​វរសេនីយ៍ទោ​ ​វណ្ណៈ​ ​បន្ថែម​ថា​ជនសង្ស័យ​ ​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ​ ​ដើម្បី​សាកសួរ​នៅ​ថ្ងៃនេះ​៕​

Share and Like this post

Related Posts

Previous Article

ហ៊ន សុខហ៊ាង ជាស្ត្រី​ដំបូង ចាប់អាជីពជាអ្នកបើកបររថយន្តក្រុង​ ដើម្បី​បង្ហាញថាស្តី្រ​អាចធ្វើ​បាន​

Next Article

ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​មួយទៀត​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​