បន្លែ​សុ​វត្ថ​ភាព​ ​នឹង​មាន​ចែកចាយ​ពី​មជ្ឈ​មណ្ឌល​ត្រូ​ត​ពិនិត្យ​ក្រោម​ជំនួយ​ជប៉ុន​

មៃ គុណមករា / Khmer Times No Comments Share:
Vegetable
ស្រ្ដីម្នាក់កំពង់វេចខ្ចប់បន្លែនៅក្នុងមជ្ឈមណ្ឌល ពិនិត្យនិងចែកចាយបន្លែ ដែលទើបនិងបើកសម្ភោធឲ្យប្រើប្រាស់។ រូបថត សហការី

​កាលពី​ថ្ងៃ​ចន្ទ​ ​មជ្ឈមណ្ឌល​ពិនិត្យ​ ​និង​ចែកចាយ​បន្លែ​ ​បាន​បើក​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នៅ​ខេត្ត​កណ្ដាល​ ​សម្រាប់​ត្រូ​ត​ពិនិត្យ​សុវត្ថិភាព​ចំណីអាហារ​ ​និង​ជា​មណ្ឌល​ចែកចាយ​បន្លែ​ទៅកាន់​ទីផ្សារ​។​

​មជ្ឈមណ្ឌល​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​ ​ត្រូវ​បាន​សាងសង់​ឡើង​ដោយ​ថវិកា​ ​ដែល​បាន​ផ្តល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ ​តាមរយៈ​គម្រោង​របស់​ខ្លួន​ឈ្មោះថា​ ​“​Kusanone​”​ ​។​

​ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ ​Hidehisa​ ​Horinouchi​ ​បាន​និយាយ​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា​ ​មជ្ឈមណ្ឌល​នេះ​គឺជា​ការចូលរួម​ចំណែក​ពី​រដ្ឋាភិបាល​ជប៉ុន​ ​ក្នុង​ការ​ផ្តល់​បន្លែ​កសិកម្ម​ប្រកបដោយ​សុវត្ថិភាព​ ​និង​អាច​ទុកចិត្ត​បាន​ ​ដល់​អ្នក​បរិភោគ​នៅ​កម្ពុជា​។​

​មជ្ឈមណ្ឌល​មាន​បំពាក់​មន្ទីរពិសោធន៍​តូច​មួយ​ ​សម្រាប់​ធ្វើការ​ត្រួតពិនិត្យ​មើល​បរិមាណ​ថ្នាំ​សំ​លាប់​សត្វ​សម្លាប់​ល្អិត​ ​ដោយ​ធានា​បាន​ថា​ ​អាហារ​ដែល​ទៅដល់​ទីផ្សារ​គឺ​មាន​សុវត្ថិភាព​។​

​លោក​បាន​មានប្រសាសន៍​ថា​“​ ​ក្តី​សង្ឃឹម​របស់​យើង​គឺថា​ ​មជ្ឈមណ្ឌល​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ពី​ទម្លាប់​ទទួលយក​ម្ហូបអាហារ​ប្រកបដោយ​សុវត្ថិភាព​ ​ហើយក៏​និង​ក្លាយជា​និមិត្តរូប​នៃ​មិត្តភាព​រវាង​ប្រជាជន​ជប៉ុន​ ​និង​កម្ពុជា​”​ ​។​

​ថ្លែង​ក្នុង​ពិ​ធី​សម្ភោ​ធម​ជ្ឍ​មណ្ឌល​ ​លោក​ ​វេង​ ​សា​ខុន​ ​រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម​បាន​មានប្រសាសន៍​ថា​ ​មជ្ឈមណ្ឌល​ដែល​បំពាក់​ដោយ​បរិ​ក្ខា​ទំនើប​នេះ​ ​គឺជា​ជំហាន​ដ៏​សំខាន់​មួយ​ ​ក្នុង​ការ​លើកកម្ពស់​គុណភាព​ទំនិញ​កសិកម្ម​ក្នុង​ស្រុក​។​

​លោក​បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​ ​និង​ប្រជាជន​ជប៉ុន​ ​ដែល​បាន​ចូលរួម​ចំណែក​ក្នុង​ការ​លើកកម្ពស់​សុវត្ថិភាព​ចំណីអាហារ​ ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ ​និង​បាន​លើកឡើង​ថា​ ​រដ្ឋា​ភិ​បា​លក​ម្ព​ជា​កំពុង​អនុវត្ត​កម្មវិធី​កំណែទម្រង់​ដ៏​ទូលំទូលាយ​មួយ​ ​ដើម្បី​ធ្វើ​ទំនើបកម្ម​ប្រទេស​។​

​លោក​បាន​បន្ត​ថា​ ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​កំណើន​សេដ្ឋកិច្ច​រឹងមាំ​ ​ដែល​មាន​អត្រា​ជាមធ្យម​ ​៧​ ​ភាគរយ​ក្នុងរយៈពេល​ ​១០​ ​ឆ្នាំ​ចុងក្រោយ​នេះ​ ​ហើយ​លោក​មានប្រសាសន៍​ទៀត​ថា​ ​កំណើន​នេះ​អនុញ្ញាត​ឲ្យ​កសិករ​សម្រប​ខ្លួន​តាម​ការអនុវត្ត​ផលិតកម្ម​របស់​ពួកគេ​ ​ដើម្បី​បំរើ​តាម​ការ​ចង់បាន​ពី​អ្នក​បរិភោគ​ ​និង​តម្រូវការ​ទីផ្សារ​។​

​សហគមន៍​កសិកម្ម​របស់​យើង​ ​បាន​ក្លាយជា​កម្លាំង​ដ៏​សំខាន់​មួយ​ ​ដែល​បាន​ធ្វើ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​នៅក្នុង​សង្គម​។​

​ប្រជាជន​កម្ពុជា​កំពុង​ផ្លាស់​ប្តូរ​ទម្លាប់​នៃ​ការ​ញ៉ាំ​ ​និង​ស្វែងរក​អាហារ​ដែល​មានគុណ​ភាព​ខ្ពស់​ ​និង​មាន​សុវត្ថិភាព​ជាពិសេស​បន្លែ​ ​និង​ផ្លែឈើ​។​ ​ជាមួយនឹង​ការ​កើនឡើង​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ជា​រៀងរាល់​ឆ្នាំ​ ​តម្រូវការ​អាហារ​សុខភាព​នៅតែ​បន្ត​កើនឡើង​។​ ​ដើម្បី​បំពេញ​តម្រូវការ​ទាំងនេះ​ ​អ្នក​ពាក់​ពន្ធ័​ទាំងអស់​ត្រូវ​ធ្វើការ​ជាមួយគ្នា​អោយ​បាន​ជិតស្និទ្ធ​”​។​

​លោក​ ​វេង​ ​សា​ខុន​ ​បាន​ចង្អុលបង្ហាញ​ថា​ ​ក្រសួង​បាន​ដាក់ចេញ​នូវ​ស្តង់ដារ​គំរូ​ថ្មី​ ​សម្រាប់​ឧស្សាហកម្ម​កសិកម្ម​ក្នុង​ស្រុក​ ​ដែល​មានឈ្មោះ​ថា​ ​‘​CamGAP​”​ ​ហើយ​បាន​បន្ថែម​ថា​ ​សំណុំ​ស្តង់ដារ​សម្រាប់​ផលិត​សរីរាង្គ​ ​នឹង​ត្រូវ​អនុវត្ត​នា​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​៕​

Share and Like this post

Related Posts

Previous Article

លោក​ ​ហ៊ុន​ ​សែន​ ​លើកទឹកចិត្ត​ឱ្យ​កែច្នៃ​សំរាម​មាន​ស្រាប់ ​ដើម្បី​ផលិត​អគ្គិសនី​

Next Article

ជនជាប់ចោទ​៖​ ​ដើមបណ្ដឹង​បង្ខំឲ្យ​ចេញ​សែក​ស្អុយ​ ​ជា​ភ័ស្ដុតាង​ប្ដឹងតុលាការ