ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​មួយទៀត​ ​ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរការ​

ជា វណ្ណៈ / Khmer Times No Comments Share:
60-megawatt solar farm in Kampong Speu
លាន​ដ្ឋាន​នៅក្នុង​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អាច​ផលិត​ថាមពលអគ្គីសនី​បាន​រហូតដល់​ ​៦០​ ​មេ​ហ្គា​វ៉ាត់។ EDC

​ក្រសួង​រ៉ែ​ ​និង​ថាមពល​បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ​ស្ថានីយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ថ្មី​បំផុត​នៅ​កម្ពុជា​ ​ដែល​ត្រូវ​បាន​សាងសង់​ក្នុង​ខេត្ត​កំពង់ស្ពឺ​ដោយក្រុម​ហ៊ុន​ ​SchneiTec​ ​Renewable​ ​ត្រូវ​បាន​បញ្ចប់​ហើយ​ ​និង​កំពុង​ដំណើរការ​យ៉ាង​រលូន​។​

​យោង​តាម​លោក​ ​វិច​ទ័រ​ ​ហ្សូ​នា​ ​អគ្គនាយក​នៃ​នាយកដ្ឋាន​ថាមពល​ ​បាន​អោយ​ដឹង​ថា​ ​ស្ថានីយ​នេះ​មាន​ទីតាំង​ស្ថិតនៅ​លើ​ផ្ទៃដី​ ​២០០​ ​ហិ​ក​តា​នៅក្នុង​ស្រុក​ឧដុង្គ​ ​ខេត្ត​កំពង់ស្ពឺ​ ​ដែល​អាច​ផលិត​ថាមពលអគ្គីសនី​បាន​រហូតដល់​ ​៦០​ ​មេ​ហ្គា​វ៉ាត់។​

​កាលពី​ខែមេសា​ក្រុមហ៊ុន​ ​SchneiTec​ ​Renewable​ ​ដែល​មានការ​វិនិយោគ​រួមគ្នា​រវាង​ដៃគូ​ចិន​ ​និង​អ្នក​វិ​និ​យោក​ក្នុង​ស្រុក​បាន​ប្រកាស​ថា​ ​ដំណាក់កាល​ដំបូង​នៃ​គម្រោង​ត្រូវ​បាន​បញ្ចប់​ ​ដោយ​អាច​ផ្គត់ផ្គង់​ថាមពល​បាន​ ​២០​ ​មេ​ហ្កា​វ៉ាត់​បន្ថែម​លើ​បណ្តាញ​របស់​រដ្ឋ។​

​ស្ថានីយ​ ​SchneiTec​ ​Renewable​ ​គឺជា​ទីតាំង​ផលិត​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ទី​ ​២​ ​នៅក្នុង​ប្រទេស​កម្ពុជា​ ​បន្ទាប់ពី​លាន​ដ្ឋាន​ស្រដៀងគ្នា​នេះ​អាច​ផលិត​បាន​ ​១០​ ​មេ​ហ្គា​វ៉ាត់​នៅ​ក្រុង​បាវិត​ ​ខេត្តស្វាយរៀង​ ​ហើយ​បាន​ដាក់ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​ ​២០១៨។​

​រដ្ឋាភិបាល​បាន​អនុម័ត​លើ​គម្រោង​ថាមពល​កកើត​ឡើងវិញ​ជាច្រើន​ ​ចាប់តាំងពី​កម្ពុជា​បាន​ចាប់ផ្តើម​ទទួលរង​នូវ​កង្វះ​ថាមពល​អគ្គិសនី​ ​កាលពីដើម​ឆ្នាំនេះ។​

​លោក​ ​Jona​ ​បាន​មានប្រសាសន៍​ថា​“​ ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​និង​ទំរង់​ថាមពលបៃតង​ដ៏​ទៃ​ទៀត​ ​មិន​បំពុលបរិស្ថាន​ទេ​ ​ដូច្នេះ​វា​ជាអាទិភាព​”​។​

​ថ្លែង​នៅក្នុង​ព្រឹត្តិ​ការណ៍​មួយ​កាលពី​ខែមុន​ ​លោក​ ​កែវ​ ​រតនៈ​ ​អគ្គនាយក​អគ្គិសនី​កម្ពុជា​ ​(​EDC​)​ ​បាន​មានប្រសាសន៍​ថា​ ​រដ្ឋាភិបាល​មាន​គោលបំណង​បង្កើន​ការ​វិនិយោគ​ ​លើ​ការ​វិនិយោគ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ ​ចំនួន​ ​១២​ ​ភាគរយ​នៅក្នុង​ឆ្នាំ​ ​២០១៩​;​ ​និង​សម្រេច​ឲ្យបាន​ ​២០​ ​ភាគរយ​ក្នុងរយៈពេល​បី​ឆ្នាំខាងមុខ​។​

​កាលពី​ខែមុន​គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​ចំនួន​ ​៤កន្លែង​ ​ដែល​មាន​កម្លាំងសរុប​ ​១៤០​ ​មេ​ហ្កា​វ៉ាត់​ត្រូវ​បាន​អនុម័ត​ដោយ​ទី​ស្តី​ការ​គណៈរដ្ឋមន្រ្តី​។​ ​គម្រោង​ទាំងនោះ​មាន​ទីតាំងនៅ​ខេត្តពោធិ៍សាត់​ ​បាត់ដំបង​ ​បន្ទាយមានជ័យ​ ​និង​ស្វាយរៀង។​

​កាលពី​ឆ្នាំមុន​ទិន្នផល​ថាមពល​សរុប​របស់​ប្រទេស​កម្ពុជា​មាន​ចំនួន​ ​២.១៧៥​ ​មេ​ហ្កា​វ៉ាត់​ ​ដោយមាន​ថាមពល​វារីអគ្គិសនី​មាន​ចំនួន​ ​១,៣៣០​ ​មេ​ហ្កា​វ៉ាត់​ឬ​ប្រហែល​ ​៦២​ ​ភាគរយ​ ​និង​ថាមពល​ប្រើប្រាស់​ធ្យូងថ្ម​មាន​ចំនួន​ ​៧៨០​ ​មេ​ហ្កា​វ៉ាត់​ឬ​ប្រហែល​ ​៣៦​ ​ភាគរយ៕​

Share and Like this post

Related Posts

Previous Article

ចាប់ខ្លួន​អ្នក​ប​ន្លំ​លក់​ដី​​ ​៥នាក់​ខណៈ​ទទួល​ប្រាក់​ ​៥ម៉ឺន

Next Article

លោក​ ​ហ៊ុន​ ​សែន​ ​លើកទឹកចិត្ត​ឱ្យ​កែច្នៃ​សំរាម​មាន​ស្រាប់ ​ដើម្បី​ផលិត​អគ្គិសនី​